កម្ពុជាសម័យទំនើប ឆ្នាំ១៩៩៣ ដល់ពេល បច្ចុប្បន្ន និងការចែកអំណាច ជានាយករដ្ឋមន្ត្រីទី១ និងទី២

0
182

ដោយ៖ សេង ស៊ីដារ៉ូ

នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្និសីទក្រុងប៉ារីស បានកោះប្រជុំម្ដងទៀត ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា ដែលប្រគល់អំណាចទាំងស្រុងឲ្យ អសបជ (UN) ដើម្បីឱ្យត្រួតពិនិត្យលើបទឈប់បាញ់គ្នា ធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរគ្មានទីលំ នៅតាមបណ្ដោយព្រំដែនថៃ ដកហូតអាវុធ និងរំសាយកងទ័ពគ្រប់ភាគី និងរៀបចំប្រទេសសម្រាប់ការបោះឆ្នោតជាសកល និងយុត្តិធម៌។ សម្ដេចសីហនុ ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧកជក) និងសមាជិកដទៃផ្សេងទៀតនៃ ឧកជក ត្រឡប់មកទីក្រុងភ្នំពេញវិញក្នុងខែ វិច្ឆិកា ១៩៩១ ដើម្បីផ្ដើមដំណើរការការផ្សះផ្សាជាតិនៅកម្ពុជា។ បេសកកម្មនាំមុខ សបនក ដើម្បីកម្ពុជា (បជសបជក រឺ UNAMIC) ត្រូវបានសំដែងចេញនៅពេលដូចគ្នា ដើម្បីថែរក្សាសម្ព័ន្ធ ការចំណោមបក្សសម្ព័ន្ធ និងចាប់ផ្ដើមការប្រត្តិបត្តិការដោះមីន ដើម្បីធ្វើមាតុភូមិនិវត្តន៍ នៃប្រជាជនកម្ពុជាប្រហែល ៣៧ ០០០០ នាក់ ឲ្យឆាប់រហ័សចេញពីប្រទេសថៃ។


នៅថ្ងៃទី ១៦ មីនា ១៩៩២ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) បានមកដល់កម្ពុជាដើម្បីចាប់ផ្ដើម នូវប្រត្តិបត្តិការ នៃផែនការកិច្ចព្រមព្រៀងរបស់ អសបជ (UN)។ គណៈកម្មាធិការជាន់ខ្ពស់សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានចាប់ផ្ដើមការធ្វើមាតុភូមិនិវត្តិន៍ទ្រង់ទ្រាយធំនៅខែ មីនា ១៩៩២។ អ៊ុនតាក់ បានបង្កើនកងកម្លាំងរក្សាសន្តិភាពទាំងយោធា និង អសេនិកយ៉ាងច្រើន ២២ ០០០ នាក់ ដើម្បីធ្វើការបោះឆ្នោតដោយយុត្តិធម៌ បង្កើតសភាធម្មនុញ្ញ។


ប្រជាជនកម្ពុជាជាង ៤ លាន នាក់ (ប្រហែល ៩០% នៃអ្នកបោះឆ្នោត ដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមនៅក្នុងការបោះឆ្នោត ខែ មីនា ១៩៩៣ ទោះបីយ៉ាងណាពួកខ្មែរក្រហម ឬ គណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) មិនបានចូលរួម ហើយ កងកម្លាំងរបស់ខ្លួនមិនបានទម្លាក់អាវុធចុះ ឬក៏ រំសាយកងទ័ពឡើយ លើសពីនោះពួកគេក៏ថែមទាំង បានរារាំងប្រជាជនមួយចំនួន មិនឱ្យចូលរួមការបោះឆ្នោតថែមទៀតផង។ គណបក្សហ៊្វុនស៊ិនប៉ិច រាជានិយមរបស់ ព្រះអង្គម្ចាស់រណឫទ្ធិ គឺជាគណបក្សដែលទទួលបានសំឡេងឆ្នោតខ្ពស់ ដែលមានសំឡេង ៤៥,៥% បន្ទាប់មក គណបក្សប្រជាជន របស់លោកហ៊ុន-សែន និងគណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា បានសំឡេងរៀងៗគ្នា។ ហ៊្វុនស៊ិនប៉ិច ក្រោយមកបានចូលទៅក្នុងរដ្ឋាភិបាលចម្រុះ ជាមួយគណបក្សដទៃៗទៀត ដែលបានចូលរួមក្នុងការបោះឆ្នោត។ គណបក្សទាំងប៉ុន្មានខាងលើ បានជ្រើសតាំងបានសមាជិកសភា ១២០ រូប ហើយក៏បានចាត់ចែងពង្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃ ២៤ កញ្ញា ១៩៩៣។

រដ្ឋធម្មនុញ្ញ ក៏បានបង្កើតឡើងនូវ របបប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងក្របខណ្ឌ របបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញ ដែលមានអតីត សម្ដេច ព្រះសីហនុ បានឡើងគ្រងរាជ្យជា ព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់រណឫទ្ធិ និង លោកហ៊ុន-សែន បានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីររៀងគ្នា ក្នុងរាជរដ្ឋាភិបាលកម្ពុជា (ររក)។ រដ្ឋធម្មនុញ្ញផ្ដល់ឲ្យនូវការគោរពសិទ្ធិមនុស្សពេញទី ដែលទទួលស្គាល់ដោយអន្តរជាតិ។
នៅថ្ងៃទី ៤ តុលា ២០០៤ សភាជាតិកម្ពុជា បានផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិ លើកាបង្កើតនូវសាលាក្ដី ដើម្បីបង្ខំឲ្យមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ទទួលខុសត្រូវចំពោះទារុណកម្មដ៏យង់ឃ្នង ដែលបានប្រព្រឹត្តិដោយពួកខ្មែរក្រហម។ ប្រទេសផ្ដល់ជំនួយ បានសន្យាផ្ដល់ជំនួយអន្តរជាតិចំនួន ៤៣ $ លាន នៃថវិកាសាលាក្ដី រយៈពេលបីឆ្នាំ ពេលនោះរដ្ឋាភិបាលកម្ពុជា ក៏ជួយជាថវិកា ១៣,៣ $ លានដែរ។

សាលាក្ដីបានចាប់ផ្ដើមធ្វើការសាកសួរ លើមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហមនៅឆ្នាំ ២០០៨។ កម្ពុជាក៏កំពុងតែដោះមីន ដែលត្រូវបានដាក់ដោយពួកខ្មែរក្រហម និង យួនជាច្រើន ដែលត្រូវចំណាយ ពេលប្រហែលមួយទសវត្ស ដើម្បីដោះមីនដ៏ច្រើន ចេញពីប្រទេសកម្ពុជា។


អត្ថបទដើមចំបង: កម្ពុជាទំនើប (១៩៩០–បច្ចុប្បន្ន)
ប្រវត្តិសាស្ត្រខ្មែរ – វិគីភីឌា https://km.wikipedia.org/wiki/ប្រវត្តិសាស្ត្រខ្មែរ
Translate this page
របាកាល • Portal icon តោរណៈកម្ពុជា • ម • ព • ក. ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ … ១ បុរេប្រវត្តិសាស្ត្រ និង … • ‎២ នគរវ្នំ រឺ ហ៊្វូណាន . ដោយ ៖ សេង ស៊ីដារ៉ូ

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here