លោកឧកញ៉ា គិត ម៉េង ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផ្នែក ICT រៀបចំគម្រោងជួយការពារអតិថិជនរបស់ខ្លួន និងធានា​រក្សា​​​ទំនាក់ទំនង សុវត្ថិភាព ផ្តល់ព័ត៌មានជាក់លាក់ ក្នុងពេលលំបាក

0
199

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ផ្នែក ICT  មានគំនិតផ្តួចផ្តើមដើម្បីជួយការពារអតិថិជនរបស់ខ្លួន និងធានាថា រក្សាឲ្យបាន​ទំនាក់​ទំនង សុវត្ថិភាព និងការផ្តល់ព័ត៌មានដែលជាក់លាក់ ក្នុងអំឡុងពេលមួយដ៏លំបាក និងមិនស្ថិតស្ថេរនេះ។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ផ្នែក ICT  មានការផ្តល់នូវភាពសំបូរបែប នូវអត្ថប្រយោជន៏ជាច្រើន ដូចជាល្បឿនអ៊ីនធើណិត​លឿន ការបន្ថែមកម្រិតសេវាកម្ម និងការជំរុញជាសកលសម្រាប់ការទូទាត់ប្រតិបត្តិការ តាមអ៊ិនធើណិត ក៏ដូចជា​ការ​​គាំទ្រដល់ក្រសួងសុខាភិបាលលើការប្រកាសជាសាធារណៈ និងការផ្សាយផ្ទាល់ និងកម្មវិធីអប់រំសម្រាប់សិស្ស និស្សិត។

 
លោកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានធ្វើការឆ្លើយតប ​ដែលជាផ្នែកមួយ​នៃការ​ប្តេជ្ញា​ចិត្តផ្ទាល់ខ្លួន ដើម្បីធានាថា ក្រុមហ៊ុនរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីរក្សាព្រះ​រាជា​ណា​ចក្រកម្ពុជា ឲ្យនៅមានការភ្ជាប់ទំនាក់ទំនង ហើយនឹងឆ្លើយតបតម្រូវការប្រចាំថ្ងៃរបស់អតិថិជន។
 
កិច្ចការនេះ គឺចាប់ផ្តើមឡើងបន្ទាប់ពីការបរិច្ចាគថវិការរបស់អ្នកឧកញ៉ា កាលពីសប្តាហ៍មុន​ដែលមានចំនួនរហូត ដល់ ៥០ម៉ឺនដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល ដើម្បីគាំទ្រដល់វិបត្តិនេះ និងការបរិច្ចាគរម៉ាស ទឹកលាងសម្អាតដៃ និង​​ឧបក​រវាស់កំដៅ ជូនទៅដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីការពារបុគ្កលិក មន្រ្តីរាជការ អំឡុង​ពេល​ពួកគាត់បន្តប្រតិបត្តិការ។
 
សប្តាហ៍នេះដែរ សែលកាតបានប្រកាសដោយដាក់ចេញនូវគម្រោងសែលកាត ហ័្វរយូ (CELLCARD 4U) ដែល​ផ្តល់​​អត្ថប្រយោជន៍ដល់អតិថិជន ក្នុងការរក្សាទុកសមតុល្យដែលមិនបានប្រើប្រាស់ ហើយបន្ថែមលើការផ្តល់ជូន រៀង​​​រាល់សប្តាហ៍ទីបួន ដោយឥតគិតថ្លៃ។ 
 
គម្រោងថ្មីនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុនសែលកាតបង្កើនកម្រិតសេវាកម្មរបស់ខ្លួន ដោយពន្យាម៉ោងបំរើសេ​វា​​​កម្ម​​ដល់​អតិថិជនរបស់ខ្លួន និងផ្តល់ជូនស៊ីមកាតដោយឥតគិតថ្លៃដល់អ្នកដែលមិនអាចទៅដល់ហាង ឬបណ្តាសា​ខា​ចែកចាយរបស់ក្រុមហ៊ុនបាន។
អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតឈានមុខគេនៅកម្ពុជា ក៏កំពុងបង្កើនល្បឿនអ៊ីនធឺណេតទ្វេដង ដល់​អតិថិជន ដែលមានស្រាប់ដោយមិនគិតថ្លៃរយៈពេលបីខែ ហើយលើកទឹកចិត្តអតិថិជន ឲ្យធ្វើការទូទាត់តាម​អ៊ិនធើណេត ដើម្បីសុវត្ថិភាពរបស់អតិថិជន និងនិយោជិក។

វីង ក៏បានផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូបអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូន វីង​របស់ពួកគាត់។ ក្រុមហ៊ុនលំដាប់ថ្នាក់លេខ១ ក្នុងការផ្ទេរប្រាក់ បាននឹងកំពុងតស៊ូយ៉ាងស្វិតស្វាញលើសេវា​ទូទាត់​តាម​​អ៊ិនធើណិត សម្រាប់តម្រូវការប្រចាំថ្ងៃ និងកំពុងពង្រីកភ្នាក់ងារអាជីវកររបស់ខ្លួន ជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ជូន​អតិថិជននូវភាពងាយស្រួល ដូចជាការទិញទំនិញតាមអនឡាញ ការដឹកជញ្ជូនអាហារ​ ភេសជ្ជះ ការទូទាត់ថ្លៃ​ប្រើ​ប្រាស់ និងការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។ ក្រុមការងារ កំពុងធ្វើការដើម្បីធានាថា ភ្នាក់ងាររបស់ពួកគាត់ គឺត្រៀម​លក្ខណៈគ្រប់គ្រាន់ក្នុងការបំរើសេវាផ្ទេរសាច់ប្រាក់ តាមពេលវេលាជាក់ស្តែង ដែលបំរើការជាមួយធនាគារឈាន មុខ​គេ និងស្ថាប័នហិរញ្ញវត្ថុ ដែលប្តេជ្ញាធ្វើការក្នុងអំឡុងវិបត្តិនេះ។

ក្រុមហ៊ុន ស៊ី ប៊ី អេស ដែលជាស្ថានីយទូរទស្សន៏ផ្សព្វផ្សាយ កំពុងធ្វើការជាមួយក្រសួងសុខាភិបាល ជារៀងរាល់​ថ្ងៃ​ដើម្បីផ្សព្វផ្សាយព័ត៌មាននិងផ្តល់ការផ្សាយបន្តផ្ទាល់រាល់សន្និសីទសារព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម តាម​បណ្តា​​ញ​​ទូរទស្សន៍ CNC ​CTN និងទំព័រហ្វេសប៊ុក CBS ទាំងអស់។

ដើម្បីគាំទ្រដល់សិស្ស ដែលបញ្ចប់ថ្នាក់ សេវាកម្មទូរទស្សន៍តាមអ៊ិនធើណិត ឌីជីថលស្កាយ របស់រ៉ូយ៉ាល់គ្រុប បាន​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍ថ្មី ដើម្បីចាក់ផ្សាយកម្មវិធីសិក្សាដោយខ្លួនឯង។ ជាដំបូង កម្មវិធីនេះ នឹងចាប់ផ្តើមបើកដំណើរ​ការក្នុង​សប្តាហ៍​នេះ សម្រាប់សិស្សថ្នាក់ទី១២ ហើយក្រុមហ៊ុនគ្រោងនឹងពង្រីកសេវាកម្មឥតគិតថ្លៃ ដល់សិស្សដទៃ ទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកឧកញ៉ា គិត ម៉េង កំពុងធានាថាក្រុមហ៊ុនផ្នែក ICT មានក្រុមបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែល​រង់ចាំបំរើការ ដែលធានាលើការពង្រីកម៉ោងសេវាកម្មលើអតិថិជន ទាំងអស់របស់ខ្លួន។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងធ្វើជាបង្អែកសំរាប់អតិថិជន និងនិយោជិករបស់ពួកយើង នៅពេលដែលខ្លួននៅតែបន្ត​ធ្វើ​ការ​ជាមួយរដ្ឋាភិបាល ដើម្បីធានាបាននូវការតភ្ជាប់ព័ត៌មាន និងវិធីសាស្រ្តសុវត្ថិភាព ក្នុងការធ្វើប្រតិបត្តិការ និងធ្វើ​ការ​ ២៤ម៉ោង ទូទាំងប្រទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here