បណ្តាំចុងក្រោយរបស់លោក steve jobs ម្ចាស់ក្រុមហ៊ុន Apple ទូរស័ព្ទ Iphone ថា ទ្រព្យសម្បត្តិ ប្រែជា ខ្សោះអស់ន័យ នៅចំ​ពោះ​មុខសេចក្តីមរណៈ

0
51

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

លោក steve jobs ជាម្ចាស់ក្រុមហ៊ុន Apple ទូរស័ព្ទ​ Iphone មុននឹងលោកទទួលមរណៈ លោកក៏បានទុក ពាក្យបណ្តាំចុងក្រោយថា ទ្រព្យសម្បត្តិ ប្រែជាខ្សោះអស់ន័យ នៅចំពោះមុខសេចក្តីមរណៈ ហើយអ្វីដែលរូប លោកអាចយកទៅជាមួយបាន គឺ​ មានតែអនុស្សាវរីយិ៍ ឬការចង់ចាំដែលបានមកឲ្យ ដោយសេចក្តីស្រលាញ់ ប៉ុណ្ណោះ។

ក្នុងខណៈពេលនេះ  លោក steve jobs កំពុងតម្រេកខ្លួននៅលើគ្រែអ្នកជម្ងឺ ហើយរំលឹកពីជីវិតរបស់លោក​ទាំងមូលឡើងវិញ។​ លោក steve jobs បានភ្ញាក់រឮកថា រាល់ភាពទទួលស្គាល់ពីអ្នកដទៃ​​ និងទ្រព្យសម្បត្តិ​ទាំងអស់ ដែលរូបខ្ញុំតែងតែមានមោទនភាពខ្លាំង បំផុតកន្លងមក បានសាបរលាបបន្តិចម្តងៗ ហើយប្រែជា​ខ្សោះ​​អស់​ន័យ នៅចំពោះមុខសេចក្តីមរណៈ ដែលកំពុងតែកើតមានឡើងខាងមុខនេះ។

លោក steve jobs បានលើកឡើងថា នៅក្នុងស្បៃអន្ធការដ៏ខ្មៅងងឹត ភ្នែកទាំងគូររបស់ខ្ញុំសម្លឹងមើល ទៅ​កាន់ភ្លើងពណ៌បៃតង ពីជ្រុងម្ខាង នៃម៉ាស៊ីនទ្រាំទ្រជីវិត ហើយឮស្នូររហ៊ឹមៗ នៃរលកសម្លេងមេកានិច។ រូបខ្ញុំ មានអារម្មណ៍ថា ដង្ហើមនៃយមរាជកាន់តែខិតមកជិតដល់ហើយ…ឥឡូវនេះទើបរូបខ្ញុំដឹងថា នៅពេលដែល យើងរកបានទ្រព្យសម្បត្តិសមល្មម នឹងបន្តជីវិតរស់នៅបានហើយនោះ ​យើងគួរតែបន្តស្វះស្វែងរករបស់ផ្សេង ទៀត ដែលមិនទាក់ទងទៅនឹងភោគសម្បត្តិទាំងនោះ … គួរតែជាអ្វីមួយដែលសំខាន់ជាងហ្នឹង … ប្រហែលជា ទំនាក់ទំនងសេចក្តីស្នេហា សិល្បៈ ឬមួយជាក្តីសុបន្តិ ដែលយើងមានតាំងពីវ័យក្មេងមកម្ល៉េះ … ការប្រមាញ់ រកទ្រព្យសម្បត្តិ មិនចេះឆ្អែតឆ្អន់ គឺមានតែអូសទាញមនុស្សធ្លាក់ខ្លួន ចូលទៅក្នុងភាពអន្តរាយទ្រុឌទ្រោម នៃ សុខភាព ដូចជារូបខ្ញុំ ប៉ុណ្ណោះឯង។ សូមរងចាំអាននៅលេខបន្ត។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here