ក្រុមហ៊ុនសែលកាត និងដាក់ដំណើរការនូវគម្រោងថ្មី Cellcard 4U ដើម្បីរក្សាទំនាក់ទំនង​អតិថិជន

0
40




ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

ក្រុមហ៊ុនសែលកាត បានប្រកាសផ្តល់ជូនសេវាកម្មបន្ថែម ​ដើម្បីជួយដល់អតិថិជនសែលកាតទាំងអស់ ​ក្នុង​គ្រា​​លំបាកទាំងនេះ។

ហើយប្រជាជនកម្ពុជា អាចពឹងផ្អែកលើក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុននៅក្បែរ និងផ្តល់ទំនុកចិត្តបំផុត របស់អតិថិជន ក្រុមហ៊ុនសែលកាត នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាសេវាកម្មទាំងអស់​ឲ្យដំណើរការបានពេញ​២៤ម៉ោង។

ក្រុមហ៊ុនសែលកាត នឹងធានាថា យើងគាំទ្រដល់អតិថិជនទាំងអស់របស់យើង ឲ្យទទួលបាននូវការថែរក្សា សុវត្ថិភាព និងការធានាដែលពួកគាត់ត្រូវការនៅពេលនេះ ដូច្នេះពួកយើងកំពុងដាក់ចេញនូវវិធានការបន្ថែម ដើម្បីធានានូវការប្តេជ្ញាចិត្តរបស់យើង ចំពោះពួកគាត់។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា សែល​កាតកំពុងបង្កើនចំនួនភ្នាក់ងារបំរើអតិថិជន ដើម្បីបង្កើនសមត្ថភាពសេវាកម្ម ទំនាក់ទំនងអតិថិជនរបស់យើង ឲ្យពេញ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុង១សប្តាហ៍។ ប្រសិនបើអតិថិជនត្រូវការជំនួយរបស់យើង គឺយើង​នឹង​នៅទីនេះ ដើម្បីផ្តល់ការគាំទ្រដល់ពួកគាត់ ។

ចាប់ពីថ្ងៃនេះតទៅ គ្រប់សាខាសែលកាតទូទាំងប្រទេស នឹងពង្រីកម៉ោងប្រតិបត្តិការបន្ថែម​មួយម៉ោងទៀត​នៅ​ថ្ងៃធ្វើការ និងថ្ងៃសៅរ៍ចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ ៦: ៣០ ល្ងាច។ ហើយប្រសិនបើអតិថិជន​សែល​កាត​​ណាមួយ ដែលបាត់ស៊ីមកាត ហើយមិនអាចទៅដល់ហាង យើងនឹងរៀបចំស៊ីមកាតថ្មីមួយ ដើម្បីបញ្ជូន​ទៅពួកគេដោយផ្ទាល់ មិនគិតថ្លៃសេវាទូទាំងប្រទេស។

ក្រុមការងារបណ្តាញវិស្វកររបស់យើង និងក្រុមបច្ចេកទេសទាំងអស់ ដែលគ្រប់គ្រងរាល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធប្រតិបត្តិការរបស់យើង បានត្រៀមរួចរាល់២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព​ដែល​អាចកើតឡើង។

ដើម្បីគាំទ្របន្ថែមទៀត នូវតំរូវការនៃការទំនាក់ទំនងនៅក្នុងគ្រាលំបាកនេះ ក្រុមហ៊ុនសែលកាត បានប្រកាស​ដាក់ចេញនូវគំរោងថ្មីដែលមានឈ្មោះថា Cellcard 4U ដែលអាចឲ្យអតិថិជនរក្សាទុក ទិន្នន័យការហៅចេញ និងការផ្ញើសារ ដែលពួកគាត់ប្រើមិនអស់ សំរាប់ប្រើប្រាស់នៅពេលក្រោយ។

លោកនាយកប្រតិបត្តិ បានបន្ថែមថា  ប្រសិនបើអតិថិជន​មិនបានប្រើប្រាស់គម្រោង របស់ពួកគាត់ឲ្យអស់ទេ យើងនឹងធ្វើការទុកសមតុល្យទឹកប្រាក់ក្នុងគម្រោងនោះ បន្តទៅសប្តាហ៍ក្រោយ ហើយពួកគាត់អាចបន្តទុកវា​រហូត​ទៅដល់ពេញ១ឆ្នាំ។

យើងក៏នឹងផ្តល់ជូនអតិថិជន ដែលបន្តភ្ជាប់គម្រោងដោយមិនគិតថ្លៃ រៀងរាល់សប្តាហ៍ទី៤។ ការផ្តល់ជូន​ថ្មី​នេះ គឺដើម្បីជួយមនុស្សគ្រប់គ្នាក្នុងគ្រាលំបាក ហើយក៏ចង់បង្ហាញដល់ប្រជាជនកម្ពុជាទាំងអស់ ឲ្យបានដឹង​ថា ក្រុមហ៊ុនសែលកាត គឺនៅទីនេះសម្រាប់អ្នក ហើយយើងតែងតែបំពេញតាមការរំពឹងទុក និងការប្តេជ្ញា​ចិត្ត​ក្នុងការរក្សាតម្លៃ សេវាកម្ម គុណភាព រួមជាមួយនឹងបទពិសោធន៍បណ្តាញដ៏ល្អបំផុត នៅក្នុងប្រទេសកម្ពុជា។

Cellcard 4U មានតម្លៃ ៥០០០ រៀលក្នុងមួយសប្តាហ៍ ដែលផ្តល់ការប្រើទិន្នន័យអិនធើណេតបានរហូតដល់ ៥ ជីកាបៃ ការហៅចេញបានរហូតដល់ ៥០០០ នាទី និងការផ្ងើរសារបានចំនួ ៥០០សារ។ អតិថិជន ​​ដែល​បញ្ចូលទឹកប្រាក់រៀងរាល់សប្តាហ៍ ក្នុងរយៈពេលបីសប្តាហ៍ជាប់គ្នា នឹងទទួលបានគម្រោងដោយមិនគិតថ្លៃ ​នៅ​​សប្តាហ៍ទី ៤។
 
រាល់អតិថិជនទាំងអស់ អាចប្តូរទៅគម្រោងនេះ ដោយគ្រាន់តែចុច*5000#។ ហើយអតិថិជនថ្មី អាចទូរស័ព្ទ​មកលេខ ០១២ ៨១២ ៨១២ ឬទៅកាន់ហាង ឬបណ្តាញចែកចាយស៊ីម​ដោយឥតគិតថ្លៃរបស់ពួក​គាត់បាន​។ 
 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here