ប្រវត្តិ ក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងបានបានក្លាយទៅជារាជធានី នៃប្រទេសកម្ពុជា ជា​លើកដំបូង ក្នុងរជ្ជកាលស្តេច ពញ្ញាយ៉ាត

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ក្រុងភ្នំពេញ គឺជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែងដែលមានមនុស្សរស់នៅច្រើន​ជាង​គេ​ក្នុងប្រទេសកម្ពុជា លើសពីនេះទៅទៀត ភ្នំពេញក៏ជាកន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ការទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍ និងជាកន្លែងដែលបន្សល់ទុកនូវសំណង់ចាស់ៗ ជាច្រើនផងដែរ ដូចជាព្រះបរមរាជវាំង វត្តភ្នំ និងអគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះ ភ្នំពេញបានប្តូររូបរាងថ្មីទាំងការអភិវឌ្ឍន៍ និងសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់​ផ្សេងៗ ជាដើម ។ លើសពីនេះទៅទៀត...

ស្វែងយល់ៈ ពីប្រភពនៃល្បែងវាយកូនគោល ដែលប្រទេសខ្មែរ មានការទាក់ទងជាមួយចិន យ៉ាងស្អិតរមួត នាសម័យ លោក ជីវតាក្វាន់

ខេត្តសៀមរាបៈ ដោយ៖ សេង ស៊ីដារ៉ូ ល្បែងវាយកូនគោល ជាប្រពៃណីដ៏យូរលង់ណាស់មកហើយ តាំងពីបុព្វបុរសដើមមកម្លេះ ហើយនៅលានជល់ដំរី​សៀមរាប​ខឿនលានជល់ដំរី ជ្រុងខាងជើងនៃរាជធានីអង្គរធំ នៅលើជញ្ជាំង ដែលជាស្នាព្រះហស្ថរបស់ព្រះបាទ​ជ័យវរ្ម័នទី៧ នាចុងស.វទី១២ ដើមទី១៣ គេឃើញមានចម្លាក់បង្ហាញអំពីល្បែងវាយកូនគោល ដែលគេឲ្យឈ្មោះ​ថា ប៉ូទ្លូ។ ដើម្បីលេងល្បែងនេះ គេត្រូវជិះសេះ ហើយដៃម្ចាងកាន់ដំបង ខិតខំវាយធ្វើយ៉ាងណាឲ្យកូនគោលនេះ ដល់ទីម្ខាងទៀតរបស់ក្រុមបដិបក្សជាដៃគូ។ តើល្បែងនេះ មានលក្ខណៈស្រដៀងទៅនឹងល្បែងមួយប្រភេទរបស់ខ្មែរសព្វថ្ងៃនេះ គឺវាយប្រដំ (អ៊ឹម សុខរិទ្ធិ វាយ​​កូន​គោល...

ស្វែងយល់ៈ អំពីប្រវត្តិសាក់លើខ្លួនប្រាណ នៃជនជាតិខ្មែរ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ប្រពៃណីសាក់លើខ្លួនប្រាណ របស់មនុស្សសម័យដើម គឺសំដៅទៅលើការបញ្ចុះមន្តអាគមគាថា កាប់មិន​មុត​ដុត​មិនឆេះ ឬក៏មន្តស្នេហ៍ផ្សេងៗទៀត ទៅតាមសម័យកាលនិមួយៗ ​ដោយឡែកនៅប៉ែកអឺរ៉ុប ក៏មាន សាក់ដែរ តែជាលក្ខណៈលម្អរខ្លួនប្រាណទៅវិញ។ នៅចុងសម័យថ្មរំលីង ដើមសម័យលោហធាតុ (២៥០០-៥០០ឆ្នាំមុន គ.ស) គឺជាសម័យកាលមួយ ដែល​​បុព្វការីជនខ្មែរ រស់នៅជាកុលសម្ព័ន្ធកសិករនៅឡើយ បាននិយមការសាក់លើខ្លួនប្រាណ រួចទៅ​ហើយ។ ពួគេក៏ចេះស្លលោហធាតុសម្រាប់ធ្វើឧបករណ៍ប្រើប្រាស់ ក្នុងសង្គម និងបានទទួលនូវការ​លូត​លាស់​​ខាងវប្បធម៌គ្រប់វិស័យរួចទៅហើយ។ ប៉ុន្តែគេត្រូវរងចាំដល់...

ប្រាសាទភ្នំបាខែង បានសាងសង់នៅឆ្នាំ ៨៩៣ នៃគ.ស និងមានកំពូលទាំងអស់ចំនួន ១០៩ ដែលជាលេខ ​ដ៏​មហាពិសេដ្ឋ ​នៃព្រះ​ព្រហ្មញ្ញ​សាសនា

ខេត្តសៀមរាបៈ ដោយ៖ សេង ស៊ីដារ៉ូ ប្រាសាទភ្នំបាកខែង បានធ្វើឲ្យមតិមហាជនខ្មែរ និងបរទេសស្ញប់ស្ញែង កោតសរសើរមិនដាច់ពីមាត់ ពីស្នាដៃ​របស់​​​បុព្វបុរស នាសម័យបុរាណកាល។ តើប្រាសាទដ៏សំខាន់មួយនេះ បានបង្កប់នូវអត្ថន័យស៊ីជម្រៅយ៉ាងដូចម្តេចទៅ របស់ខ្មែរ? ប្រាសាទភ្នំបាខែង មានកម្ពស់៤៧ម៉ែត្រ មាន៥ថ្នាក់ ហើយមានរាងបួនជ្រុងស្មើ តំណាំងឲ្យចក្រវាឡ។ បណ្តោយខឿនថ្នាក់ខាងក្រោម មានប្រវែតត្រឹមតែ ៧៥ម៉ែត្រប៉ុណ្ណោះ។ គេសង្កេតឃើញមានជណ្តើរ៤ សម្រាប់​ទិសទាំង៤ ដែលតំណាងឲ្យទ្វារ ឬទិសទាំង៤ នៃលោកយើងនេះ។ ហើយបានសាងសង់នៅឆ្នាំ ៨៩៣...

ប្រវត្តិ កោះកាពិ ទឹកដីកោះកុង និងទម្លៀមទំនាប់ ប្រចាំថ្ងៃ

ខេត្តកោះកុងៈ ដោយ៖ សេង ស៊ីដារ៉ូ តាមដែលមានឈ្មោះ កោះកាពិ មកពីកោះនេះ មានកំពឹសសមុទ្រច្រើន ដែលខ្មែរខ្លះហៅថា គឺ សៀម ឬហៅថា កាពិ។ កាលពីដើម ពុំទាន់មានមនុស្សរស់នៅទេ ប៉ុន្តែក្រោយមកមានខ្មែរ-ចិត ៣-៤ គ្រួសារ​មកនៅ​​ដោយប្រកបមុខរបរធ្វើកាពិ ហើយក៏ជាប់ឈ្មោះថា កោះកាពិៗ រហូតដល់សព្វថ្ងៃ ។ កោះកាពិ ចែកជា២ប្រភេទ គឺមួយប្រភេទជាដីភ្នំ មានបណ្តោយប្រហែល ៧០០ម...

ស្វែងយល់ៈ ពីរបៀបធ្វើគម្ពីរស្លឹករឹត តាំងពីបុរាណកាល

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ គម្ពីរស្លឹករឹត កើតមានឡើងតាំងពីបុរាណកាលមកម្ល៉េះ នៅប្រទេសកម្ពុជា គឺតាំងពីមានព្រះពុទ្ធសាសនា បាន​ផ្សព្វផ្សាយចូលមកដល់ប្រទេសកម្ពុជា ដំបូង គេឃើញមានគម្ពីស្លឹករឹត តាំងពីពេលនោះមក។ ក្នុងសម័យដើម ព្រះពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្តី ក្បួនហោរាសាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្តី និងច្បាប់ផ្សេងៗទៀត ដែលសម្រាប់គ្រប់គ្រងប្រទេស ដូចជាច្បាប់ ជ័យជេដ្ឋា ជា​ដើម​ក្តី នៅក្នុងប្រទេសកម្ពុជាសុទ្ធតែគេចារចុះក្នុងស្លឹករឹត...

ស្វែងយល់ៈ ប្រពៃណីកោរជុក ​ឬតាមសម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា កោរសក់ ឬកោរកំប៉ោយ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្មេង ដែលរៀបនឹងពេញវ័យ ហើយពិធីកោរជុក ជាឈ្មោះផ្លូវការ ​បើតាម​សម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា កោរសក់ ឬកោរកំប៉ោយ ដែលក្មេងប្រុសស្រីទុកលើក្បាល ​ចាប់​តាំងពីអាយុ​៣ឆ្នាំ រហូតដល់ធំ ទើបកាត់ផ្តាច់ក្នុងពិធីកោរជុកនោះ។ គោលបំណងសំខាន់ នៃពិធីនេះ គឺដើម្បីប្រសិទ្ធិក្មេង និងសម្តែងការតបស្នងសងគុណ ដល់អ្នកម្តាយ ដែលមាន សេចក្តីលំបាកនៅពេលឆ្លងទន្លេ ឬក៏ម្តាយ បានធ្វើការបន់ស្រន់ សូមឲ្យការឆ្លងទន្លេបានទទួលនូវសុខសុវត្ថិភាព ...

កំណើតព្រះវិស្ណុ ឬព្រះនារាយណ៍ នៅក្នុងសាសនាព្រាហ្ម

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ការគោរពបូជាព្រះវិស្ណុ ឬព្រះនរាយណ៍ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវប្បធម៌ខ្មែរ តាំងពីដើមសតវត្សទី១ នៃគ.ស។ តើព្រះអាទិទេព ចម្បងនៃលទ្ធិត្រីម៌ូតិមា ប្រភពចេញពីណាមក? ចំពោះប្រវត្តិរបស់ព្រះអាទិទេព អង្គ​នេះ បានលោកស្រី ហ្គី តូ ធ្វើការពិពណ៌នាយ៉ាងក្បោះក្បាយ ក្នុងអត្ថបទមួយមានចំណងជើងថា “khmer sculpture and the Khmer Civilization”...

ប្រវត្តិសំណង់ចេតិយ ឃុនឆាង លើទឹកដីកោះកុង ទាក់ទងនឹងការស្រលាញ់នាង ភឹម នាសម័យនោះ

ខេត្តកោះកុងៈ ដោយ៖ សេង ស៊ីដារ៉ូ សំណង់ចេតិយមួយកន្លែង ដែលសាងសង់លើផ្ទៃទឹកសមុទ្រ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមាន ប្រវត្តិយូរលង់មកហើយ ដោយគេស្គាល់ថា នេះជាចេតិយឃុនឆាង ទាក់ទងទៅនឹងរឿងព្រេងបុរាណ។ ជាច្រើនសតវត្សទីមកហើយ ក៏ពុំដឹងថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រអង្គណាដែល នៅសម័យនោះ​មានគ្រួសារ​មួយ ពីរនាក់ប្តីប្រពន្ធ មាននាមពុំប្រាកដបានតាំងទីលំនៅ និងប្រកបរបរកសិកម្ម ក្នុងតំបន់មួយ នៅត្រើយ​ខាងលិច នៃឈូងសមុទ្រ ទំនងជានៅខាងលិចសាលាស្រុកមណ្ឌលសីមាសព្វថ្ងៃនេះ។ គ្រួសារនេះ មានធនធានគ្រាន់បើ ហើយជាអ្នកមានសទ្ធាផង។ អ្នកនៅក្នុងភូមិ...

ប្រវត្តិយាយម៉ៅពេជ្រនិល និងត្រូវបានគេហៅថា “ស្រីស្អាត” ឬ “សិលាចាំប្តី” នៅខេត្តកំពត

ខេត្តព្រះសីហនុៈ ដោយ៖ សេង ស៊ីដារ៉ូ យាយម៉ៅ ឬលោកយាយម៉ៅ ជាវរីរៈនារី ក្នុងទេវកថា ពីបុរាណ និងកំពុងពេញនិយមរបស់ប្រជាជនខ្មែរ ដែលពួក​គេមានជំនឿថា ជាទេវតាស័ក្តិសិទ្ធ តាមបែបព្រហ្មញ្ញសាសនា ក្នុងប្រទេសកម្ពុជា។ យាយម៉ៅ ត្រូវបានគេគោរពបូជាយ៉ាងខ្ពង់ខ្ពស់ និងធ្វើជាទីសក្ការៈ នៅតាមឆ្នេរសមុទ្រ ឬច្រាំងសុទ្រ ក៏ដូចជា​នៅ​ចន្លោះផ្លូវពីក្រុងភ្នំពេញទៅកំពង់ផែ ព្រះសីហនុ និងក្រុងកែប។ ភ្នំបូកគោ ក្នុងខេត្តកំពត គេឃើញមានរូបសំណាក់យាយម៉ៅ ដែលមានកំពស់ដល់ទៅ ២៩ម៉ែត្រ ដែលត្រូវបាន​សម្ភោធ​ឡើងក្នុងឆ្នាំ២០១២។...

ភ្ជាប់ទំនាក់ទំនង

0ក្រុម​អ្នក​គាំ​ទ្រដូច
242,708អតិថិជនជា​វ​ជា​ប្រចាំ
- Advertisement -

អត្ថបទចុងក្រោយ

លោក សេង សាប៊ុន គឺជាជាងចម្លាក់ថ្មភក់ ដ៏ល្បីនាពេលបច្ចុប្បន្ន ដែលជាកេរ្តិ៍មរតក បានបន្សល់ទុក​ពីមនុស្ស​ជំនាន់មុន

ខេត្តកំពង់ធំៈ ដោយ៖ ឌឹម គឹមហាក់ ជាងចម្លាក់ថ្មភក់សម័យថ្មី បានកំពុងបង្ហាញស្នាដៃចម្លាក់ ដែលខ្លួនបានរៀនសូត្របន្តវេន ពីមនុស្សជំនាន់មុន​ដែលធ្វើឲ្យស្នាដៃចម្លាក់នេះ មានភាពរស់រវើក និងល្បីល្បាញ ទើបធ្វើឲ្យទាក់ទាញ អតិថិជន មានការកម្ម៉ង់យក​ទៅ​​ប្រើប្រាស់ច្រើន។ លោក សេង សាប៊ុន មានមុខរបរជាងចម្លាក់រូបព្រះ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា របរចម្លាក់​ព្រះនេះ មានរយៈពេក៥ឆ្នាំមកហើយ ដោយចេះពីឪពុកខ្លះ និងចេះមកពីអ្នកជំនាញ មកបង្ហាត់ខ្លះផងដែរ ​ទើប​ធ្វើឲ្យមុខរបរនេះ បានកាក់កបចេះតែទៅមុខជាលំដាប់។...

ស្វែងយល់ ពីប្រវត្តិផ្ទះបុរាណខ្មែរ

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ទម្រង់ផ្ទះបុរាណខ្មែរ កម្រមាននៅសេសសល់ណាស់ ដោយសារកត្តាសង្គ្រាមក្នុងស្រុក បានធ្វើឲ្យកេរ្តិ៍មរត ទម្រង់ដើមត្រូវខ្ទេចខ្ទាំបាត់បងស្ទើតែទាំងអស់។ ដោយឡែកទម្រង់នៃផ្ទះបុរាណខ្មែរ សង្កេតឃើញនៅ សេស​​​​សល់​តាមបណ្តាខេត្តខ្លះៗ ដូចជា កំពង់ចាម កំពង់ធំ សៀមរាប និងបាត់ដំបង ជាដើម។ ពពួកផ្ទះដែលហៅថា “ប៉ិត” ឬហៅតាមអ្នកស្រុកបាត់ដំបងថា (ផ្ទះជម) ឬ (ផ្ទះក្រជម) គឺតែងមាន​ដំបូល​​ផ្តុំ​ទ ឡើងដោយផ្ទះង ៤...

បើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍនសមត្ថភាព ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមទឹកស្អាត និងអនាម័យជនបទ ជំហានទី ២​ ដែលធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តហិរញ្ញប្បទានឥតសំណង ១៥ លានដុល្លារអាមេរិក សម្រាប់គម្រោងនេះ

ភ្នំពេញៈ ដោយ៖ ញ៉ែម សុវត្ថារ៉ូ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអំពាវនាវឲ្យមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ និងក្រុមការងារអនុវត្តកម្មវិធីទឹក​ស្អាត និងអនាម័យ​ជនបទ។ ក្រសួងអភិវឌ្ឍន៍ជនបទ បាន​បន្តចុះអប់រំ និងណែនាំដល់ប្រជាពលរដ្ឋ​អាជ្ញាធរភូមិ ឃុំ ស្រុក ឲ្យយល់ដឹងពីសារៈប្រយោជន៍ នៃផែនការសុវត្ថិភាពទឹក និងអនាម័យជនបទ។ បន្ទាប់ពីការចំណាប់អារម្មណ៍ របស់តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងប្រធានដឹកនាំគម្រោងរួចមក ក៏បានថ្លែងក្នុងវគ្គ​សិក្ខាសាលាពាក់កណ្ដាលគម្រោងស្ដីពី ការអភិវឌ្ឍសមត្ថភាព ដើម្បីគាំទ្រដល់គំនិតផ្ដួចផ្ដើមថ្មី សម្រាប់គម្រោងផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ ជំហានទី២ នាព្រឹកថ្ងៃទី២២...