និមិត្តរូបរបស់ព្រះឥន្ទ្រធិរាជ ជិះដំរីក្បាលបី នៅប្រាសាទបន្ទាយស្រី ក្នុងលទ្ធិព្រហ្មញ្ញសាសនា ល្អជាងចម្លាក់ នៅប្រទេស

ខេត្តសៀមរាបៈ ដោយ៖ សេង​ ស៊ីដារ៉ូ និមិត្តរូបរបស់ព្រះឥន្ទ្រធិរា ជិះដំរីក្បាលបី ដែលមាននៅប្រាង្គប្រាសាទបន្ទាយស្រី ក្នុងសតវត្សទី១០ ដែលគេ​ទទួល​​ស្គាល់ថា ជាចម្លាក់ខ្មែរនាសម័យបុរាណ មានសោភ័ណ្ឌភាព ឬមានលក្ខណៈល្អពិសេស លើសពីចម្លាក់នៅ​ប្រទេសឥណ្ឌា ដែលង្គប់នូវអត្តន័យស៊ីជម្រៅថែមទៀតផង។ នៅលើក្បាច់ហោជាង និងផ្តែមួយចំនួនធំ នាវប្បធម៌ខ្មែរ នៅសម័យកោះកេរ និងបន្ទាយស្រី ដែលបានប្រសូត​ឡើង​​នៅក្នុងសតវ​ត្សទី១០ នៃគ.ស ដូចជានៅប្រាសាទកោះកេរ ក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័ន ទី៤ និងនៅ ប្រាសាទ​បន្ទាយស្រី ក្នុងរជ្ជកាលនៃព្រះបាទរាជហេន្ទ្រវរ្ម័ន...

ប្រវត្តិប្រាសាទបឹងមាលា សាងសង់មុនអង្គរ ដែលមានរចនាបថយ៉ាងល្អប្រណិត

ខេត្តព្រះវិហារៈ ដោយ៖ សេង ស៊ីដារ៉ូ ប្រាសាទបឹងមាលា ជាប្រាសាទកសាងឡើងដោយស្នាព្រះហស្ថ របស់ព្រះបាទសូរ្យវរ្ម័នទី២ ក្នុង គ.ស ១១១៣-១១៥០ ដែលមានរចនាបថ ស្រដៀងគ្នាទៅនឹងប្រាសាទអង្គវត្ត ផងដែរ ។ ប្រាសាទនេះ នាពេលបច្ចុប្បន្នត្រូវបានដួលរលំខ្ទេចខ្ទី ស្ទើរបាត់បង់រូបរាងដើមទាំងស្រុងទៅហើយ ក៏ប៉ុន្តែនៅតែ​មានការទាក់ទាញ់ ភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត ជារាល់ថ្ងៃ ​តាមការរៀបរាប់របស់អ្នកស្រាវជ្រាវ​បុរាណ​វិទ្យា បានបង្ហាញថា សំណង់នៃការសាងសងប្រាសាទបឹងមាលា គឺបានកសាងមុខប្រាសាទអង្គរវត្ត។ ម្យ៉ាងទៀត​ប្រាសាទនេះ ក៏មានអំណោយផលល្អប្រសើរទាំងប្លង់ សំណង់ក៏មានលំនាំស្រដៀងប្រាសាទអង្គរវត្ត...

របាំក្ងោកប៉ៃលិន ទាក់ទងរឿងព្រេងនិទានខ្មែរ ដំណាលថា នៅរាត្រីមួយ បុត្រីក្សត្រមួយព្រះអង្គ មានព្រះ​ឆោម​ស្រស់​​ស្អាតដាច់គេ បានសុបិន្តឃើញក្ងោយឈ្មោលមួយពងយ៉ាងល្អ ចេះចម្រើនមន្តអាគម្ត​ និងទេស​នា​

ក្រុងប៉ៃលិនៈ ដោយ៖ សេង ស៊ីដារ៉ូ របាំក្ងោក មានប្រភពចេញមកពីខេត្តប៉ៃលិន ដែលអ្នកស្រុកប៉ៃលិន បានបរិយាយអំពីកំណើតរបាំនេះ តាមរឿង​និទានខ្មែរ ដែលមានដំណាលថា កាលពីយូរលង់មកហើយ នៅរាត្រីមួយ បុត្រីក្សត្រមួយព្រះអង្គ ដែលមានព្រះ​ឆោមស្រស់ស្អាតដាច់គេ បានសុបិន្តឃើញមានក្ងោយឈ្មោលមួយពងយ៉ាងល្អ ចេះចម្រើនមន្តអាគម្ត​ និងទេសនា​យ៉ាងពិរោះក្បោះក្បាយថ្វាយព្រះនាងសណ្តាប់។ ចាប់ពីថ្ងៃនោះមក ព្រះនាងតែងតែរំពឹងក្នុងព្រះចិន្តាថា មិនដឹងធ្វើយ៉ាងណា និងបានក្ងោយនោះមកទេសនា​ថ្វាយ​​ព្រះនាងសណ្តាប់ម្តងទៀត។ មានព្រះទ័យបែបនេះយូរទៅ ព្រះនាងក៏ចេះតែមានព្រះភ័ក្រស្រពោន ហើយ​បណ្តាល​ឲ្យព្រះបិតាកត់សម្គាល់ និងមានព្រះរាជតម្រាស់សួរដឹងហេតុការណ៍។ ស្តេចក៏បានបញ្ជាឲ្យព្រាហ្មណ៍​ម្នាក់ទៅតាមរកក្ងោកនោះ នៅឯព្រៃជ្រៅ។ ព្រាហ្មណ៍ចូលទៅរកក្ងោកតាមព្រះរាជបញ្ជា...

ខេត្តសៀមរាបៈ ដោយ៖ សេង ស៊ីដារ៉ូ អណ្តូងប្រេង ស្ថិតនៅភាគខាងជើង នៃប្រាសាទអង្គរធំ ជាន់ទី២នៃប្រាសាទ ដែលគ្រប់សម័យកាល​គេចាត់ទុក​ជា​អណ្តូងប្រេងនេះសក្តិសិទ្ធខ្លាំងណាស់ ដោយមានទឹកត្រជាក់ ដូចទឹកកក ក៏ប៉ុន្តែក្រោយៗមកទៀត ទីតាំង អណ្តូង​​ប្រេងនេះកាន់រាក់ទៅៗ ដោយសារខ្សាច់ដែលហូរតាមទឹក ក៏ក្លាយជាកំណករឹងស្ងួត ក្រាបទៅនឹងដីនា​រដូវ​​ប្រាំង។ តាមប្រវត្តិអណ្តូងប្រេងនេះ លោកម៉ៅ ធី ភ្នាក់ងារអភិរក្សអង្គរ បានឲ្យដឹងថា ការពិតទៅឈ្មោះថាអណ្តូងប្រេង គឺជាឈ្មោះហៅតៗគ្នាមកទេ ហើយក្នុងអណ្តូងក៏ពុំមានជាតិប្រេងអ្វីដែរ គ្រាន់តែជាឈ្មោះទឹកអណ្តូង ធម្មតា​តែ​ប៉ុណ្ណោះ។...

ស្វែងយល់ពីការប្រើប៉ឹង នាសម័យបុរេប្រវត្តិសាស្ត្រ ដែលមានអាយុកាលប្រមាណ ២៥០០ឆ្នាំមកហើយ

ភ្នំពេញៈ ដោយ៖ សេង​ ស៊ីដារ៉ូ ការស្លៀកប៉ឹង របស់ជនជាតិដើម បានបង្ហាញឲ្យដឹងតាមរយៈឯកសារជាច្រើន ដែលមានអាយុកាលរាប់ពាន់​ឆ្នាំ​មកហើយ បានឆ្លុះបញ្ចាំងឲ្យដឹងថា ភាពចំណាស់នៃប្រពៃណីស្លៀកប៉ឹងមិនចាញ់ជនជាំតឯទៀតទេ។​ តាមរយៈភស្តុតាងរូបភាព និងឯកសារជាច្រើននាពេលថ្មីៗនេះទៀត បានបញ្ជាក់ឲ្យដឹងថា ប្រពៃណីស្លៀកប៉ឹង​របស់​​ជន​​​ជាតិ​ខ្មែរ ត្រូវបានសំអាងលើគំនូរពណ៌នា កាលពីសម័យលោហៈធាតុ ដែលគេបានរកឃើញ នៅក្នុង​ខេត្តន​គររាជសីមា នៃប្រទេសថៃសព្វថ្ងៃនេះ រួមទាំងចម្លាក់ធ្វើអំពីសំរឹទ្ធ នៅក្នុងប្រទេសខ្មែរយើងផងដែរ។ ភស្តុតាងខាងបុរាណវត្ថុវិទ្យាទាំងងស់នេះ ត្រូវបានចាត់ទុកថា ជាសមិទ្ធិផលសង្គមខ្មែរបុរាណ នៃការស្លៀកប៉ឹង​របស់ជនជាតិខ្មែរយើង ​មានអាយុកាលប្រមាណ ២៥០០ឆ្នាំមកហើយ។​ ឯកសារនិងភស្តុតាង...

ប្រវត្តិសាស្ត្រ៖ អំពីរូបសត្វហង្ស ក្នុងព្រះសាសនា និងពាក់ព័ន្ធ​នៃការ​បង្កើត​​លោក នៃធម៌ទាំងបួនមាន៖ ​មេត្តា ករុណា មុទិតា និងឧបេក្ខា

ភ្នំពេញៈ ដោយ៖សេង ស៊ីដារ៉ូ ហង្ស ជាសត្វមានរូបរាង្គស្រស់ស្អាត សម្បុរពណ៌ស ហើយគេតែង​និយាយតៗគ្នា​ថា​ ហង្សគឺជាស្តេចបក្សី។ រូបសត្វហង្ស ​គេឃើញមាននៅ​តាម​​ផ្ទាំងគំនូរ ឬចម្លាក់ ឬតាមការផ្សពផ្សាយពាណិជ្ជកម្ម និងក្នុងរឿង​ព្រេង​និទាន តែប៉ុណ្ណោះ។ ផ្អែកតាមទេវកថា  ក្នុងព្រហ្មញ្ញសាសនា ហង្សគឺជាយានជំនិះរបស់ព្រហ្ម ដែលព្រះព្រហ្ម មានតួនាទីជាអ្នកបង្កើតលោកកិយយើងនេះ។ ហង្សអាចហោះហើរ លើអាកាស និងជាការទូត​ ដែលទស្សនៈខ្មែរយើង​តែង​​យល់ឃើញថា ឋានព្រះឥន្ទ្រ និងឋានព្រះព្រហ្ម ជាឋានសួគ៌ ឬជា​​ឋានលើដ៏ខ្ពង់ខ្ពស់ មានអំណាចដ៏លើសលប់...

ផ្ទះកិងខ្មែរបុរាណ ស្ទើតែបាប់បង់ទាំងស្រុង ភាគីច្រើនគឺមានតែរូបភាព

ខេត្តបាត់ដំបងៈ ដោយ៖ សេង ស៊ីដារ៉ូ រចនាបទផ្ទះបុរាណខ្មែរយើង រហូតមកល់បច្ចុប្បន្ននេះ បានបាត់បង់ស្ទើតែ​ទាំងអស់ទៅហើយ ព្រោះដោយសារនៅសម័យ កាលនីមួយៗ​បាន​វិវត្ត​ន៍​ទៅមុខជាលំដាប់ ដោយខ្មែរយើងនិយមម៉ូត ឬហៅបានថា រចនាបទ​បែប​ទំនើប​នាសម័យកាលថ្មី ដោយពុំបានគិតនិងថែរក្សា ដល់ផ្ទះខ្មែរបុរាណ​ទាំង​នោះ​ឡើយ។ តាមការសង្កេត និងប្រភេទឈ្មោះផ្សេងៗ នៃផ្ទះខ្មែរ​បុរាណ ​ភាគច្រើនគេ​តែង​តែកំណត់​ដោយដំបូល។ រីឯផ្ទះកិង គេសម្គាល់ថា​ មានដំបូលពីរថ្នាក់ ត្រួតលើគ្នា ​ហើយមានហប់ពីរ​នៅ​​ខាងមុខ ​និងក្រោយសសរកណ្តាល​មានពីរជួរ ដំបូលលើទ្រ​ដោយជើង​គក។ ដំបូលថ្នាក់ក្រោម អាចបង្កើតបានជារបៀង បើគេបាំងជញ្ជាំងមក នៅត្រឹម...

ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ សូភី រកឃើញដោយសារការជីកដីធ្វើបង្គន់អនាម័យ របស់ភូមិ

ខេត្តបន្ទាយមានជ័យៈ ដោយ៖ សេង ស៊ីដារ៉ូ ស្ថាននីយ៍បុរេប្រវត្តិសូភី គឺស្ថិតនៅភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ចម្ងាយ​ប្រហែល២០គីឡូម៉ែត្រ ប៉ែកខាងលិច​ក្នុងទឹកដីសេរីសោភណ្ឌ។ ស្ថានីយនេះ រកឃើញដោយចៃដន្យក្នុងខែឧសភា ឆ្នាំ២០០៧ ពេល​​អ្នកស្រុកជីកដីក្នុងភូមិ ដើម្បី​សាងសង់បង្គន់អនាម័យ ដែល​ឧត្តម្ភដោយអង្គការអភិវឌ្ឍន៍ក​សិករខ្មែរ។ ពេលជីកដី​​​​សាង​​សង់ ​​ក៏បានប្រទះឃើញឆ្អឹងខ្មោច និងឆ្អឹងសត្វ​នៅលាយលំជាមួយបំណែក​ភាជ​ន៍ ដែក អលង្ការធ្វើពីសំរឹទ្ធិ អាវុធ អង្កាំជាដើ។ ដោយមានការជ្រុញបន្ថែម ពីឈ្មួញរកស៊ីទិញលក់វត្ថុបុរាណ អ្នកស្រុកបាននាំគ្នាជីកគាស់រកវត្ថុ មានតម្លៃស្ទើរពេញភូមិ។ ព័ត៌មាននេះ...

ប្រវត្តិដើមនៃស្ដេចដំបងគ្រញូង នៃខេត្តបាត់ដំបង

ដោយ៖ សេង ស៊ីដារ៉ូ ឯកសារយោង នៃប្រវត្តិដើមស្ដេចដំបងគ្រញូង គឺ តាមពង្សាវតារប្រទេសកម្ពុជា ឬពង្សាវតារវត្តទឹកវិល ដែលនិពន្ធដោយ: ព្រះអរិយមគ្គញាណ ហាស់ ស៊ុក ( ១៨៨១ - ១៩៥៥ ) អតីតព្រះគ្រូចៅអធិការវត្ត​ទឹក​វិល ទសវត្សរ៍ឆ្នំា ១៩៤០ និងជាអតីត ព្រះគ្រូអនុគណស្រុកស្អាង ខេត្តកណ្តាល ស្រាវជ្រាវដោយ: លោក...

ស្លឹកឈើ ក៏ជាឧបករណ៍តន្ត្រីបុរាណម្យ៉ាង ដែលមនុស្សតែងតែយកមកផ្លុំកំសាន្ត និងមានសម្លេងពិរោះ(ស្លឹក​ក្រវ៉ាន ស្លឹកពូច ស្លឹកជ្រៃក្រឹម ស្លឹកកំពស់)

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ស្លឹកឈើ ក៏ជាឧបករណ៍តន្ត្រីសម្រាប់ផ្លុំយ៉ាងពិរោះ ដែលមានសំនៀងប្រហាក់ប្រហែល​ទៅនឹង​មនុស្សហួសដែរ។ ស្លឹកឈើជាឧបករណ៍ភ្លេង ដែលគេមិនបានយកទៅប្រើចូលរួមជាមួយឧបករណ៍ភ្លេង ដទៃទៀតឡើយ។ វាគឺ​ជាស្លឹក​ឈើ ស្រស់សុទ្ធសាធដែលសរសៃរស់ គ្មានរោម អាចបត់បានមិនបាក់ ជាស្លឹកមានសាច់រលោក ដូចជា​ស្លឹក​ក្រវ៉ាន ស្លឹកពូច  ស្លឹកជ្រៃក្រឹម ស្លឹកកំពស់។ល។ នៅពេលផ្លុំម្តងៗ គេតែងតែយកស្លឹកស្អាតមួយមក​ពត់តាម​បណ្តាញ​ស្លឹក ហើយញាត់ទៅក្នុងមាត់ ដោយបិទបើកគួបផ្សំនឹងអណ្តាតខាងក្នុង រួមជាមួយនឹងកម្លាំងខ្យល់​បញ្ចេញ​​ពីក្នុងអាចធ្វើសំនៀងបត់បែន ទៅតាមចិត្តចង់បាន។ ស្លឹកឈើស្រពោន ឬស្ងួតក្រោម...

ភ្ជាប់ទំនាក់ទំនង

0ក្រុម​អ្នក​គាំ​ទ្រដូច
383,854អតិថិជនជា​វ​ជា​ប្រចាំ
- Advertisement -

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Cellcard ប្រគល់ប្រាក់​ និងរង្វាន់សរុបជាង ៣០ម៉ឺនដុល្លារ ជូនអតិថិជន

ភ្នំពេញៈ  ដោយ៖ ឌឹម គឹមហាក់ ក្រុមហ៊ុន Cellcard បានប្រគល់ប្រាក់ និងរង្វាន់ផ្សេងទៀតជាច្រើន ដែលសរុបជាទឹកប្រាក់មានចំនួន ៣០ម៉ឺន ដុល្លារ ជូនអតិថិជន ដែលមមានសំណាងនៅក្នុងកម្មវិធីចាប់រង្វាន់ចុងក្រោយបង្អស់នេះ...

ប្រទេសកម្ពុជា ជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ អឺរ៉ុប

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ កម្ពុជា ជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់ អឺរ៉ុប រួមទាំងមាន បារាំង...

ប្រជាកសិករនៅស្រុកគីរីវង្ស ​ ធ្វើស្រែមិនបាន ក៏នាំគ្នាមកដាំដំណាំដំឡូងមីជំនួយវិញ

ខេត្តតាកែវៈ ដោយ៖ សេង​ ស៊ីដារ៉ូ ក្នុងភូមិសាស្ត្រដី នៅតាមជើងភ្នំបាយ៉ង់កោ ក្នុងឃុំព្រៃអំពក ស្រុកគីរីវង្ស...