ប្រវត្តិ សៃយ៉ាំ នៅសម័យអង្គរ ទាក់ទងជាមួយចិន (មានដើមកំណើតនៅតំបន់ប៉េកាំង​សព្វថ្ងៃ)

0
164

សៀមរាបៈ

ដោយ៖ សេង ស៊ីដារ៉ូ

បើយោងតាមឯកសារខ្លះ ពាក្យថា សៃយ៉ាំ គឺចេញពីភាសាចិន ដោយនៅលើជញ្ជាំងច្រកខាងត្បូង និងខាង​លិច​​ប្រាសាទវិស្នុលោកៈ ឬអង្គរវត្ត បានបញ្ជាក់យ៉ាងច្បាស់ ​និងមានទាំងចម្លាក់បង្ហាញ​ពីកងទ័ពជាតិ​ខ្មែរនា​ជំនាន់​អង្គរបានប្រារព្ធវិធីការលែងសៃយ៉ាំនេះ។

កាលនោះ ព្រះមហាក្សត្រទ្រង់គង់នៅលើខ្នងដំរី ក្រោមឆ័ត្រយ៉ាងច្រើន ដូចជាពណ៌មាស និងពណ៌ក្រហម ជាដើម។ នៅខាងមុខមាននាយទាហ៊ាន ជិះសេះតាមជួរ គួរឲ្យស្ញើច។ នៅសង្ខាង និងនៅខាងក្រោយ មាន​កង​ពលរាប់រយរាប់ពាន់ កាន់លំពែង និងខែល ដើរតាមជួរមានរបៀបរៀបរយតាមវិន័យ នៅខាងមុខគេបង្អស់​មានទ័ពមួយក្រុម ដែលឃើញថា មិនមែនខ្មែរទេ។ ពួកនេះ ខ្លះជិះដំរី ខ្លះដើរលើដី មានប្រដាប់ដោយអាវុធ​យ៉ាង​​ត្រឹមត្រូ​វ តែមានសម្លៀកបំពាក់ខុសគេទាំងអស់។ ខោអាវមានរបៀបប្លែក លើក្បាលមានពាក់ស្លឹកឈើ។

អ្នកសិល្បៈ ដែលឆ្លាក់រូបនៅលើជញ្ជាំងប្រាសាទ បានសរសេរប្រាប់ថា នេះជាពួក «សៃយ៉ាំ»។ ក្រោយពី​ចិន​ធ្វើ​ការកាប​សង្កត់​ខ្លាំងពេក ពួកនេះ ក៏បានភាសន៍ខ្លួនចុះខាងត្បូងនៅតំបន់យុនណាន (Yun Nan) រួច​មក​ដល់ខាងជើង​នគរ​ខ្មែរតែម្តង ។

ពួកអ៊ឺរ៉ុប ដែលមិនយល់ពីចម្លាក់នេះ នឹកស្មានថា ខ្មែរមើលងាយពួកសៀម។ លោកសើដែស (G.Coedes) និយាយថា «នេះជាមនុស្សព្រៃ ដែលខ្មែរកែនមកធ្វើជាពលកស៊ីឈ្នួល» ការពិតពួកសៃយ៉ាំលើជញ្ជាំង​ប្រា​សាទ​​​​អង្គរនេះ មិនមែនជនជាតិសៀមសព្វថ្ងៃនេះទេ។ កាលដែល​ព្រះបាទសុរិយាវរ្ម័នទី២(១១១៣-១១៥០) ទ្រង់សាងប្រាសាទវិស្នុលោកៈ (អង្គរវត្ត) ជាតិហៅថា សៀមនោះ ពុំទាន់កើតទេ។ នគរសខោទ័យ ផ្តាច់ខ្លួន​ចេញពី​នគរខ្មែរ កាលឆ្នាំ១២៣៨ ហើយនគរអយុទ្ធធ្យា ដែលសៀមយកនោះ (Ayulthaya) បានកើតឆ្នាំ​១៣៨០ គឺច្រើនសតវត្សក្រោយអង្គរវត្ត ឬវិស្នុលោកៈទៅទៀត។

តើពួក «សៃយ៉ាំ» នៅអង្គរនោះជាអ្នកណា? នេះគឺជាតិមួយដែលចិនដាក់ឈ្មោះឲ្យថា «សៃយ៉ាំ» មានន័យថា «មនុស្សនៅក្នុងព្រៃ»។ ពួកនេះ មានដើមកំណើតនៅតំបន់ប៉េកាំង​សព្វថ្ងៃ។ ក្រោយពីចិនធ្វើការកាប​សង្កត់​ខ្លាំងពេក ពួកនេះ ក៏បានភាសន៍ខ្លួនចុះខាងត្បូងនៅតំបន់យុនណាន (Yun Nan) រួចមកដល់ខាងជើង​នគរ​ខ្មែរតែម្តង ។

​យើងឃើញក្នុងរឿងហនុមាន ថាតាម អរធៈសុត្រា របស់ពាហ្មណ៍កៅតិល្បៈ (Kautilya)  កងទ័ពដែល​ត្រឹម​ត្រូវ ត្រូវមានកងល្អ «មនុស្សព្រៃ» ដើរខាងមុខ។ ទ័ពនៅលើជញ្ជាំងប្រាសាទអង្គរវត្ត    វិស្ណុលោកៈ គឺជាទ័ព​ស្រប​តាមក្បួន តាមគម្ពីរដែលខ្មែរបានសិក្សានៅជំនាន់នោះ ដើម្បីឲ្យដឹងថា ពេលមនុស្សមកពីព្រៃ គេឆ្លាក់​ឲ្យមានស្លឹកឈើនៅលើក្បាលតែម្តង។ ដើម្បីកុំឲ្យយើងច្រឡំទៀត អ្នកសិល្បៈករ បានសរសេរថា នេះជា​ពួកសៃយ៉ាំតាមភាសាចិន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here