ប្រពៃណីបំបួសនាគ គឺ​ដើម្បីញែកវ័យកំលោះ ឲ្យដាច់ពីវ័យក្រមុំ ពិសេស ភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ នាគ មានន័យថា ប្រសើរ ចម្បង ឬបរិសុទ្ធ ហើយកុលបុត្រ​ដែលមានចិត្តជ្រះថ្លាបានបួសរៀន ក្នុងព្រះ​ពុទ្ធសាស​នា គឺហៅថា នាគ ព្រោះអ្នកនោះមានគំនិតបម្រុងនឹងប្រព្រឹត្តព្រហ្មចរិយាធម៌សម្រាប់បព្វជិត។​ គោលបំណងនៃពិធីបំបួសនាគនេះ ដូចយើងដឹងត្រួសៗខ្លះទៅហើយនៅចំណុចខាងលើនេះ ថា គេធ្វើពិធី​នេះ​​ឡើង​ដើម្បីញែកវ័យកំលោះ ឲ្យដាច់ពីវ័យក្រមុំ និងជាពិសេស ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា ។ គោលបំណងសំខាន់ ផ្សេងទៀតនោះគឺ គេបួសរៀនដើម្បីក្រេបយកចំណេះដឹងផ្សេងៗ និងដើម្បីសងគុណ​មាតាបិតាផង។ ខ្មែរយល់ថា ការបួសជាសាមណេរ...

ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ ល្អាងស្ពានសម័យថ្មរំលីង មានចំណាស់៣០០០ឆ្នាំ រកឃើញដោយ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហប្រតិបត្តិការណ៍ជាមួយ សារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ ​បារាំង

ខេត្តបាត់ដំបងៈ ដោយ៖ សេង ស៊ីដារ៉ូ ស្ថានីយ៍បុរេប្រវត្តិល្អាងស្ពាន ស្ថិតកនៅក្នុងខេត្តបាត់ដំបង ដែលអ្នកសិក្សាស្រាវជ្រាវ បានធ្វើការកំណាយរក​ឃើញ​នូវ ឧបករណ៍ថ្មបំបែក ថ្មរំលីង ភាជន៍ គ្រឿងលម្អកាយ បំណែកឆ្អឹងសត្វ និងផ្នូរសព​ ស្ថិតនៅក្នុង​សម័យ​ថ្មរំលីង ដែលមានវ័យចំណាស់ ៣០០០ឆ្នាំមកហើយ។ ស្ថានីយ៍បុរេប្រវត្តិសាស្ត្រល្អាងស្ពាននេះ បានធ្វើកំណាយរកឃើញ លើកដំបូងដោយលោកស្រី សេស៊ីល ម៉ូរ៉េ និង​លោ ករ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស១៩៦០។ បន្ទាប់មកការស្រាវជ្រាវនេះ...

ស្វែងយល់ៈ អំពីប្រវត្តិសាក់លើខ្លួនប្រាណ នៃជនជាតិខ្មែរ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ប្រពៃណីសាក់លើខ្លួនប្រាណ របស់មនុស្សសម័យដើម គឺសំដៅទៅលើការបញ្ចុះមន្តអាគមគាថា កាប់មិន​មុត​ដុត​មិនឆេះ ឬក៏មន្តស្នេហ៍ផ្សេងៗទៀត ទៅតាមសម័យកាលនិមួយៗ ​ដោយឡែកនៅប៉ែកអឺរ៉ុប ក៏មាន សាក់ដែរ តែជាលក្ខណៈលម្អរខ្លួនប្រាណទៅវិញ។ នៅចុងសម័យថ្មរំលីង ដើមសម័យលោហធាតុ (២៥០០-៥០០ឆ្នាំមុន គ.ស) គឺជាសម័យកាលមួយ ដែល​​បុព្វការីជនខ្មែរ រស់នៅជាកុលសម្ព័ន្ធកសិករនៅឡើយ បាននិយមការសាក់លើខ្លួនប្រាណ រួចទៅ​ហើយ។ ពួគេក៏ចេះស្លលោហធាតុសម្រាប់ធ្វើឧបករណ៍ប្រើប្រាស់ ក្នុងសង្គម និងបានទទួលនូវការ​លូត​លាស់​​ខាងវប្បធម៌គ្រប់វិស័យរួចទៅហើយ។ ប៉ុន្តែគេត្រូវរងចាំដល់...

ប្រវត្តពិណបុរាណខ្មែរ មានមុនសម័យអង្គរ ឥឡូវត្រូវបានផលិតឡើងវិញ ដោយសាស្ត្រាចារ្យល្បីៗ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ឧបករណ៍ភ្លេងខ្មែរ ជាច្រើនប្រភេទដែលកម្រមាននៅក្នុងការប្រគុំក្នុងពិធីបុណ្យទានធំៗ ស្ទើរតែបាត់បង់អស់​ទៅហើយ ​ប៉ុន្តែនាពេលថ្មីៗនេះ​លោកសាស្ត្រាចារ្យខ្មែរម្នាក់ បានផ្តួចផ្តើមផលិតឡើងវិញ នូវពិណបុរាណខ្មែរមួយ​នេះ ឲ្យរស់រានឡើងវិញ។ ឧបករណ៍ពិណបុរាណខ្មែរនេះ ធ្លាប់តែឃើញនៅតាមប្រាង្គប្រាសាទអង្គរ ប្រាសាទបាយ័ន ប្រាសាទបន្ទាយសំរែ ដែលមានភាពរស់រវើកក្នុងការប្រគុំក្នុងពិធីបុណ្យធំៗ នាសម័យកាលនោះ។ លោកបណ្ឌិត ហ៊ឹម សុភី អ្នកនិពន្ធតន្ត្រី និងជាទីប្រឹក្សារាជបណ្ឌិតសភា បានមានប្រសាសន៍ថា ឧបករណ៍​​ភ្លេង​​ពិណខ្មែរយើង មានសម្លេងស្រួយរណ្តំ ក៏ប៉ុន្តែនៅពេលលេងចូលជា មួយឧបករណ៍តន្ត្រីផ្សេងៗទៀត បែជា...

ប្រវត្តិយាយម៉ៅពេជ្រនិល និងត្រូវបានគេហៅថា “ស្រីស្អាត” ឬ “សិលាចាំប្តី” នៅខេត្តកំពត

ខេត្តព្រះសីហនុៈ ដោយ៖ សេង ស៊ីដារ៉ូ យាយម៉ៅ ឬលោកយាយម៉ៅ ជាវរីរៈនារី ក្នុងទេវកថា ពីបុរាណ និងកំពុងពេញនិយមរបស់ប្រជាជនខ្មែរ ដែលពួក​គេមានជំនឿថា ជាទេវតាស័ក្តិសិទ្ធ តាមបែបព្រហ្មញ្ញសាសនា ក្នុងប្រទេសកម្ពុជា។ យាយម៉ៅ ត្រូវបានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់ និងធ្វើជាទីសក្ការៈ នៅតាមឆ្នេរសមុទ្រ ឬច្រាំងសុទ្រ ក៏ដូចជា​នៅ​ចន្លោះផ្លូវពីក្រុងភ្នំពេញទៅកំពង់ផែ ព្រះសីហនុ និងក្រុងកែប។ ភ្នំបូកគោ ក្នុងខេត្តកំពត គេឃើញមានរូបសំណាក់យាយម៉ៅ ដែលមានកំពស់ដល់ទៅ ២៩ម៉ែត្រ ដែលត្រូវបាន​សម្ភោធ​ឡើងក្នុងឆ្នាំ២០១២។...

រចនាបថភ្នំដា កើតមុនអង្គរ សុទ្ធតែបានទទួលឥទ្ធិពល ពីចរន្តវប្បធម៌ នៃសិល្បៈឥណ្ឌា

ខេត្តតាកែវៈ ដោយ៖ សេង​ ស៊ីដារ៉ូ សំណង់ប្រាសាទ២ប្រភេទ បានបន្សល់ទុកមកដល់សព្វថ្ងៃ ដែលតំណាងឲ្យរចនាបថថ្មដារ គឺប្រាសាទ ចោះភ្នំ និង​ប្រាសាទអាស្រមមហាឫសី ក្នុងសម័យហ្វូណន គេចាត់ទុករចនាបថភ្នំដា ជាទីតាំងប្រាសាទភ្នំដា​ មានមូលដ្ឋាននៃ​ឈ្មោះ​​រចនាបថភ្នំដា ពិតប្រាកដ។ តាមការសិក្សាស្រាវជ្រាវ ប្រាសាទអាស្រមមហាឫសី សង់នៅលើភ្នំមួយជាប់នឹងភ្នំដា មានចម្ងាយប្រមាណជា ៣០០​ម៉ែត្រ នៅបែកនីរតីនៃប្រាសាទភ្នំដា។ ប្រាសាទនេះ បន្សល់ទុកបដិមា ក្នុងរចនាបថភ្នំដា «A»​ បានសាងឡើង​ក្នុង​រវាងឆ្នាំ៥១៤ រហូតដល់ឆ្នាំ៥៣៩...

ប្រវត្តិសំណង់ចេតិយ ឃុនឆាង លើទឹកដីកោះកុង ទាក់ទងនឹងការស្រលាញ់នាង ភឹម នាសម័យនោះ

ខេត្តកោះកុងៈ ដោយ៖ សេង ស៊ីដារ៉ូ សំណង់ចេតិយមួយកន្លែង ដែលសាងសង់លើផ្ទៃទឹកសមុទ្រ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមាន ប្រវត្តិយូរលង់មកហើយ ដោយគេស្គាល់ថា នេះជាចេតិយឃុនឆាង ទាក់ទងទៅនឹងរឿងព្រេងបុរាណ។ ជាច្រើនសតវត្សទីមកហើយ ក៏ពុំដឹងថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រអង្គណាដែល នៅសម័យនោះ​មានគ្រួសារ​មួយ ពីរនាក់ប្តីប្រពន្ធ មាននាមពុំប្រាកដបានតាំងទីលំនៅ និងប្រកបរបរកសិកម្ម ក្នុងតំបន់មួយ នៅត្រើយ​ខាងលិច នៃឈូងសមុទ្រ ទំនងជានៅខាងលិចសាលាស្រុកមណ្ឌលសីមាសព្វថ្ងៃនេះ។ គ្រួសារនេះ មានធនធានគ្រាន់បើ ហើយជាអ្នកមានសទ្ធាផង។ អ្នកនៅក្នុងភូមិ...

ស្លឹកឈើ ក៏ជាឧបករណ៍តន្ត្រីបុរាណម្យ៉ាង ដែលមនុស្សតែងតែយកមកផ្លុំកំសាន្ត និងមានសម្លេងពិរោះ(ស្លឹក​ក្រវ៉ាន ស្លឹកពូច ស្លឹកជ្រៃក្រឹម ស្លឹកកំពស់)

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ស្លឹកឈើ ក៏ជាឧបករណ៍តន្ត្រីសម្រាប់ផ្លុំយ៉ាងពិរោះ ដែលមានសំនៀងប្រហាក់ប្រហែល​ទៅនឹង​មនុស្សហួសដែរ។ ស្លឹកឈើជាឧបករណ៍ភ្លេង ដែលគេមិនបានយកទៅប្រើចូលរួមជាមួយឧបករណ៍ភ្លេង ដទៃទៀតឡើយ។ វាគឺ​ជាស្លឹក​ឈើ ស្រស់សុទ្ធសាធដែលសរសៃរស់ គ្មានរោម អាចបត់បានមិនបាក់ ជាស្លឹកមានសាច់រលោក ដូចជា​ស្លឹក​ក្រវ៉ាន ស្លឹកពូច  ស្លឹកជ្រៃក្រឹម ស្លឹកកំពស់។ល។ នៅពេលផ្លុំម្តងៗ គេតែងតែយកស្លឹកស្អាតមួយមក​ពត់តាម​បណ្តាញ​ស្លឹក ហើយញាត់ទៅក្នុងមាត់ ដោយបិទបើកគួបផ្សំនឹងអណ្តាតខាងក្នុង រួមជាមួយនឹងកម្លាំងខ្យល់​បញ្ចេញ​​ពីក្នុងអាចធ្វើសំនៀងបត់បែន ទៅតាមចិត្តចង់បាន។ ស្លឹកឈើស្រពោន ឬស្ងួតក្រោម...

ស្វែងយល់ៈ ប្រពៃណីកោរជុក ​ឬតាមសម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា កោរសក់ ឬកោរកំប៉ោយ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្មេង ដែលរៀបនឹងពេញវ័យ ហើយពិធីកោរជុក ជាឈ្មោះផ្លូវការ ​បើតាម​សម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា កោរសក់ ឬកោរកំប៉ោយ ដែលក្មេងប្រុសស្រីទុកលើក្បាល ​ចាប់​តាំងពីអាយុ​៣ឆ្នាំ រហូតដល់ធំ ទើបកាត់ផ្តាច់ក្នុងពិធីកោរជុកនោះ។ គោលបំណងសំខាន់ នៃពិធីនេះ គឺដើម្បីប្រសិទ្ធិក្មេង និងសម្តែងការតបស្នងសងគុណ ដល់អ្នកម្តាយ ដែលមាន សេចក្តីលំបាកនៅពេលឆ្លងទន្លេ ឬក៏ម្តាយ បានធ្វើការបន់ស្រន់ សូមឲ្យការឆ្លងទន្លេបានទទួលនូវសុខសុវត្ថិភាព ...

ប្រវត្តិៈ ទ្រ និងចាប៉ីខ្មែរ មានអាយុប្រមាណជា ២០០០ឆ្នាំ ប្រភពដើមចេញពីឥណ្ឌា

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ចាប៉ី និងទ្រខ្មែរ មានប្រវត្តិដ៏យូរលង់មកហើយ​ដោយបុព្វបុរសខ្មែរយើង បានបង្កើតឡើងជឧបករណ៍តន្ត្រី សម្រាប់ប្រគុំក្នុងឱកាសបុណ្យទានផ្សេងៗ។ ទ្រ និងចាប៉ី ចេញពីប្រភពឥណ្ឌា នៅរដ្ឋរាជាស្ថាន ប្រទេសឥណ្ឌា ទ្រជាឧបករណ៍តន្ត្រីបុរាណ ដែល​ជនជាតិខ្មែរប្រើដោយកេះ ឬដេញ ដែលធ្វើអំពីឈើគ្រញូង ខុសពីឧបករណ៍ចាប៉ី គេកេះនឹងដៃ។ ឧបករណ៍ទាំងពីរប្រភេទនេះ ដែលប្រើជាមួយក្រុមពិណក្នុងសម័យបុរេអង្គរ និងអង្គរ ជាឧបករណ៍ប្រពៃ​ណី​​ប្រើ​​ដោយ​​ខ្សែ ដោយមានប្រអប់ស្នូក ឬប្រអប់សំលេងធ្វើអំពីឈើ ឬត្រឡោកដូង...

ភ្ជាប់ទំនាក់ទំនង

0ក្រុម​អ្នក​គាំ​ទ្រដូច
365,047អតិថិជនជា​វ​ជា​ប្រចាំ
- Advertisement -

អត្ថបទចុងក្រោយ

ប្រពៃណីបុណ្យអកអំបុក-សំពះព្រះខែ ទាក់ទងនឹងទន្សាយពោធិសត្វ ក្នុងការបូជាជីវិត ដើម្បីពេញទាន

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ គេប្រារព្ធពិធីអកអំបុក និងសំពះព្រះខែ នៅយប់ថ្ងៃ ១៥កើត ពេញបូរមី នៃខែកក្តិក។ ប្រពៃណីនេះ ជាប់ទាក់ទង​នឹងព្រះពុទ្ធសាសនា ដោយមានសេចក្តីដំណាលថា កាលព្រះពោធិសត្វយោនយកកំណើតជា សត្វទន្សាយ នៅ​ថ្ងៃពេញបូណ៌មី បានក្រឡេកឃើញព្រះចន្ទពេញវង់ ក៏មានចិត្តជ្រះថ្លា ចង់ដាក់ទានជីវិត  ហើយពេលនោះ ព្រះ​ឥន្ទ បាននិម្មិតជាព្រាហ្មណ៍ចាស់ម្នាក់ មកសុំសាច់ទន្សាយពោធិសត្វ។ ដើម្បីបំពេញទាន ទន្យាយពោធិសត្វ ក៏លោតចូលក្នុងភ្លើង  រំពេចនោះភ្លើងក៏រលត់អស់...

បុណ្យបណ្តែតប្រទីប ទាក់ទងទៅនឹងព្រះពុទ្ធសាសនា និងពងសត្វក្អែក​សញី​ឈ្មោល និងសត្វទាំង៥

ភ្នំពេញៈ ដោយោ៖​ សេង ស៊ីដារ៉ូ ប្រទេសកម្ពុជាតែងតែប្រារព្ធធ្វើបុណ្យបណ្តែតប្រទីប នៅថ្ងៃបវរណាចេញព្រះវស្សារបស់ព្រះសង្ឃ រួមជាមួយ​ពិធី​បុណ្យអុំទូកសំពះព្រះខែ និងអកអំបុក ដែលរាប់បញ្ចូលក្នុងពិធីទ្វារទសមាស (ពិធីទាំង១២ ខែ)។ រឿងបុណ្យបណ្តែតប្រទីប គេពុំឃើញមាននិយាយនៅក្នុងគម្ពីរព្រះបិដក នៃពុទ្ធសាសនានោះទេ ប៉ុន្តែមានឃើញ​ក្នុង​រឿងព្រេងខ្មែរ ដែលនិទានទាក់ទងនឹងពុទ្ធសាសនា ថា នៅខាងដើមនៃភទ្ទកប្ប យើងនេះមានសត្វក្អែក​ស ញី​ឈ្មោល បានបញ្ចេញពងបាន៥ តែពងទាំងនោះបានធ្លាក់ទៅក្នុងទឹកដោយខ្យល់ព្យុះ។ ក្អែកញីឈ្មោល បាន យំ​​សោកបោកខ្លួនរហូតស្លាប់ដោយសោកស្តាយពងរបស់ខ្លួន ហើយក៏ទៅកើតជាព្រះឥន្ទ ក្នុងស្ថានសួគ៌ទេវលោក...

ស្វែងយល់ ពីប្រវត្តិនៃប្រពៃណីបុណ្យអុំទូក

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ពិធីបុណ្យអុំទូក គេតែងតែប្រារព្ធធ្វើអស់ថេរវេលា ៣ថ្ងៃ គឺថ្ងៃទី ១៤ កើត ១៥កើត និងថ្ងៃ១រោច ខែកក្តិក។ ពិធីបុណ្យអុំទូកនេះ មានកំណើតតាំងពីបុរមបុរាណដ៏យូរលង់ណាស់មកហើយ ដែលមានចែងក្នុងឯកសារ​របស់​ប្រវត្តិវិទូរបរទេស ដ៏ដូចជាសិលាចារឹក នៃប្រាសាទសម័យអង្គរ។ ​កំណើតបុណ្យអុំទូកនេះ មានការបកស្រាយ​ប្លែកៗ គ្នាជាច្រើន ហើយពិធីធ្វើក៏មានប្លែកៗពីគ្នាខ្លះដែរ។ ប្រជាពលរដ្ឋមួយចំនួនយល់ថា ពិធីបុណ្យអុំទូកនេះ ទាក់ទងទៅនឹងការធ្វើចម្បាំងជើងទឹក របស់ព្រះ​បាទ​​ជ័យវរ្ម័នទី៧ នាសម័យអង្គរ។...