ក្រសួងសុខាភិបាល ប្រកាសជាសាធារណៈថា៖ ត្រូវមានកការប្រុងប្រយ័ត្ន ចំពោះជម្ងឺរលាកសួត មិន​ស្គាល់​អត្ត​សញ្ញាណ(មិនដឹងប្រភព​ ឬមូលហេតុ)

0
122

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានជម្រាបជូនដល់សាធារណៈជនទាំងអស់ ជាពិសេស​អ្នកដែលមាន​គម្រោង​ធ្វើដំណើរទៅ ឬត្រឡប់មកពីទីក្រុងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន អំពីជម្ងឺរលាក សួតមិនស្គាល់អត្តសញ្ញាណ នូវព័ត៌មានសំខាន់ៗទាំងនេះ​ និងឲ្យមានវិធានការណ៍ប្រុងប្រយ័ត្នផ្ទាល់ខ្លួនជាចាំ​បាច់។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា មិនទាន់មានករណីជម្ងឺប្រភេទខាងលើនេះ នៅប្រទេសកម្ពុជានៅឡើយ ហើយក្រសួងកំពុងតែតាមដានដោយយកចិត្តទុកដាក់បំផុត នូវស្ថានភាពនៃការកើតមានករណីជម្ងឺរលាក​សួ​តមិនស្គាល់អត្តសញ្ញាណ ក្រោយទទួលបានព័ត៌មានពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលករណី​ ជម្ងឺរលាកសួតប្រភេទនេះ ត្រូវបានរកឃើញ និងបានរាយការណ៍ដំបូងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុ ងវូហាន ខេត្តហ៊ុយបេ សាធារណរដ្ឋប្រជាមានិតចិន ជាមួយរោគសញ្ញាភាគច្រើន គឺក្តៅខ្លួន មានអ្នកជម្ងឺពីរ ឬបីនាក់ មានរោគសញ្ញាហត់ ហើយការថតកម្មរស្មីអ៊ិច បង្ហាញថាមានដំបៅសួតសងខាង។

លទ្ធផលទទួលបានពីមន្ទីរពិសោធ៍ បានបញ្ជាក់ថា ជម្ងឹដែលកំពុងកើតឡើងនេះ មិនមែនជាជម្ងឺ SARS ឬជម្ងឺ ផ្តាសាយបក្សី ឬជម្ងឹផ្តាសាយបង្ករដោយវីរុសអាដេណូ (adenovirus) ឬជម្ងឹ MERS ឬជម្ងឺផ្លូវដង្ហើមដទៃ​ ទៀត​​នោះឡើយ។ អង្កេតស្រាវជ្រាវដោយមន្ទីរពិសោធ៍នៃប្រទេសចិន កំពុងបន្តធ្វើទៀត ដើម្បីស្វែងរកអត្ត សញ្ញាណនៃជម្ងឺរលាកសួតចម្លែកនេះ។

តាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក ក៏បានបង្ហាញផងដែលថា រហូតមកដល់ពេលនេះ មិន ទាន់មានភ័ស្តុតាងណាមួយបញ្ជាក់ពីការឆ្លងពីមនុស្សទៅមនុស្សនៅឡើយ ហើយក៏មិនទាន់មានការចម្លងទៅ បុគ្គលិកសុខាភិបាលនោះដែរ។ នៅពេលនេះ​ អ្នកជំនាញកំពុងប្រមូលព័ត៌មាន អេពីដេមីសាស្ត្រ និងមន្ទីរពិ សោធ៍បន្ថែមទៀត ដើម្បីកំណត់អត្តសញ្ញាណនៃវីរុស។

កាលពីថ្ងៃទី៥ ខែកមរា ឆ្នាំ២០២០ វេលាម៉ោង ៨ព្រឹក ក្រុងវូហាន ខេត្តហ៊ុយបេ បានរាយការណ៍ថា មានអ្នក​ជម្ងឺ​សរុបចំនួន ៥៩នាក់ ដែលកើតជម្ងឺរលាកសួត ដោយវីរុសមិនស្គាល់អត្តសញ្ញាណ ក្នុងនោះមាន៧នាក់ មានជម្ងឺធ្ងន់ធ្ងរ ហើយអ្នកជម្ងឹដទៃទៀតមានស្ថានភាពហ្នឹងនរ។ នាពេលបច្ចុប្បន្ន អ្នកជម្ងឹទាំងអស់កំពុង​ទទួល​​ការព្យាបាល ដោយដាក់ឲ្យនៅដាច់ដោយឡែក ហើយគ្មានអ្នកស្លាប់ទេ។

ក្នុងចំណោមអ្នកជម្ងឺ ៥៩នាក់​ មានអ្នកជម្ងឺដំបូងបានចាប់ផ្តើមឈឺនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងអ្នកជម្ងឺ ចុងក្រោយបង្អស់ បានចាប់ផ្តើមឈឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩។ អ្នកប៉ះពាល់ជាមួយអ្នកជម្ងឺមាន ១៦៣​នាក់ ដែលកំពុងតាមដានសម្រាប់ការអង្កតផ្នែកវេជ្ជសាស្ត្របន្ត និងធ្វើការអង្កត អេពីដេមីសាស្ត្រ បានបង្ហាញ​ថា អ្នកជម្ងឹខ្លះជាឈ្មួញកណ្តាល ឬជាអ្នកលក់ផ្ទាល់(ម្ចាស់ផ្ទាល់) ឬអ្នកបំរើសេវាផ្ទាល់ នៅផ្សារលក់គ្រឿង សមុទ្ទ ហូណាន​ ដែលជាទីផ្សារលក់គ្រឿងសមុទ្របោះដុំ ដ៏ធំជាងគេក្នុងខេត្តនេះ ដែលមានតូបលក់គ្រឿង សមុទ្រជាង ៦០០តូប និងមានអ្នកបំរើការងារចំនួន ១៥០០នាក់ មានសត្វព្រៃ ក៏ត្រូវបានដាក់លក់នៅផ្នែក ខ្លះនៃទីផ្សារនេះដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here