ទំព័រដើម ប្រវត្តិសាស្ត្រ ច្បាប់ ...

ខេត្តសៀមរាបៈ ដោយ៖ ញ៉ែម សុវត្ថារ៉ូ ក្រសួងអភិវឌ្ឍនជនបទ បានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តី ពីការត្រួតពិនិត្យ និងវាយតម្លៃ នៃ​ការ​ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី  ខេត្ត សៀម​​រាប នាព្រឹកថ្ងៃ ៣០ ខែមីនា ឆ្នាំ២០១៨។ លោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍនជនបទ បានមានប្រសាសន៍ថា  វិស័យអភិវឌ្ឍនជន​បទ ​​បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ និងលើក​ស្ទួយ​ស្ថានភាពមីក្រូសេដ្ឋកិច្ចក្នុងតំបន់ និងរួមចំណែក​ក្នុងការបង្កើន...

ប្រជាប្រិយ៍ភាព របស់លោក វើក សាមឿន មានការចាប់អារម្មណ៍ និងលាន់មាត់សរសើរ ពីសម្តេច ហ៊ុន សែន

ភ្នំពេញៈ ដោយ៖ ញ៉ែម សុវត្ថារ៉ូ និយាយពីប្រជាប្រិយ៍ភាព គឺសំដៅលើមនុស្ស ឬបុគ្គលដែលមានការរាប់អានច្រើន និងមានចំណូលចូលចិត្តពី មនុស្សផ្សេងៗ ព្រមទាំងមានទំនាក់ទំនងល្អនៅក្នុងសង្គម។ ប្រជាប្រិយ៍ភាព ជាទុនដ៏សំខាន់បំផុត សម្រាប់អ្នកដែលមានតួនាទី ជាអ្នកដឹកនាំ អ្នកគ្រប់គ្រងមិនថា សង្គមតូច ឬជាសង្គមជាតិទាំងមូលនោះឡើយ។ និយាយពីប្រជាប្រិយ៍ភាពជាក់ស្តែងរបស់ លោកវើក សាមឿន អតីតចៅសង្កាត់ដង្កោ  បានត្រូវប្រជា​​ពល​​រដ្ឋ​ប្រគល់តួនាទីជាចៅសង្កាត់ដង្កោ ចាប់តាំងពីឆ្នាំ១៩៩១ ហើយបើគិតទល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សា ឃុំ​ សង្កាត់ ឆ្នាំ២០១៧ គឺមានរយៈពេល...

ស្វែងយល់ៈ ពីពិធីបំបួសដើមឈើ ដែលទាក់ទងទៅនឹងសម័យពុទ្ធកាល(ពីពិធីបំបួសដើមឈើនេះ ដោយ១ឆ្នាំប្រារព្ធ​ចំនួន ២ដង គឺពិធីបុណ្យមាឃបូជា និងមុនបុណ្យចូលឆ្នាំខ្មែរ)

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ប្រវត្តិបំបួសដើមឈើ គឺគ្មានឯកសារណាមួយអាចបញ្ជាក់ពីសវតាដើម នៃពិធីនេះនៅឡើយទេ បើតាម ការបញ្ជាក់​ពី​ព្រឹទ្ធាចារ្យជំនាន់មុន ហើយពិធីបំបួសដើមឈើមានការប្រារព្ធធ្វើឡើង កាលពីពាក់កណ្តាលពុទ្ធសាសនា​ (២៥០០)​នៅក្នុងឆ្នាំ១៩៥៧ ដោយផ្តោតទៅលើទស្សនៈពុទ្ធនិយម ។ ពីដើមមកបុព្វបុរសយើង យកសម្ពារៈចាស់ៗ យកទៅទាក់នឹងមែកឈើជាចំណុចសម្គាល់បញ្ជាក់ថា ដើមឈើទាំង​នោះ បានបំបួសរួចហើយ មិនអាចអ្នកណាទៅកាប់ទន្ទ្រានបាននោះឡើយ។ ម្យ៉ាងទៀតការរៀបចំបំបួសដើម ឈើនេះ ច្រើនតែធ្វើឡើងក្នុងពិធីបុណ្យមាឃបូជា និងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប៉ុណ្ណោះ ដោយមានចំនួន ២ដង​ក្នុង១ឆ្នាំ។ ព្រឹទ្ធាចារ្យជំនាន់មុន ក៏បានរៀបរាប់ថា...

ក្រសួងអភិវឌ្ឍន៍ជនបទ សូត្រមន្ដអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញៈ ដោយ៖ ហុង ចំណាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមលដល់នៅថ្ងៃសៅរ៍ ១៤ រោច  ខែ  ចេត្រ ត្រូវនឹងថ្ងៃទី ១៤ -១៥-១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នារសៀលថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៨ នៅទីស្ដី​ការក្រសួង​ ​​ លោក អ៊ុក រ៉ាប៊ុន...

អតិថិជន ពីរខេត្តផ្សេងៗគ្នា ឈ្នះរង្វាន់ទឹកប្រាក់ ៦០០០០ដុល្លារ និង៨០០០០ដុល្លារ ពីសែលកាត

ភ្នំពេញៈ ដោយ៖ ពិន ភក្តី មុនចូលឆ្នាំថ្មីនេះ នៅក្នុងកម្មវិធីឈ្នះរង្វាន់ទឹកប្រាក់ ១០០០០ដុល្លារ ជារៀងរាល់ថ្ងៃពីសែលកាត ត្រូវបានទៅអតិថិជនអ្នកលក់ដូរ ជាទឹកប្រាក់ ៦០០០០ដុល្លារ និងជាមន្ត្រីរាជការម្នាក់ ឈ្នះទឹកប្រាក់ ៨០០០០ដុល្លារ ពីសែលកាត ហើយបានមកទទួលយករង្វាន់នេះ នៅការិយាល័យកណ្តាល​សែល​កាត នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨។ លោក ហ៊ាន សុខលាង ជាអ្នកលក់ដូរ ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ បានឈ្នះទឹកប្រាក់ ៦០០០០ដុល្លារ...

រមណីយដ្ឋានកោះទ្រង(ឬកោះទ្រង់) មានភ្ញៀវក្នុងស្រុកទៅកំសាន្តកើនឡើងជាង ៤០០០នាក់

ខេត្តក្រចេះ ដោយ៖ ឌឹម​ គឹមហាក់ រមណីយដ្ឋានកោះទ្រង មានចម្ងាយផ្លូវពីទីក្រុងក្រចេះ ៧០០ម៉ែត្រ ដោយឆ្លងកាណូតពីទីរួមខេត្ត ដែលជាកោះ សំបូរទៅដោយទេសភាពល្អស្រស់ត្រកាល មានធ្នេរខ្សាច់សក្បុល ជាទីទាក់ទាញ​ភ្ញៀវឲ្យ​ទៅកំសាន្តរាល់ឆ្នាំ។ ដោយ​ក្នុងឱកាសរដូវចូលឆ្នាំថ្មីនេះ រយៈពេល៣ថ្ងៃ មានភ្ញៀវក្នុងស្រុកចូលមក​កំសាន្ត​កើន​​ឡើងទ្វេដង ខុសពីធម្មតា។ លោក ប៊ុន បាន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិ​កោះទ្រង បានឲ្យដឹងថា ក្នុងថ្ងៃទី១ ភ្ញៀវក្នុង​ស្រុក​ចូលមកកំសាន្តលើកោះទ្រងនេះ ប្រហែលជាង ១០០០នាក់ប៉ុណ្ណោះ។ ចូលដល់ថ្ងៃទី ២...

សែលកាត នាំយករង្វាន់ទឹកប្រាក់ ៨០០០០ដុល្លារ ទៅដល់ផ្ទះលោក អ៊ួង យុទ្ធា

ភ្នំពេញៈ ដោយ៖ ពិន ភក្តី កម្មវិធីឈ្នះរង្វាន់ទឹកប្រាក់ ១០០០០ដុល្លារ ជារៀង​រាល់ថ្ងៃរបស់សែលកាត បានទៅលើ​អតិថិជនជាមន្ត្រី​រាជការ ដោយឈ្នះរង្វាន់ទឹកប្រាក់ ៨០០០០ដុល្លារ ហើយត្រូវបានក្រុមហ៊ុនសែលកាត ​នាំយករង្វាន់នេះ​ទៅដល់ម្ចាស់វីឡា អ័រគីដេ ស្ថិតក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ។ អតិថិជនឈ្មោះ អ៊ួង យុទ្ធា ជាមន្ត្រីរាជការរស់នៅ ក្នុងវីឡា​អ័រគី​ដេរ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឈ្នះរង្វាន់ទឹកប្រាក់ ៨០០០០ដុល្លារ ពីសែលកាត...

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញើញទៅ​បញ្ចុះខណ្ឌសីមាព្រះវិហារវត្តថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលា​ប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពុងឆ្នាំងៈ ដោយ៖ ហុង ចំណាប់ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ បានចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង និង​អញ្ជើញ​ជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសមិទ្ធផលនានា នៅវត្តថ្មកែវ ភូមិថ្មកែវ ឃុំស្វាយ​ជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែមេសា​ឆ្នាំ​២០១៨។  លោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានសម្ដែងការស្វាគមន៍ និងធ្វើ​របាយ​ការណ៍បញ្ជាក់ថា នៅទូទាំងខេត្តកំពង់ឆ្នាំង មានវត្តចំនួន ២១៣វត្ត អាស្រម១៦...

ប្រារព្ធពិធីក្រុងពលី ដើម្បីបើកការដ្ឋានស្តារទំនប់អាងទឹកឈ្វាំង ក្នុងស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំងៈ ដោយ៖ ឌឹម គឹមហាក់ ក្នុងឱកាសប្រារព្ធពិធីក្រុងពលី បើកការដ្ឋានស្តារទំនប់អាងទឹកឈ្វាំង ដែលស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលា​ប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។ ទំនប់អាងទឹកឈ្វាំង គឺជាកន្លែងស្តុកទឹកសម្រាប់ប្រើប្រាស់ ​និងស្រោចស្រពដំណាំស្រូវប៉ុណ្ណោះទេ ហើយ​អាង​នេះ ក៏ជារមណីយដ្ឋានសម្រាប់កំសាន្ត និងលំហែរកាយផងដែរ។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា ទំនប់អាងទឹកឈ្វាំងមិនត្រឹមតែបានស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ និងស្រោចស្រព ដំណាំស្រូវប៉ុណ្ណោះទេ តែថែមទាំងនឹងអាចក្លាយទៅជារមនីយដ្ឋានសម្រាប់ប្រជាពលរដ្ឋ មកកំសាន្តលែង...

អាជីវករផ្សារច្បារអំពៅ ថ្លែងអំណរគុណ ដល់សម្តេច ហ៊ុន សែន បានប្រកាសឲ្យសាងសង់ផ្សារ​ច្បារ​អំពៅ ឲ្យលឿង​បំផុត

ភ្នំពេញៈ ដោយ៖ ហុង ចំណាប់ អាជីវករផ្សារច្បារអំពៅ ដែលរងគ្រោះពីអគ្គីភ័យកាលរាត្រីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨​ នេះ បានថ្លែ​ង​អំណរគុណដល់សម្តេច ហ៊ុន សែន ក្នុងឱកាសក្រុងពាលី និងបើកការដ្ឋាន សាងសង់ផ្សារច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា កន្លងទៅ។ លោក ចេង មុន្នីរ៉ា គណៈអភិបាលខណ្ឌ ច្បារអំពៅ បានមានប្រសាសន៍ថា រយៈពេលដែលផ្សារ​ទទួល​រងគ្រោះអគ្គិភ័យនេះ ចាប់ពីថ្ងៃទី១៥ ខែមីនា...

ភ្ជាប់ទំនាក់ទំនង

0ក្រុម​អ្នក​គាំ​ទ្រដូច
365,047អតិថិជនជា​វ​ជា​ប្រចាំ
- Advertisement -

អត្ថបទចុងក្រោយ

ប្រពៃណីបុណ្យអកអំបុក-សំពះព្រះខែ ទាក់ទងនឹងទន្សាយពោធិសត្វ ក្នុងការបូជាជីវិត ដើម្បីពេញទាន

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ គេប្រារព្ធពិធីអកអំបុក និងសំពះព្រះខែ នៅយប់ថ្ងៃ ១៥កើត ពេញបូរមី នៃខែកក្តិក។ ប្រពៃណីនេះ ជាប់ទាក់ទង​នឹងព្រះពុទ្ធសាសនា ដោយមានសេចក្តីដំណាលថា កាលព្រះពោធិសត្វយោនយកកំណើតជា សត្វទន្សាយ នៅ​ថ្ងៃពេញបូណ៌មី បានក្រឡេកឃើញព្រះចន្ទពេញវង់ ក៏មានចិត្តជ្រះថ្លា ចង់ដាក់ទានជីវិត  ហើយពេលនោះ ព្រះ​ឥន្ទ បាននិម្មិតជាព្រាហ្មណ៍ចាស់ម្នាក់ មកសុំសាច់ទន្សាយពោធិសត្វ។ ដើម្បីបំពេញទាន ទន្យាយពោធិសត្វ ក៏លោតចូលក្នុងភ្លើង  រំពេចនោះភ្លើងក៏រលត់អស់...

បុណ្យបណ្តែតប្រទីប ទាក់ទងទៅនឹងព្រះពុទ្ធសាសនា និងពងសត្វក្អែក​សញី​ឈ្មោល និងសត្វទាំង៥

ភ្នំពេញៈ ដោយោ៖​ សេង ស៊ីដារ៉ូ ប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើបុណ្យបណ្តែតប្រទីប នៅថ្ងៃបវរណាចេញព្រះវស្សារបស់ព្រះសង្ឃ រួមជាមួយ​ពិធី​បុណ្យអុំទូកសំពះព្រះខែ និងអកអំបុក ដែលរាប់បញ្ចូលក្នុងពិធីទ្វារទសមាស (ពិធីទាំង១២ ខែ)។ រឿងបុណ្យបណ្តែតប្រទីប គេពុំឃើញមាននិយាយនៅក្នុងគម្ពីរព្រះបិដក នៃពុទ្ធសាសនានោះទេ ប៉ុន្តែមានឃើញ​ក្នុង​រឿងព្រេងខ្មែរ ដែលនិទានទាក់ទងនឹងពុទ្ធសាសនា ថា នៅខាងដើមនៃភទ្ទកប្ប យើងនេះមានសត្វក្អែក​ស ញី​ឈ្មោល បានបញ្ចេញពងបាន៥ តែពងទាំងនោះបានធ្លាក់ទៅក្នុងទឹកដោយខ្យល់ព្យុះ។ ក្អែកញីឈ្មោល បាន យំ​​សោកបោកខ្លួនរហូតស្លាប់ដោយសោកស្តាយពងរបស់ខ្លួន ហើយក៏ទៅកើតជាព្រះឥន្ទ ក្នុងស្ថានសួគ៌ទេវលោក...

ស្វែងយល់ ពីប្រវត្តិនៃប្រពៃណីបុណ្យអុំទូក

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ពិធីបុណ្យអុំទូក គេតែងតែប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺថ្ងៃទី ១៤ កើត ១៥កើត និងថ្ងៃ១រោច ខែកក្តិក។ ពិធីបុណ្យអុំទូកនេះ មានកំណើតតាំងពីបុរមបុរាណដ៏យូរលង់ណាស់មកហើយ ដែលមានចែងក្នុងឯកសារ​របស់​ប្រវត្តិវិទូរបរទេស ដ៏ដូចជាសិលាចារឹក នៃប្រាសាទសម័យអង្គរ។ ​កំណើតបុណ្យអុំទូកនេះ មានការបកស្រាយ​ប្លែកៗ គ្នាជាច្រើន ហើយពិធីធ្វើក៏មានប្លែកៗពីគ្នាខ្លះដែរ។ ប្រជាពលរដ្ឋមួយចំនួនយល់ថា ពិធីបុណ្យអុំទូកនេះ ទាក់ទងទៅនឹងការធ្វើចម្បាំងជើងទឹក របស់ព្រះ​បាទ​​ជ័យវរ្ម័នទី៧ នាសម័យអង្គរ។...