តើគ្រែអ្វី ដែលមានតម្លៃថ្លៃបំផុត សម្រាប់មនុស្សនៅក្នុងពិភពលោក?

0
287

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

សេចក្តីស្រលាញ់ អាចធ្វើដំណើរបានរាប់ពាន់យោជន៍ រីឯជីវិត គឺគ្មានព្រំដែនកំណត់នោះទេ។ ចូរអ្នកធ្វើដំ ណើរទៅកាន់ទីកន្លែង ដែលអ្នកចង់ទៅ អ្នកត្រូវតែឡើងឲ្យដល់កម្ពស់ ដែលអ្នកចង់ឈានទៅដល់​​ គឺស្ថិតនៅ​ក្នុង​បេះដូង និងកណ្តាប់ដៃរបស់អ្នកហើយ។

តើគ្រែអ្វី  ដ៏មានតម្លៃថ្លៃបំផុតសម្រាប់មនុស្ស ក្នុងពិភពលោក?

គ្រែដែលសំខាន់បំផុតសម្រាប់មនុស្ស នៅក្នុងពិភពលោកនោះ គឺជា​​​​ “គ្រែអ្នកជម្ងឺ”អ្នកអាចជួលនរណាម្នាក់ឲ្យ បើករថយន្តឲ្យអ្នក ឲ្យរក​ប្រាក់​​​​​សម្រាប់​​អ្នក ប៉ុន្តែអ្នកមិនអាចជួលនណាម្នាក់ឲ្យមកឈឺជំនួសអ្នកបាននោះទេ។

បើយើងនិយាយពី ទ្រព្យសម្បត្តិ ដែលបានបាត់បង់ទៅហើយ យើងអាចរកមកវិញបាន ប៉ុន្តែមានរបស់ម៉្យាង ក្នុងពិភពលោកយើងនេះ ដែលយើងគ្មានថ្ងៃរកវាមកវិញបានទេ នៅពេលដែលវាបាត់បង់នោះ គឺ [ជីវិត] នៅ

ពេលដែលមនុស្សម្នាក់ ចូលទៅក្នុងបន្ទប់វះកាត់ គេនឹងភ្ញាក់ខ្លួនថា នៅមានសៀវភៅមួយក្បាល ដែលគេមិន ទាន់បានអានចប់នោះ គឺជា “សៀវភៅនៃជីវិត” ដ៏មានសុខភាពល្អ ហើយសៀវភៅ​នេះ និយាយ​អំពីវិធីថែទាំ សុខភាព ការពារ និងព្យាបាល​ ដោយអាហារបំប៉ន ឬដោយមូត្រាសឺធីខល ឬដោយជីណូសឺធីខល។

មិនថាឈុតឆាកមួយណា នៃជីវិត ដែលយើងកំពុងតែស្ថិតនៅឥឡូវនេះទេ ជាមួយនឹងពេលវេលា យើងនឹង​ប្រឈមមុខនូវថ្ងៃមួយ ដែលវាំងននជីវិតរបស់យើងបិទធ្លាក់ចុះមកក្រោម ជាមិនខាន ដូច្នេះមនុស្សត្រូវ​ចូល​សាង​កំណប់ស្នេហ៍ក្រុមគ្រួសារ​ ស្នេហាដ៏បរិសុទ្ធសម្រាប់ដៃគូរជីវិតរបស់អ្នក និងសេចក្តីស្រឡាញ់ចំពោះ មិត្តភក្តិរបស់អ្នក… “បើយើងមើលថែខ្លួនឯងឲ្យល្អ” ស្រលាញ់មនុស្សជុំវិញខ្លួនឲ្យបានច្រើន…៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here