របាំប្រពៃណីខ្មែរ គឺសម្គាល់របាំនេះ ជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់ របស់ជនជាតិខ្មែរ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ របាំប្រពៃណីខ្មែរ កកើតយូរលុងមកហើយ ភាគច្រើនរបាំនេះ​ ទាក់ទងទៅនឹងជំនឿអារុក្ខអ្នកតា​ ដែលជាជាជំនឿ របស់ខ្មែរដើម ​ក៍ប៉ុន្តែក្នុងនោះរបាំខ្លះក៍ទាក់ទងទៅនឹងព្រះពុទ្ធសាសនាផងដែរ ដូចជារបាំក្ងោកប៉ៃលិន​ ឬរបាំត្រុដិ​ជាដើម​។ ពាក្យប្រពៃណី ឬ ប្រវេណី ឬ បវេណី មានន័យថាៈ ទំនៀមពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សា បវេណី នៃត្រកូលរបស់ខ្លួន ឬ ការនិយមធ្វើបុណ្យទានតាមប្រពៃណីជាដើម។ ឯរបាំប្រពៃណីនេះ គឺសម្គាល់របាំទាំងឡាយ...

ប្រវត្តិសាស្ត្រៈ សិល្បៈសៀកខ្មែរ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ សិល្បៈសៀក ជាទម្រង់សិល្បៈទស្សនីយភាពមួយប្រភេទ ដែលមានវត្តមានតាំងពីយូរលង់ណាស់មកហើយ នៅ​ប្រទេសកម្ពុជា ហើយប្រហែលត្រូវបានរីកចំរើនយ៉ាងខ្លាំងក្លាណាស់ផងនៅ ក្នុងសម័យមហានគរ ព្រោះយើងពិនិត្យ មើលរូបចម្លាក់នៅប្រាសាទបាពួន ស្នាព្រះហស្តព្រះបាទឧទ័យទិត្យាវរ្ម័នទី២(១០៥០-១០៦៦)ឥសូរនិយម)។ ​នៅប្រាសាទអង្គរវត្ត ស្នាព្រះហស្តព្រះបាទសុរិយោវរ្ម័នទី២ (១១១៣-១១៥២ វិស្ណុនិយម)​ និងចម្លាក់នៅលើ​ជញ្ជាំង​​​​ប្រាសាទ​​បាយ័ន ដែលជាស្នាព្រះហស្តព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨ ពុទ្ធសាសនាមហាយាន) ដែល​ភាគច្រើននៃចម្លាក់ប្រាសាទនេះ ច្រើនរៀបរាប់អំពីជីវភាពប្រចាំថ្ងៃ របស់ប្រជារាស្ត្រទូទៅ ឬចម្លាក់នានា នៅ​ព្រះលានជល់ដំរី ឬព្រះលានស្តេចគំលង់...

ប្រវត្តិសង្ខេប របាំប្រជាប្រិយខ្មែរ វាំវង់ រាំក្បាច់ ឬហៅម្យ៉ាងទៀតថា (ឡាំថូន)

ភ្នំ្នពេញៈ ដោយ៖ សេង ស៊ីដារ៉ូ រាំវង់ រាំក្បាច់ ជារបាំប្រពៃណីខ្មែរ​ មានប្រវត្តិរាប់រយឆ្នាំមកហើយ ដោយនៅតាមជាយដែន មានអ្នកស្រុក និយម​ហៅ​ភាសារាំវង់ ថាជា ឡាំថូនៗ ហើយមនុស្សជំនាន់មុនមានជំនឿថា ការរាំវង់ជាគូ នាំមកនូវសេចក្តីសុខចំរើន។ មិនខុសអ្វីពីល្បែងប្រជាប្រិយ ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង បោះអង្គញ់ ស្តេចចង់ ឬល្បែង ឯទៀត​ដែលខ្មែរនិយមនាំគ្នាលែងកំសាន្ត ក្នុងពិធីបុណ្យនានា ពិសេស គឺបុណ្យចូលឆ្នាំប្រពៃណីជាតិយើងតែម្តង។ របាំប្រជាប្រិយ...

ប្រវត្តិសាស្ត្រៈ ពិធីកាប់ក្របីថ្វាយអ្នកតា របស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពូន ទាក់ទងទៅនឹងរបាំប្រជាប្រិយខ្មែរ (វាំវង់ រាំក្បាច់)

ភ្នំ្នពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ពិធីកាប់ក្របីថ្វាយអ្នកតា របស់បងប្អូនជនជាតិ ព្នង គ្រឹង ទំពូន ដែលមានអាយុច្រើនពាន់ឆ្នាំមកហើយ ដែល​គេឃើញមានរូបចម្លាក់ នៅលើជញ្ជាំងប្រាសាទបាយ័ន ដែលកសាងឡើងក្នុង រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-​១២១៨) ហើយដែលបងប្អូនយើងថែរក្សាឲ្យគង់វង្សរហូត មកដល់សព្វថ្ងៃនេះផងនោះ ក៏មាន​ទម្លាប់​​រាំជាវង់ ឬជារង្វង់មូលផងដែរ ។ លើសពីនេះទៅទៀត បងប្អូនជនជាតិ ព្រៅ ព្នង គ្រឹង ទំពូន នៅប្រកាន់ភ្ជាប់ទំនៀម...

ការទំនាក់ទំនងការ​ទូត​នៅ​ក្នុងសម័យ​នគរភ្នំ ឬហ្វូណន និងចេនឡា ដោយបង្ហាញអំពីការផ្លាស់ប្តូរ​ពាណិជ្ជកម្មរវាងកម្ពុជា​ និងប្រទេសនានា

ដោយ៖ សេងដារ៉ូ អ្នក​និពន្ធបាន​លើកយក​ទំនាក់ទំនងការ​ទូត​នៅ​ក្នុង​នគរភ្នំ ឬហ្វូណន និងចេនឡា ដោយបង្ហាញអំពីការផ្លាស់ប្តូរ​ពាណិជ្ជកម្មរវាងកម្ពុជា​ និង​ឥណ្ឌា​ ព្រមទាំងទំនាក់ទំនង​រវាងកម្ពុជា និងចិន ​តាំងពីដើមគ្រឹស្តសករាជ។ ចំណែកបញ្ហារឿង​ព្រេង​ដែល​ទាក់ទងនឹងរឿង “ព្រះបាទហ៊ុន ទៀន និងព្រះនាង​លីវ​យី” ឬ “ព្រាហ្មណ៍កៅណ្ឌិន្យ និងព្រះនាងសោមា” ក៏ត្រូវ​បាន​អ្នកនិពន្ធលើកយក​មកបង្ហាញដែរ​ ត្បិត​ថា​រឿងនេះ​ត្រូវ​បាន​កត់ត្រា​នៅក្នុង​កំណត់ត្រាចិន ហើយដែល​អ្នកស្រុកនៅក្នុង​តំបន់មួយចំនួន​នៅក្នុង​ដែនដីសុវណ្ណភូមិនិទានតៗគ្នា​រហូតមកដល់សព្វថ្ងៃ។ ចំពោះទំនាក់ទំនង​ការ​ទូត​នៅក្នុង​សម័យចេនឡា​  យើងដឹង​ថា​ព្រះមហា​ក្សត្រ​ខ្មែរបានផ្ញើរាជទូតជាច្រើនលើក ទៅដើម្បីពង្រឹងវិស័យការទូត​ជា​មួយចិនគឺនៅក្នុងឆ្នាំ ៥៧២, ៧១៧,...

ស្វែងយល់ពីប្រវត្តិភ្លេងបុរាណខ្មែរ ក្នុងរជ្ជកាល ព្រះថោង ឬហ៊ុន ទៀន

ភ្នំពេញៈ ដោយ៖ សេង​ ស៊ីដារ៉ូ ឧបករណ៍ភ្លេងខ្មែរ ដែលមានដូចជា ប៉ីអ (ខ្លះគេប្រើខ្លុយជំនួសវិញ) ទ្រខ្មែរ ចាប៉ីដងវែង និងស្គរដី … ​ហើយអ្នកវាយស្គរ និងអ្នកកូតទ្រ ត្រូវតែច្រៀងផង។ ការលេងភ្លេង តាមបែបប្រពៃណីបុរាណនេះ គេមិនយកអ្នក​ភ្លេងស្រី មកលេងភ្លេងនោះទេ ពោលគឺ អ្នកលេងសុទ្ធតែប្រុសៗ ពេញវ័យ ពុំត្រូវកំប្លែងសើចផ្តេផ្តាសទេ ព្រោះភ្លេងខ្មែរនេះ គេចាត់ទុកជាភ្លេងមង្គល គេត្រូវលេងតែក្នុងមង្គលតាមប្រពៃណីខ្មែរ...

រចនាបថភ្នំដា កើតមុនអង្គរ សុទ្ធតែបានទទួលឥទ្ធិពល ពីចរន្តវប្បធម៌ នៃសិល្បៈឥណ្ឌា

ខេត្តតាកែវៈ ដោយ៖ សេង​ ស៊ីដារ៉ូ សំណង់ប្រាសាទ២ប្រភេទ បានបន្សល់ទុកមកដល់សព្វថ្ងៃ ដែលតំណាងឲ្យរចនាបថថ្មដារ គឺប្រាសាទ ចោះភ្នំ និង​ប្រាសាទអាស្រមមហាឫសី ក្នុងសម័យហ្វូណន គេចាត់ទុករចនាបថភ្នំដា ជាទីតាំងប្រាសាទភ្នំដា​ មានមូលដ្ឋាននៃ​ឈ្មោះ​​រចនាបថភ្នំដា ពិតប្រាកដ។ តាមការសិក្សាស្រាវជ្រាវ ប្រាសាទអាស្រមមហាឫសី សង់នៅលើភ្នំមួយជាប់នឹងភ្នំដា មានចម្ងាយប្រមាណជា ៣០០​ម៉ែត្រ នៅបែកនីរតីនៃប្រាសាទភ្នំដា។ ប្រាសាទនេះ បន្សល់ទុកបដិមា ក្នុងរចនាបថភ្នំដា «A»​ បានសាងឡើង​ក្នុង​រវាងឆ្នាំ៥១៤ រហូតដល់ឆ្នាំ៥៣៩...

ប្រវត្តិ របាំក្បាច់បុរាណខ្មែរ តាំងពីសម័យនគរភ្នំ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ អ្នកសិក្សាស្រាវជ្រាវផ្នែកបុរាណវិទូ បានលើកឡើងថា របាំក្បាច់បុរាណខ្មែរ ត្រូវបានកើតឡើង​ក្នុងសម័យ​នគរ​ភ្នំ ដោយសំអាងទៅលើគំនូរបុរាណ និងនៅតាមផ្ទាំងប្រាសាទបុរាណផ្សេងជាដើម។ ចំណែកប្រទេសកម្ពុជា មានពាក្យសំរាប់សំគាល់ទម្រង់សិល្បៈ ចំនួនពីរម៉ាត់ នៃទស្សនីយភាពក្បាច់ នេះ គឺ ១- របាំ ឬល្ខោនបុរាណខ្មែរ និង ២- របាំ ឬល្ខោនព្រះរាជទ្រព្យ… ឯពាក្យថារបាំ និងល្ខោនក្នុងទីនេះ ក៏សំរាប់គូសបញ្ជាក់ពីភាពខុសគ្នាខ្លះៗ នៃទម្រង់សិល្បៈនេះ...

ភ្ជាប់ទំនាក់ទំនង

0ក្រុម​អ្នក​គាំ​ទ្រដូច
365,047អតិថិជនជា​វ​ជា​ប្រចាំ
- Advertisement -

អត្ថបទចុងក្រោយ

ប្រពៃណីបុណ្យអកអំបុក-សំពះព្រះខែ ទាក់ទងនឹងទន្សាយពោធិសត្វ ក្នុងការបូជាជីវិត ដើម្បីពេញទាន

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ គេប្រារព្ធពិធីអកអំបុក និងសំពះព្រះខែ នៅយប់ថ្ងៃ ១៥កើត ពេញបូរមី នៃខែកក្តិក។ ប្រពៃណីនេះ ជាប់ទាក់ទង​នឹងព្រះពុទ្ធសាសនា ដោយមានសេចក្តីដំណាលថា កាលព្រះពោធិសត្វយោនយកកំណើតជា សត្វទន្សាយ នៅ​ថ្ងៃពេញបូណ៌មី បានក្រឡេកឃើញព្រះចន្ទពេញវង់ ក៏មានចិត្តជ្រះថ្លា ចង់ដាក់ទានជីវិត  ហើយពេលនោះ ព្រះ​ឥន្ទ បាននិម្មិតជាព្រាហ្មណ៍ចាស់ម្នាក់ មកសុំសាច់ទន្សាយពោធិសត្វ។ ដើម្បីបំពេញទាន ទន្យាយពោធិសត្វ ក៏លោតចូលក្នុងភ្លើង  រំពេចនោះភ្លើងក៏រលត់អស់...

បុណ្យបណ្តែតប្រទីប ទាក់ទងទៅនឹងព្រះពុទ្ធសាសនា និងពងសត្វក្អែក​សញី​ឈ្មោល និងសត្វទាំង៥

ភ្នំពេញៈ ដោយោ៖​ សេង ស៊ីដារ៉ូ ប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើបុណ្យបណ្តែតប្រទីប នៅថ្ងៃបវរណាចេញព្រះវស្សារបស់ព្រះសង្ឃ រួមជាមួយ​ពិធី​បុណ្យអុំទូកសំពះព្រះខែ និងអកអំបុក ដែលរាប់បញ្ចូលក្នុងពិធីទ្វារទសមាស (ពិធីទាំង១២ ខែ)។ រឿងបុណ្យបណ្តែតប្រទីប គេពុំឃើញមាននិយាយនៅក្នុងគម្ពីរព្រះបិដក នៃពុទ្ធសាសនានោះទេ ប៉ុន្តែមានឃើញ​ក្នុង​រឿងព្រេងខ្មែរ ដែលនិទានទាក់ទងនឹងពុទ្ធសាសនា ថា នៅខាងដើមនៃភទ្ទកប្ប យើងនេះមានសត្វក្អែក​ស ញី​ឈ្មោល បានបញ្ចេញពងបាន៥ តែពងទាំងនោះបានធ្លាក់ទៅក្នុងទឹកដោយខ្យល់ព្យុះ។ ក្អែកញីឈ្មោល បាន យំ​​សោកបោកខ្លួនរហូតស្លាប់ដោយសោកស្តាយពងរបស់ខ្លួន ហើយក៏ទៅកើតជាព្រះឥន្ទ ក្នុងស្ថានសួគ៌ទេវលោក...

ស្វែងយល់ ពីប្រវត្តិនៃប្រពៃណីបុណ្យអុំទូក

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ពិធីបុណ្យអុំទូក គេតែងតែប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺថ្ងៃទី ១៤ កើត ១៥កើត និងថ្ងៃ១រោច ខែកក្តិក។ ពិធីបុណ្យអុំទូកនេះ មានកំណើតតាំងពីបុរមបុរាណដ៏យូរលង់ណាស់មកហើយ ដែលមានចែងក្នុងឯកសារ​របស់​ប្រវត្តិវិទូរបរទេស ដ៏ដូចជាសិលាចារឹក នៃប្រាសាទសម័យអង្គរ។ ​កំណើតបុណ្យអុំទូកនេះ មានការបកស្រាយ​ប្លែកៗ គ្នាជាច្រើន ហើយពិធីធ្វើក៏មានប្លែកៗពីគ្នាខ្លះដែរ។ ប្រជាពលរដ្ឋមួយចំនួនយល់ថា ពិធីបុណ្យអុំទូកនេះ ទាក់ទងទៅនឹងការធ្វើចម្បាំងជើងទឹក របស់ព្រះ​បាទ​​ជ័យវរ្ម័នទី៧ នាសម័យអង្គរ។...