ប្រវត្តិៈ ទ្រ និងចាប៉ីខ្មែរ មានអាយុប្រមាណជា ២០០០ឆ្នាំ ប្រភពដើមចេញពីឥណ្ឌា

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ចាប៉ី និងទ្រខ្មែរ មានប្រវត្តិដ៏យូរលង់មកហើយ​ដោយបុព្វបុរសខ្មែរយើង បានបង្កើតឡើងជឧបករណ៍តន្ត្រី សម្រាប់ប្រគុំក្នុងឱកាសបុណ្យទានផ្សេងៗ។ ទ្រ និងចាប៉ី ចេញពីប្រភពឥណ្ឌា នៅរដ្ឋរាជាស្ថាន ប្រទេសឥណ្ឌា ទ្រជាឧបករណ៍តន្ត្រីបុរាណ ដែល​ជនជាតិខ្មែរប្រើដោយកេះ ឬដេញ ដែលធ្វើអំពីឈើគ្រញូង ខុសពីឧបករណ៍ចាប៉ី គេកេះនឹងដៃ។ ឧបករណ៍ទាំងពីរប្រភេទនេះ ដែលប្រើជាមួយក្រុមពិណក្នុងសម័យបុរេអង្គរ និងអង្គរ ជាឧបករណ៍ប្រពៃ​ណី​​ប្រើ​​ដោយ​​ខ្សែ ដោយមានប្រអប់ស្នូក ឬប្រអប់សំលេងធ្វើអំពីឈើ ឬត្រឡោកដូង...

តាមវចនានុក្រមសម្តេច ជួនណាត ថាក្រឡាន មានប្រភពដើមចេញពីខ្មែរ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ពាក្យថា ក្រឡាន មានន័យថា ប្រាក់រៀល ឬ ប្រាក់​កាក់​ដែល​ហោ​សណ្ឋាន​ជា​ក្រឡាន ក៏​ហៅ​«ក្រឡាន»ដែរ។ នំក្រឡាន គឺជា របស់ខ្មែរ​តាំងពីដូនតាមកម្ល៉េះ តាមវចនានុក្រមសម្តេចជួនណាត ក្រឡាន មានន័យ​ថា​ បាយ​ដំណើបចម្អិនដោយបំពង់​ឬស្សីស្រស់ មានលាយអំបិល គ្រប់សណ្តែត​ និងខ្ទិះដួងជាដើម។ ​ប្រាក់រៀល​ឬប្រាក់កាក់ ដែល​ហោសណ្ឋានជា​ក្រឡាន ក៏ហៅក្រឡានដែរ ក្រឡាន ១ប្រាក់កាក់ មួយក្រឡាន។ ក្រឡាន...

ប្រវត្តិ ព្រះវិហារបូរាណ វត្តពិភទ្ទរង្សី ហៅវត្តចិនដំដែក

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ វត្តពិភទ្ទរង្សី ដែលពុទ្ធបរិស័ទធ្លាប់ស្គាល់ច្បាស់ថា ជាវត្តចិនដំដែក ក្នុងខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ដែលមានព្រះវិហារបុរាណមួយ មានក្បូរក្បាច់រចនាស្រស់ប្រណិតពីបុរាណ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើការជួសជុលអភិរក្សឡើងវិញ ដោយគម្រោងនេះ បានបញ្ចប់រួចរាល់ ហើយ​បាន​ប្រគល់​ទៅអោយវត្តវិញថ្មីៗនេះ។ ដំណាលរឿងព្រេងវត្តចិនដំដែកនេះ គឺ មានហេតុផលខ្លះថា មានការទាក់ទងទៅនឹង​ឈ្មោះវត្ត ចិនដំ​ដែកនេះ ក៏ព្រោះតែទីតាំងនោះ ពីដើមចិនប្រកបរបរដំដែក លុតដែកធ្វើកាំបិត ហើយ ក្រោយមក​ក៏​មាន​ឈ្មោះ...

ប្រវត្តិសាស្ត្រៈ ប្រាសាទព្រះវិហារ ដែលមានការទាក់ទងទៅនឹង លិង្គស្រីសិខរេស្វរៈ ក្នុងនគរខ្មែរ

ខេត្តព្រះវិហារៈ ដោយ៖ សេង ស៊ីដារ៉ូ រំលឹកខួបប្រាសាទព្រះវិហារ១០ឆ្នាំ និងរំលឹកខួបប្រាសាទសំបូរព្រៃគុក១ឆ្នាំ នៃការដាក់ បញ្ចូលប្រាសាទទាំងពីរ​នេះ ជាបេតិកភ័ណ្ឌពិភពលោក ហើយការប្រារព្ធពិធីរំលឹកខួបនេះ នៅពហុកីឡាដ្ឋានជាតិក្នុងថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។ ប្រាសាទព្រះវិហារនេះ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើខ្នងភ្នំ​ដង​រែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ ដងភ្នំមាសលក្ខណៈចោតខ្លាំង ពីខាងប្រទេសកម្ពុជា...

ប្រវត្តិសាស្ត្រៈ ប្រពៃណីចោះត្រចៀក របស់ស្ត្រីខ្មែរ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ប្រពៃណីនៃការចោះត្រចៀករបស់ស្ត្រីខ្មែរ មានប្រវត្តិយូរលង់ណាស់មកហើយ ដែលបានបន្សល់ទុករហូតមក ដល់កូនចៅជំនាន់ក្រោយ បានចោះបន្តគ្នារហូត ​ដែលក្លាយជាប្រពៃណីរបស់ខ្មែរយើង ទុកឲ្យ ពិសេសកូនស្រីៗ។ យក្ខីនីពាក់ត្រសាល់ កម្ពុជាក្រោម សារមន្ទីរជាតិភ្នំពេញ ស១១ ទីវ. (ថត ២០០០) មុនស.ត.ទី១៩ យើងគ្មាន​ព័ត៌មានច្បាស់លាស់ ពីវប្បធម៌បុរេប្រវត្តសាស្ត្រទេ។ យើងគ្រាន់តែបានដឹងថា ​ប្រជាជនខ្មែរបច្ចុប្បន្ន ក៏ដូចជាកុល សម្ព័ន្ធ​មន-ខ្មែរ ដែលបានរស់នៅនឹងកំពុងរស់នៅលើទឹកដីដូនតា...

រឿងព្រេងនិទាន ប្រវត្តិភ្នំសុពណ៌កាលី ទាក់ទិនទៅនឹងក្រពើនាងឱរ៉ៃ លោកនេន

ខេត្តក្រចេះ ដោយ៖ សេង ស៊ីដារ៉ូ បើយើងធ្វើដំណើរពីភ្នំពេញ ទៅតាមដងទន្លេធំដោយទូក ឬកប៉ាល់នោះ យើងនឹងទៅដល់ភ្នំដីច្រាល បន្ទាប់មក​យើងត្រូវបត់តាមផែក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ហើយយើងត្រូវក្រឡេកភ្នែកមើលទៅទិសឦសាន ក្នុងស្រុកព្រះប្រសព្វ ខេត្តក្រចេះ ត្រើយខាងជើង ត្រង់ឃុំចំបក់ យើងនឹងឃើញភ្នំមួយខ្ពស់ និងទុងសំគាល់ មួយនៅក្បែរមាត់ទន្លេ ដែលមានឈ្មោះថា “ភ្នំសុពណ៌កាលី” ជាភ្នំស័ក្តិសិទ្ធិណាស់។ តាមប្រវត្តិរឿងព្រេងនិទានខ្មែរយើង បានលើកយកប្រវត្តិភ្នំជាច្រើនមានដូចជាភ្នំនាងកង្រី ភ្នំសំពៅ ភ្នំដោះក្រមុំ ដែលសុទ្ធសឹងមានរូបរាងស្រដៀងទៅនឹងដងខ្លួនមនុស្សស្រី...

ស្វែងយល់ ពីប្រវត្តិផ្ទះបុរាណខ្មែរ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ទម្រង់ផ្ទះបុរាណខ្មែរ កម្រមាននៅសេសសល់ណាស់ ដោយសារកត្តាសង្គ្រាមក្នុងស្រុក បានធ្វើឲ្យកេរ្តិ៍មរត ទម្រង់ដើមត្រូវខ្ទេចខ្ទាំបាត់បងស្ទើតែទាំងអស់។ ដោយឡែកទម្រង់នៃផ្ទះបុរាណខ្មែរ សង្កេតឃើញនៅ សេស​​​​សល់​តាមបណ្តាខេត្តខ្លះៗ ដូចជា កំពង់ចាម កំពង់ធំ សៀមរាប និងបាត់ដំបង ជាដើម។ ពពួកផ្ទះដែលហៅថា “ប៉ិត” ឬហៅតាមអ្នកស្រុកបាត់ដំបងថា (ផ្ទះជម) ឬ (ផ្ទះក្រជម) គឺតែងមាន​ដំបូល​​ផ្តុំ​ទ ឡើងដោយផ្ទះង ៤...

ប្រវត្តិ ភ្នំដោះក្រមុំ មណ្ឌលគីរី ឬម្យ៉ាងទៀតគេហៅថា “លោកតាស្រុះ (ភ្នំដោះក្រមុំ)”

ខេត្តមណ្ឌលគីរីៈ ដោយ៖ សេង ស៊ីដារ៉ូ ភ្នំដោះក្រមុំ ស្ថិតនៅទីរួមខេត្តមណ្ឌលគីរី ដោយជម្រាលភ្នំខាងត្បូងទល់នឹងប្រលានយន្តហោះ ភ្នំនេះ គ្របដណ្តប់ទៅដោយវាលស្មៅ ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ។ ទិដ្ឋភាពភ្នំដោះក្រមុំ មានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀត ដែលមាននៅក្នុងស្រុកមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគីរី។ ប្រជាជនទាំងបងប្អូនខ្មែរលើ ក៏ដូចជាបងប្អូនខ្មែរកណ្តាល ដែលរស់​នៅ​ក្នុងខេត្តមណ្ឌលគីរី បានចាត់ទុក ភ្នំដោះក្រមុំ ជាកន្លែងសក្ការៈមួយយ៉ាងសំខាន់ ទន្ទឹមនឹងនេះ គេបាន​ចាត់​​ទុកភ្នំដោះក្រមុំ ជាមជ្ឈមណ្ឌលវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា។ ​តាមការហៅឈ្មោះ ភ្នំដោះក្រមុំ គឺហៅតាមការប្រសិទ្ធិនាម...

ប្រវត្តិ ក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងបានបានក្លាយទៅជារាជធានី នៃប្រទេសកម្ពុជា ជា​លើកដំបូង ក្នុងរជ្ជកាលស្តេច ពញ្ញាយ៉ាត

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ក្រុងភ្នំពេញ គឺជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែងដែលមានមនុស្សរស់នៅច្រើន​ជាង​គេ​ក្នុងប្រទេសកម្ពុជា លើសពីនេះទៅទៀត ភ្នំពេញក៏ជាកន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ការទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍ និងជាកន្លែងដែលបន្សល់ទុកនូវសំណង់ចាស់ៗ ជាច្រើនផងដែរ ដូចជាព្រះបរមរាជវាំង វត្តភ្នំ និងអគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះ ភ្នំពេញបានប្តូររូបរាងថ្មីទាំងការអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់​ផ្សេងៗ ជាដើម ។ លើសពីនេះទៅទៀត...

ស្វែងយល់ៈ ពីប្រភពនៃល្បែងវាយកូនគោល ដែលប្រទេសខ្មែរ មានការទាក់ទងជាមួយចិន យ៉ាងស្អិតរមួត នាសម័យ លោក ជីវតាក្វាន់

ខេត្តសៀមរាបៈ ដោយ៖ សេង ស៊ីដារ៉ូ ល្បែងវាយកូនគោល ជាប្រពៃណីដ៏យូរលង់ណាស់មកហើយ តាំងពីបុព្វបុរសដើមមកម្លេះ ហើយនៅលានជល់ដំរី​សៀមរាប​ខឿនលានជល់ដំរី ជ្រុងខាងជើងនៃរាជធានីអង្គរធំ នៅលើជញ្ជាំង ដែលជាស្នាព្រះហស្ថរបស់ព្រះបាទ​ជ័យវរ្ម័នទី៧ នាចុងស.វទី១២ ដើមទី១៣ គេឃើញមានចម្លាក់បង្ហាញអំពីល្បែងវាយកូនគោល ដែលគេឲ្យឈ្មោះ​ថា ប៉ូទ្លូ។ ដើម្បីលេងល្បែងនេះ គេត្រូវជិះសេះ ហើយដៃម្ចាងកាន់ដំបង ខិតខំវាយធ្វើយ៉ាងណាឲ្យកូនគោលនេះ ដល់ទីម្ខាងទៀតរបស់ក្រុមបដិបក្សជាដៃគូ។ តើល្បែងនេះ មានលក្ខណៈស្រដៀងទៅនឹងល្បែងមួយប្រភេទរបស់ខ្មែរសព្វថ្ងៃនេះ គឺវាយប្រដំ (អ៊ឹម សុខរិទ្ធិ វាយ​​កូន​គោល...

ភ្ជាប់ទំនាក់ទំនង

0ក្រុម​អ្នក​គាំ​ទ្រដូច
365,047អតិថិជនជា​វ​ជា​ប្រចាំ
- Advertisement -

អត្ថបទចុងក្រោយ

ប្រពៃណីបុណ្យអកអំបុក-សំពះព្រះខែ ទាក់ទងនឹងទន្សាយពោធិសត្វ ក្នុងការបូជាជីវិត ដើម្បីពេញទាន

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ គេប្រារព្ធពិធីអកអំបុក និងសំពះព្រះខែ នៅយប់ថ្ងៃ ១៥កើត ពេញបូរមី នៃខែកក្តិក។ ប្រពៃណីនេះ ជាប់ទាក់ទង​នឹងព្រះពុទ្ធសាសនា ដោយមានសេចក្តីដំណាលថា កាលព្រះពោធិសត្វយោនយកកំណើតជា សត្វទន្សាយ នៅ​ថ្ងៃពេញបូណ៌មី បានក្រឡេកឃើញព្រះចន្ទពេញវង់ ក៏មានចិត្តជ្រះថ្លា ចង់ដាក់ទានជីវិត  ហើយពេលនោះ ព្រះ​ឥន្ទ បាននិម្មិតជាព្រាហ្មណ៍ចាស់ម្នាក់ មកសុំសាច់ទន្សាយពោធិសត្វ។ ដើម្បីបំពេញទាន ទន្យាយពោធិសត្វ ក៏លោតចូលក្នុងភ្លើង  រំពេចនោះភ្លើងក៏រលត់អស់...

បុណ្យបណ្តែតប្រទីប ទាក់ទងទៅនឹងព្រះពុទ្ធសាសនា និងពងសត្វក្អែក​សញី​ឈ្មោល និងសត្វទាំង៥

ភ្នំពេញៈ ដោយោ៖​ សេង ស៊ីដារ៉ូ ប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើបុណ្យបណ្តែតប្រទីប នៅថ្ងៃបវរណាចេញព្រះវស្សារបស់ព្រះសង្ឃ រួមជាមួយ​ពិធី​បុណ្យអុំទូកសំពះព្រះខែ និងអកអំបុក ដែលរាប់បញ្ចូលក្នុងពិធីទ្វារទសមាស (ពិធីទាំង១២ ខែ)។ រឿងបុណ្យបណ្តែតប្រទីប គេពុំឃើញមាននិយាយនៅក្នុងគម្ពីរព្រះបិដក នៃពុទ្ធសាសនានោះទេ ប៉ុន្តែមានឃើញ​ក្នុង​រឿងព្រេងខ្មែរ ដែលនិទានទាក់ទងនឹងពុទ្ធសាសនា ថា នៅខាងដើមនៃភទ្ទកប្ប យើងនេះមានសត្វក្អែក​ស ញី​ឈ្មោល បានបញ្ចេញពងបាន៥ តែពងទាំងនោះបានធ្លាក់ទៅក្នុងទឹកដោយខ្យល់ព្យុះ។ ក្អែកញីឈ្មោល បាន យំ​​សោកបោកខ្លួនរហូតស្លាប់ដោយសោកស្តាយពងរបស់ខ្លួន ហើយក៏ទៅកើតជាព្រះឥន្ទ ក្នុងស្ថានសួគ៌ទេវលោក...

ស្វែងយល់ ពីប្រវត្តិនៃប្រពៃណីបុណ្យអុំទូក

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ពិធីបុណ្យអុំទូក គេតែងតែប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺថ្ងៃទី ១៤ កើត ១៥កើត និងថ្ងៃ១រោច ខែកក្តិក។ ពិធីបុណ្យអុំទូកនេះ មានកំណើតតាំងពីបុរមបុរាណដ៏យូរលង់ណាស់មកហើយ ដែលមានចែងក្នុងឯកសារ​របស់​ប្រវត្តិវិទូរបរទេស ដ៏ដូចជាសិលាចារឹក នៃប្រាសាទសម័យអង្គរ។ ​កំណើតបុណ្យអុំទូកនេះ មានការបកស្រាយ​ប្លែកៗ គ្នាជាច្រើន ហើយពិធីធ្វើក៏មានប្លែកៗពីគ្នាខ្លះដែរ។ ប្រជាពលរដ្ឋមួយចំនួនយល់ថា ពិធីបុណ្យអុំទូកនេះ ទាក់ទងទៅនឹងការធ្វើចម្បាំងជើងទឹក របស់ព្រះ​បាទ​​ជ័យវរ្ម័នទី៧ នាសម័យអង្គរ។...