សែលកាត បរិច្ចាគសម្ភារៈការពារវិរុសកូរ៉ូណា ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

0
27




ភ្នំពេញៈ  
ដោយ៖ ហុង ចំណាប់
ក្រុមហ៊ុនសែលកាត បានប្រគល់ជូននូវគ្រឿងបរិក្ខារការពារសុវត្ថិភាព ដល់ក្រសួងប្រៃសណីយ៍​និងទូរគម​នា​គមន៍ ដើម្បីជួយការពារបុគ្គលិករបស់នាយកដ្ឋាន ​ក្នុងអំឡុងពេលដែលពួកគាត់បន្តប្រតិបត្តិការការងារ​របស់​ខ្លួន។ គ្រឿងបរិក្ខារនេះ ដូចជា ម៉ាសការពារចំនួន៥០០០ ទឹកលាងដៃសំលាប់មេរោគចំនួន៣០០ដប និង ឧបករណ៍វាស់កម្តៅចំនួន៣៥គ្រឿង ដែលបានបរិច្ចាគដោយផ្ទាល់ពីក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប​ នៅ​ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានប្រគល់អំណោយនេះ ​ដោយ​​​ផ្ទាល់ជូនដល់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​នៅទីស្នាក់ការ​ក្រសួង​​ប្រៃសណីយ៍ និងទូរគមនាគមន៍។

ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាលក់រាយរបស់សែលកាត នឹងពន្យារម៉ោងបំរើសេវាកម្មសម្រាប់អតិថិជន ​នៅ​ថ្ងៃ​ធ្វើការ និងថ្ងៃសៅរ៍រហូតដល់ម៉ោង 6:30ល្ងាច ហើយនឹងផ្តល់ជូនសេវាដឹកជញ្ជូនស៊ីមកាតដោយឥតគិត​ថ្លៃ​ដល់អ្នកដែលមិនអាចទៅដល់ហាង ឬភ្នាក់ងារចែកចាយដោយផ្ទាល់បាន។

គម្រោង Cellcard 4U ក៏ភ្ជាប់មកជាមួយនូវគម្រោងតំលៃថ្មី ដែលផ្តល់លទ្ធភាពដល់អតិថិជនរក្សាទុក​សម​តុល្យ​ទឹកប្រាក់ ដែលមិនទាន់បានប្រើអស់ ទៅគម្រោងបន្ទាប់ និងការភ្ជាប់គម្រោងរៀងរាល់សប្តាហ៍ទី៤ ដោយ​ឥតគិតថ្លៃ ។

លោក Ian Watson បានមានប្រសាសន៍ថា “សែលកាតកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បី​ខិតខំបន្តគាំទ្រប្រជាជនកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ”។ ខណៈពេលដែលយើងផ្តល់ការគាំទ្រ និងយក ចិត្ត​ទុកដាក់បន្ថែមទៀតដល់អតិថិជនរបស់យើង យើងក៏កំពុងតែការពារបុគ្គលិករបស់យើងផងដែរ ជាមួយ​នឹង​វិធានការណ៍ និងនីតិវិធីសុវត្ថិភាពបន្ថែម។

កិច្ចការប្រតិបត្តិការបន្តរបស់ក្រសួងពេលនេះ គឺជាបញ្ហាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ហើយក្រុមហ៊ុន ប្តេជ្ញាចិត្តបម្រើក្រសួង និងជួយការពារនិយោជិកឲ្យបន្តប្រតិបត្តិការនេះ។ យើងត្រូវតែរួម​​គ្នា ឲ្យបាន​រឹងម៉ាំ ដើម្បី​ធ្វើការ និងប្រឈមមុខរាល់បញ្ហាដែលកើតឡើង។ សម្រាប់ប្រជាជនកម្ពុជា រួមទាំងក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងរដ្ឋាភិបាលទាំងមូល Cellcard 4U គឺសម្រាប់មនុស្សគ្រប់រូប សម្រាប់គ្រប់អតិថិជន និយោជិក អ្នកពាក់ព័ន្ធ និងដៃគូសំខាន់ៗរបស់យើង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here