ការអត់ឃ្លាន និងវិបត្តិផ្លូវចិត្ត វា​កាចហាវដូច វីរុសកូរ៉ូណា (Covid-19)

0
229

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

គ្រប់កាលៈទេសៈ អារម្មណ៍ធំរបស់មនុស្ស គឺការស្វែងរកអាហារ។ ការអត់ឃ្លាន ពុំត្រឹមតែបានបង្កើតជម្ងឺ ឬញាំញីរូបកាយមនុស្ស ឲ្យឈឺចាប់តែប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមនុស្សខូចសតិស្មារតី ប្រាសចាកបុគ្គលិក លក្ខណៈមនុស្សអស់។ ការអត់ឃ្លាន ជាកម្រងប្រវត្តិសាស្ត្រខ្មៅយង់ដែលចែងពីរឿងប្រតិកម្មផ្លូវចិត្ត ឆ្កួតវង្វេង ពីរឿងកាប់សម្លាប់បង្ហូរឈាម រាតត្បាតរវាងគ្នានឹងគ្នា។

វាមិនខុសនាពេលបច្ចុប្បន្ននេះទេ ដែលវីរុសកូរ៉ូណា (Covid-19) កំពុងរាតត្បាតទូទាំងពិភពលោក ដែលធ្វើ ឲ្យសេដ្ឋកិច្ចមានការធ្លាក់ចុះយ៉ាងខ្លាំង មនុស្សមានការភ័យខ្លាចតក់ស្រុត នៃវីរុសនេះ អ្នកខ្លះអត់ការងារធ្វើ អ្នកខ្លះបោះបង់អាជីពប្រចាំថ្ងៃរបស់ខ្លួន ដើម្បីរត់គេចពីជម្ងឺកូរ៉ូណា(Covid-19)នេះ ឲ្យរួចផុតពីសេចក្តីស្លាប់ ដែលខ្លួនកំពុងតែជាប់ភារៈកិច្ច និងកាតព្វកិច្ច ជាកូនបំណុល និងជាម្ចាស់​បំណុលផងនោះ។ ហើយការប៉ះ​ពាល់​យ៉ាងខ្លាំង​នោះ គឺផលប្រយោជន៍ និងការសិក្សារបស់មនុស្សក្នុងសង្គមតែម្តង ព្រោះវីរុសកូរ៉ូណា(Covid-19)នេះ វាមាន ថាមពលខ្លាំងក្លាជាង ថាមពលនុយក្លេអ៊ែរ និងបាតុភូតធម្មជាតិទៅទៀត។

អំពើអបាយមុខ កើតចេញពីការអត់ឃ្លាន៖

នៅពេលដែលការអត់ឃ្លានដល់កំរិត មនុស្សពុំរុញរានឹងសាងអំពើ អកុសលឡើយ​ ​​លោក​​​ សូរូគិន (Sorokin. Man and Society in Calamity) បានកត់សម្គាល់ដឹងថា ក្នុងពេលកើតទុរ្ភិក្ស អាកប្បកិរិយារបស់មនុស្ស រស់​នៅក្នុងសង្គម ត្រូវប្រែប្រួល ដូចជា៖

១ ការនិយមស៊ីសាច់គ្នាឯង តិចជាង១/៣ នៃភាគរយ

២ ការសម្លាប់គ្រួសារ និងញាតិមិត្ត តិចជាង ១ភាគរយ

៣ ការសម្លាប់អ្នកដទៃ ពី ២ទៅ៥ ភាគរយ

៤អំពើលួចប្លន់ ពី ៧ទៅ១០ ភាគរយ

៥ ការក្លាយខ្លួនទៅជាស្រីពេស្សា ជាង ១០ភាគរយ

៦ ការខ្វះចរិយាធម៌​ ពី ១០ ទៅ ២០ ភាគរយ

៧ ការគ្មានការស្មោះត្រង់នឹងគ្នា ពី ២០ ទៅ៩៩ ភាគរយ

៨ ការបន្ថយការសេពសន្ឋវៈ ពី ៧០ ទៅ ៩០​ ភាគរយ

ក្នុងឆ្នាំ១៩២១ ដល់ ១៩២២ នៅទីក្រុង សាម៉ារ៉ា នៃប្រទេសអ៊ីរ៉ាក់ មនុស្សច្រើនរយពាន់នាក់ ត្រូវស្លាប់ដោយ សារការអត់ឃ្លាន។

លោក រុហ្សេន ស្ទាំង (Rogenstein) បានបញ្ជាក់ឲ្យដឹងថា ក្នុងពេលនោះ ខ្មោចជាងមួយរយនាក់ ត្រូវគេ​យកមកបរិភោគ។

ការអត់ឃ្លានធ្វើឲ្យមនុស្ស បាត់បង់គំនិតរួមរស់ក្នុងសង្គម មានចិត្តលោភលន់ហួសប្រ​មាណ ក្នុងសតវត្សទី ១៣ នៅពេលដែលប្រទេស រុស្ស៊ី ជួបប្រទះនឹងការអត់ឃ្លាន លោក ណូវហ្សូរូដ (Novgorod) បានសរសេរ​ ថា បងប្អូ​នឈ្លោះគ្នា ឪពុកម្តាយគ្មានចិត្តអាណិតអាសូរដល់កូន។​ គេពុំព្រមរំលែកកំទេចនុំបុ័ង ដល់អ្នកអត់ ឃ្លានជិតខាងឡើយ។ អស់មានហើយចិត្តសប្បុរស មេត្តាករុណារវាងគ្នានឹងគ្នា។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here