ខេត្តកែប មានសក្តានុពល យ៉ាងខ្លាំងលើវិស័យទេសរណ៍

ខេត្តកែបៈ ដោយ៖ សេង ស៊ីដារ៉ូ កំណើតភ្ញៀវទេសចរណ៍ កាន់តែច្រើនឡើងនៅក្នុងតំប​ន់ឆ្នេរខេត្តកែប ​ដែលជាសក្តានុពល យ៉ាងខ្លាំងលើវិស័យ​មួយនេះ ខណៈពេលដែលខេត្តកែប បានប្រារព្ធវិធីបុណ្យសមុទ្ររួចកន្លងមក ទើបធ្វើឲ្យមានភ្ញៀវជាតិ និង​អន្តរជាតិ បានចូលមកកំសាន្តឆ្នេរសមុទ្រនេះយ៉ាងកោះករ។ លោកប្រធានបន្ទីរទេសចរណ៍ ខេត្តកែប បានឲ្យដឹងថា ​រយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកែបមានសន្ទុះយ៉ាង​ខ្លាំង លើវិស័យទេសចរណ៍ ​ព្រោះកន្លងមកខេត្តមួយនេះ បានប្រារព្ធវិធីបុណ្យសមុទ្រ ក្រោមការដឹកនាំរបស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបបណ្តា​​ឲ្យភ្ញៀជាតិ និងភ្ញៀវអន្តរជាតិ​ចាប់​អារម្មណ៍​ខ្លាំងលើឆ្នេរសមុទ្ទខេត្តកែប។​ លោកប្រធានមន្ទីរ...

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ពាន ២កន្លែង រងការខូចខាតធ្ងន់ធ្ងរ ដោយសារទឹកជំនន់ នៅស្រុកទឹកឈូក

ខេត្តកំពតៈ ដោយ៖ សេង ស៊ីដារ៉ូ ជំនន់ទឹកភ្លៀង​នាពេលថ្មីៗនេះ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ មួយចំនួននៅតាមបណ្ដាស្រុក ក្នុងខេត្តកំពត រងការខូចខាតធ្ងន់ធ្ងរ។​ ដោយសារតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុង​រយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវ ស្ពានមួយចំនួន​ទទួល​​រងការខូចខាតយ៉ាងខ្លាំង។ ដូច្នេះហើយទើប រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  រួមដំណើរដោយ លោកសួស គង់ រដ្ឋ​លេខា​ធិការក្រសួង អភិវឌ្ឍន៍​ជនបទ និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាល​ខេត្តកំពត ព្រមទាំងមន្រ្ដីបច្ចេកទេស បានអញ្ជើញ ចុះទៅពិនិត្យស្ថានភាព...

សែលកាត​ ទទួលបានពានរង្វាន់ក្នុងការធ្វើតេស្ត​ល្បឿនលឿនពី ​​Ookla ២ឆ្នាំជាប់គ្នា និងជាក្រុមហ៊ុនទូរគមនាគមន៍ ដំបូងគេនៅកម្ពុជា ដែល​ផ្ដល់​​ជូនការធានាលើបណ្តាញសេវា

ភ្នំពេញៈ ដោយ៖ ឌឹម គឹមហាក់ ក្រុមហ៊ុនសែលកាត បានប្រកាសអំពីការធានាលើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ​ដើម្បីពង្រឹងក្នុងការផ្ដល់ជូន​នូវ​គុណ​ភាពឈានមុខគេ ស្របពេលដែលខ្លួនទទួលបានពានរង្វាន់ Ookla® ម្ដងទៀត ក្នុងខែនេះ និងក្លាយជាប្រតិបត្តិ​ករ​​ឈានមុខគេ នៅការិយាល័យសែលកាត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណងដល់អតិថិជន ដោយស្វ័យប្រវត្តិ នៅពេលដែលអតិថិជនជួបប្រទះ សេវាកម្មរអាក់រអួល រាល់ពេលធ្វើការហៅចេញក្នុងប្រព័ន្ធ និងតម្លាភាពនៃសេវាកម្មដល់អតិថិជន។​​​ លោក អៀន វ៉ាត់សុន នាយកប្រតិបត្តិរបស់សែលកាត​ មានប្រសាសន៍ថា...

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យស្ថានភាពផ្លូវខូចខាតដោយសារទឹកជំនន់ នៅខេត្តកំពង់ស្ពឺ និងចំណាយថវិកាផ្ទាល់ របស់ក្រសួង ដើម្បីធ្វើការជុសជុលឡើងវិញ

ខេត្តកំពង់ស្ពឺៈ ដោយ៖ សេង​ ស៊ីដារ៉ូ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  រួមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខា​ធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដម វ៉ឺ សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្ដីបច្ចេកទេស បាន​អញ្ជើញទៅពិនិត្យ​​ស្ថានភាពផ្លូវ​ក្រាល​កៅស៊ូ ពីរជាន់ប្រភេទ DBST ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ...

លោក ហ៊ី សុវណ្ណ ជាមន្ត្រីចូលនិវត្តន៍ បានឈ្នះរង្វាន់ទឹកប្រាក់ ៩០០០០ដុល្លារ ពីសែលកាត

ភ្នំពេញៈ ដោយ៖ ពិន ភក្តី កម្មវិធីឈ្នះរង្វាន់ទឹកប្រាក់ ១០០០០ដុល្លារ ជារៀងរាល់ថ្ងៃពីសែលកាត។ ឥឡូវមន្ត្រីចូល​និវត្តន៍ ម្នាក់​បាន​​ឈ្នះរង្វាន់ទឹកប្រាក់ ៩០០០០ដុល្លារ ពីសែលកាត ហើយបានមកទទួលយករង្វាន់នេះនៅ ការិយា​ល័យ​កណ្តាលសែលកាត នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។ លោក ហ៊ី សុវណ្ណ ជាមន្ត្រីចូលនិវត្តន៍ ដែលរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឈ្នះរង្វាន់ទឹកប្រាក់ ៩០០០០ដុល្លារ ពីសែលកាត កាលពីថ្ងៃទី២០ ខែកក្កដា...

កោះកុង មានសក្តានុពលលើវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ដោយសារគោល​នយោ​បាយឈ្នះៗ របស់សម្តេច ហ៊ុន សែន

ខេត្តកោះកុងៈ ដោយ៖​ សេង ស៊ីដារ៉ូ ខេត្តកោះកុង បានបង្ហាញពីសក្តានុពលចំនួន៤ គឺ​មាន​​វិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម។ ហើយចក្ខុវិស័យខេត្ត​​កោះកុងនេះ គឺធ្វើការអភិវឌ្ឍប្រទេសជាតិ​ ឲ្យមានភាពរីចំរើន និងទទួលបាន​នូវសុខ​សន្តិ​ភាព  ទូទាំង​ខេត្តកោះ​កុងតែម្តង ដែលជាក្នុងគោលនយោបាយ ចតុកោណ ​របស់​ប្រមុខរដ្ឋាភិបាល ​ក្នុងតំណាក់​កាលទី៣​ ដោយគិតទៅ​លើធនធានមនុស្ស និងមន្ត្រី​មានសមត្ថភាព ចូលរួមស្របតាមគោល​នយោបាយ របស់ប្រមុខរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ក៏មានការរៀបចំធ្វើផ្លូវថ្នល់ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ធ្វើឲ្យបានទាន់ទៅតាមគម្រោង...

ក្រុមហ៊ុនសែលកាត ចែករង្វាន់លើកទី ៥ ដល់អ្នកឈ្នះចំនួន១៤នាក់

ភ្នំពេញៈ ដោយ៖ ពិន ភក្តី អតិថិជនកាន់តែច្រើនឡើងៗ បន្តចូលរួមលេងកម្មវិធីឈ្នះល្បីៗ របស់សែលកាតដូចជា កម្មវិធីស្ទូចយកម៉ូតូ កម្មវិធី iKnow iKnow កម្មវិធី​ឈ្នះ ១0,000 ដុល្លារ រៀងរាល់ថ្ងៃ។ ហើយអតិថិជនដែលឈ្នះរង្វាន់ចំនួន ១៤នាក់ ភាគច្រើន​មកពីតាមបណ្តាខេត្តផ្សេងៗនៅថ្ងៃនេះ បានមកទទួលរង្វាន់របស់ខ្លួន នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន​សែល​កាត ទីក្រុងភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង ៤រសៀល។ អ្នកឈ្នះទាំង១៤...

លោក ម៉ៅ ភិរុណ គណៈអភិបាលខេត្តកណ្តាល បានដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅផ្លូវបេតុង ១៧ខ្សែ ក្នុងសង្កាត់តាក្តុល

ខេត្តកណ្តាលៈ ដោយ៖ ហុង ចំណាប់ ផ្លូវបេតុងចំនួន ១៧ខ្សែ ប្រវែង ៤៣១១ម៉ែត្រ នៅក្នុងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្ត​កណ្តាល បាន​ដាក់​​សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក ម៉ៅ ភិរុណ គណៈអភិបាលខេត្តកណ្តាល នាថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០១៨។ លោក គណៈអភិបាលក្រុងតាខ្មៅ បានឲ្យដឹងថា ការអភិវឌ្ឍនផ្លូវ បេតុងចំនួន ១៧ខ្សែ មានប្រវែង...

លោកអភិបាល បានលើកឡើងថា សក្តានុពលខេត្តស្វាយរៀង មានភាពរីចម្រើន លើវិស័យឧស្សាហកម្ម និង​សេវា​​កម្ម កសិឧស្សាហ​​កម្ម និងកសិកម្ម

ខេត្តស្វារយរៀងៈ ដោយ៖ សេង ស៊ីដារ៉ូ ខេត្តស្វាយរៀង ចែកចេញជាតំបន់៣ ដែលមានសក្តានុពលលើវិស័យឧស្សាហកម្ម និងសេវាកម្ម លើវិស័យ កសិឧស្សាហកម្ម និងកសិកម្ម ដែលធ្វើឲ្យខេត្តមួយនេះ រីកចំរើន យ៉ាងខ្លាំងរយៈពេលឆ្នាំចុងក្រោយនេះ។ លោក ម៉ែន វិបុល គណអភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា ក្នុងការវិវឌ្ឍន៍រយៈពេលឆ្នាំចុង​ក្រោយ​នេះ ខេត្តស្វាយរៀង មានអាទិភាពលើសក្តានុពលទៅលើ ឧស្សាហកម្ម និងសេវាកម្ម មាននៅក្នុងក្រុងបាវិត និង ក្រុងស្វាយរៀង។...

រដ្ឋបាលជលផល អំពាវនាវជំរុញឲ្យកសិករបង្កើន ការចិញ្ចឹមត្រីលក្ខណៈខ្នាតធំឲ្យច្រើន

ភ្នំពេញៈ ដោយ៖ ឌឹម គឹមហាក់ រដ្ឋបាលជលផល បានជំរុញឲ្យកសិករ ដែលមានមុខរបរចិញ្ចឹមត្រី បង្កើនជាលក្ខណៈខ្នាតធំវិញ ដោយក្នុង ចំណោម៩ម៉ឺនគ្រួសារ មានលក្ខណៈចិញ្ចឹមត្រីខ្នាតតូចនៅឡើយ ហើយការចិញ្ចឹមលក្ខណៈខ្នាតធំនេះ និង មានការនាំចេញទៅក្រៅប្រទេស ខណៈដែលមានតម្រូវការច្រើន។ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ជាប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍ថា វារីវប្បកម្មនេះ ដើរតួសំខាន់ណាស់ ដែលមានការនាំចូលត្រីមួយចំនួន ពីខាងក្រៅប្រទេស ក្នុងឆ្នាំ២០១៧ ប្រហាក់ប្រហែល២ម៉ឺនតោន...

ភ្ជាប់ទំនាក់ទំនង

0ក្រុម​អ្នក​គាំ​ទ្រដូច
431,587អតិថិជនជា​វ​ជា​ប្រចាំ
- Advertisement -

អត្ថបទចុងក្រោយ

ព្រះសម្មាសម្ពុទ្ធ កាត់ព្រះសុបិន្តសោឡសនិម្មិត ទាំង១៦ប្រការ របស់ព្រះបាទ បសេនទិកោសល

ព្រះសម្មាសម្ពុទ្ធ កាត់ព្រះសុបិន្តសោឡសនិម្មិត ទាំង១៦ប្រការ របស់ព្រះបាទ បសេនទិកោសល ដោយ៖ សេងស៊ីដារ៉ូ (តពីលេខមុន) ពុទ្ធទំនាយ សោឡសនិមិ្មត៖ កាលពីដើមមានសេចក្តីតំណាលយ៉ាងនេះថា...

វិហារអដ្ឋរស បែរមុខទៅទិសខាងជើង មានប្រវត្តិទាក់ទងនឹងប្រទេសចិន ចង់លេបទឹកដីខ្មែរ(ភ្នំព្រះរាជទ្រព្យ)

ខេត្តកណ្តាលៈ ​ដោយ៖ សេង ស៊ីដារ៉ូ ពុទ្ធសាសនិកជនខ្មែរ តែងតែធ្វើវត្ត ធ្វើវិហារ បែរមុខឆ្ពោះទៅទិញខាងកើត ទៅតាមទំនៀមទំលាប់​ដែល​ចាស់​​បុរាណបានបន្សស់ទុកមក។...

លោក នេត្រ ពណ្ណរាយ នៅខេត្តត្បូងឃ្មុំ ឈ្នះទឹកប្រាក់ ១០ម៉ឺនដុល្លារពីសែលកាត

ខេត្តត្បូងឃ្មុំៈ ដោយ៖ ពិន ភក្តី បុគ្គលិកក្រុម​ហ៊ុន ក្នុងឃុំទំមោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឈ្នះរង្វាន់ទឹកប្រាក់...