ក្លឹបតារាវិសេស របស់លោកគ្រូ ញ៉ែម សុវត្ថារ៉ូ

ភ្នំពេញៈ ដោយ៖​ ដាណារៀប ក្លឹបតារាវិសេស ចាប់បើកបង្ហាត់បង្រៀនសិស្ស ពីពេលធ្វើការផ្សព្វផ្សាយជាសាធារណៈនេះតទៅ។ បើយុវជន យុវនារិ និងឪពុកម្តាយ របស់កុមាររា កុមាររី មានការចំណាប់អារម្មណ៍ ចង់ឲ្យកូនមានជំនាញខាងផ្នែក សិល្បៈនេះ សូមទំនាក់ទំនងក្លូបតារាវិសេស របស់លោកគ្រូ ញ៉ែម សុវត្ថារ៉ូ ដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ក្នុងផ្នែកសិល្បៈនេះ តែម្តង។ លេខទូរស័ព្ទៈ ០១២ ៩៨ ៦០ ៦៥,...

ស្នាដៃអ្នកនិពន្ធជំនាន់មុន នៅតែមានឥទ្ធិពលគ្របដណ្តប់ ក្នុងសង្គមសិល្បៈ នាពេលបច្ចុប្បន្

ភ្នំពេញៈ ដោយ៖ សេង ស៊ីដារ៉ូ ចាប់តាំងពីទស្សវត្សទី៦០ ដែលអ្នកនិពន្ធញ៉ុកថែម និងនូហាច ជាអ្នកមានស្នាដៃ ផ្នែកអក្សរសិល្បិ៍ខ្មែរ អស់មួយ​ជីវិតរបស់គាត់ ហើយរូបលោកទាំងពីរ បានបន្សល់ទុកស្នាដៃជាច្រើន សម្រាប់កូនខ្មែរជំនាន់ក្រោយ។ មិនត្រឹម​ប៉ុណ្ណោះ រូបលោក បានធ្វើការបោះពុម្ព និងចំណាយថវិកាខ្លួនឯងផ្ទាល់ មិនក្រោម២០ស្នាដៃនោះទេ ហើ​យ​​ក្រោយ​​ឆ្នាំ១៩៧០ មានអ្នកនិពន្ធជាសិស្ស និងនិស្សិតដែលចូលចិត្តតែងនិពន្ធ ហើយបោះពុម្ពខ្លួនឯង មិន​លើសពី១០០ស្នាមដៃនោះឡើយ ដែលឆ្លុះបញ្ចាំងឲ្យ ឃើញពីការវិវត្តពីជំនាន់មួយទៅជំនាន់មួយ ដើម្បីផ្សារភ្ជាប់​ទៅ​នឹងការឲ្យតម្លៃខ្ពស់ក្នុងអក្សរសិល្បិ៍ខ្មែរ។ មហាជន ដែលធ្លាប់បានអានស្នាដៃរបស់អ្នកនិពន្ធ...

ល្ខោនបាសាក់ នៅតែជាទីចំណាប់អារម្មណ៍ របស់ទស្សនិកជន ដដែល

ខេត្តត្បូងឃ្មុំៈ ដោយ៖ ស៊ីដាណារៀប ប្រជាជនខ្មែរយើង នៅតែមានការចំណាប់អារម្មណ៍ទៅលើសិល្បៈ អាយៃ យីកេរ ត្លុកកំប្លែង និងមានផ្ទាំង ទស្សនីយភាពល្ខោនបាសាក់ ដែលទាក់ទាញបេះដូងអ្នកទស្សនា ​ពិសេសចាស់ៗ​ ក៏នៅតែនិយមទស្សនា​ល្ខោនបាសាក់នេះ រហូតមកដល់ពេលបច្ចុប្បន្ន។ លោក អុ័ន ប៉េងគាន់ ម្ចាស់គ្រប់គ្រងល្ខោនបាសាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្រុមសម្តែងល្ខោនបាសាក់របស់លោក មានសមាជិក ៤០នាក់ ដែលកកើតឡើង​តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០១៤។...

ភ្ជាប់ទំនាក់ទំនង

0ក្រុម​អ្នក​គាំ​ទ្រដូច
363,385អតិថិជនជា​វ​ជា​ប្រចាំ
- Advertisement -

អត្ថបទចុងក្រោយ

អតិថិជនបីខេតត្តឈ្នះទឹកប្រាក់ ២០០០០ដុល្លារ , ៣០០០០ដុល្លារ និង ៤០០០០ដុល្លារ ពីសែលកាត

ភ្នំពេញៈ ដោយ៖ ឌឹម គឹមហាក់ មានអតិថិជនបីរូប ឈ្នះរង្វាន់ទឹកប្រាក់ ២០០០០ដុល្លារ , ៣០០០០ដុល្លារ  និង ៤០០០០ដុល្លារ ពី សែលកាត ហើយបានមកទទួលយករង្វាន់នេះ នៅការិយាល័យកណ្តាលសែលកាត នាថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៨។ លោក សាង ពិសិដ្ឋ រស់នៅខេត្តកំពង់ចាម ឈ្នះទឹកប្រាក់ ២០០០០ដុល្លារ ពីសែល​កាត នាថ្ងៃទី០៦ ខែវិច្ឆិកា។...

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រារព្ធទិវាជាតិ លើកកម្ពស់សេវាផ្គត់ផគង់ទឹកស្អាត អនាម័យជនបទ លើកទី ៩ ដើម្បីឲ្យ ១០០% នៅឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺៈ ដោយ៖ សេង ស៊ីដារ៉ូ ដើម្បីឲ្យប្រជាជននៅជនបទទទួលបានសេវាផ្គត់ផគង់ទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ២០២៥ រដ្ឋាភិ​បាល​​បច្ចុប្បន្ន បានរៀបចំគោលនយោបាយ ឲ្យប្រជាពលរដ្ឋនៅជនបទគ្រប់រូប ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង​មាន​​អនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថាន​ដែលមានអនាម័យ និងសុខភាពល្អ។ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ បានរៀបចំប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី ៩ កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅសាលាស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ​។ លោកស្រី Natascha Paddison...

ស្រាក្រូចផាសិន ក្លាយជាផលិតផលខ្មែរ ប្រចាំខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគិរីៈ ដោយៈ ហុង ចំណាប់ ក្រូចផាសិន មានផ្លែធំជាងក្រូចឆ្មារ ហើយការដាំជាលក្ខណៈទ្រើង  ខេត្តជា​ប់​ចំណាក់លេខ១​ ​ដែលដាំច្រើនជាង​គេ គឺខេត្ត​មណ្ឌលគីរី។ កន្លងមកទឹកដីមណ្ឌលគីរី មានប្រវត្តិដាំក្រូចផាសិននេះ តាំងពីសង្គមចាស់មកម្លេះ ដោយទាក់ទិនទៅនឹងភ្ញៀវ​ទេសចរណ៍ មកពីអូស្ត្រាលី គេបាននាំផ្លែនេះ មកជាលើកដំបូង ហើយបានយកគ្រាប់ពូជនេះ មកដាំក្នុងទឹកដី​ខេត្ត​​មណ្ឌលគីរី ដូច្នេះហើយទើបខេត្តនេះ មានអំណោយផលច្រើន ក្នុងការដាំក្រូចផាសិននេះតែម្តង។ សិប្បកម្មផលិតស្រាផាសិនមណ្ឌលគីរីនេះ មិនខុសគ្នាក្នុងការផលិតស្រាទំពាំងបាយជូរព្រៃ ក្នុងស្រុកនោះឡើយ បច្ចុប្បន្ននេះ តម្រូវការទីផ្សារច្រើន តែមានអ្នកដាំតិច...