ទេពអប្សរ នៅប្រាសាទអង្គរវត្ត មានទំនាក់ទំនង វប្ប​ធម៌ និងជាតិពិន្ធុវិទ្យា រវាងខ្មែរកាន់វប្បធម៌ឥណ្ឌា និង​កុល​សម្ព័ន្ធមន-ខ្មែររស់នៅក្នុងតំបន់ នៃខេត្តសៀមរាប

0
59

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ទំនាមទម្លាប់នៃការស្លៀកប៉ឹង របស់ជនជាតិខ្មែរលើ កាន់តែបាត់បង់បន្តិចម្តងៗ ពីព្រោះមកពីរបថសង្គម នា​សម័យទំនើបនេះ។ ហើយការស្លៀកប៉ឹងនេះ មានតាំងតែពីសម័យបុរេអង្គរ និងអង្គរមកម្ល៉េះ តែនៅសម័យ​អង្គរសម្ព័ន្ធ​​ភាព​វប្បធម៌រវាងខ្មែរ និងកុលសម្ព័ន្ធខ្មែរលើ មានភាពជិតស្និតនឹងគ្នាជាទីបំផុត។

នៅអ្វីដែលចម្លាក់បុរាណ បានបង្ហាញបញ្ជាក់ប្រាប់ គឺ ក្នុងបរិបទសង្គមវប្បធម៌នេះ ហើយដែលចម្លាក់ស្រីរបាំ ឬស្រីទេពអប្សរចំនួនជាង​១៥០០ ត្រូវបានឆ្លាក់លម្អជញ្ជាំងប្រាសាទអង្គរវត្ត គួរឲ្យចង់គយគន់ជាអនេក។ ហើយរបាំទាំងនេះ ពិតជាធ្វើឲ្យយើងស្គាល់នូវបរិយាកាសសង្គមវប្បធម៌ខ្មែរ នាសម័យមហានគរ កាលពី​១០០០​ឆ្នាំមុន។

សព្វថ្ងៃនេះ ការស្រាវជ្រាវបានផ្តោតអាទិភាពតែទៅលើផ្នែកស្ថាបត្យកម្ម នៃប្រាសាទបុរាណតែប៉ុណ្ណោះ។ នេះ​ជា​កង្វះខាតមួយគប្បីយើងត្រូវបំពេញ។

ក្នុងន័យនេះហើយ ការសិក្សាអំពីសម្លៀកបំពាក់រវាងស្រីទេពអប្សរ និងជនជាតិខ្មែរលើ និងជនជាតិបុឌិះ នៅ​ប្រទេសវៀតណាម ខាងត្បូង ​បច្ចុប្បន្នបានបង្ហាញឲ្យដឹងថា ​ខេត្តសៀមរាប ​អង្គរ ​ក្នុងអតិតកាលពិតជាមាន​ទំ​នាក់ទំនងវប្បធម៌យ៉ាងជិតស្និទ្ធ ជាមួយកុលសម្ព័ន្ធ​ខ្មែរ ទាំងឡាយ​ដែលរស់នៅក្នុងភូមិភាគឥណ្ឌូចិនយើងនេះ ហើយទំនាក់ទំនងនេះ ត្រូវបានលាតត្រដាងតាមលក្ខណៈនៃប៉ឹង ដែលស្រីទេពអប្សរស្លៀក នាជំនាន់នោះ ហើយដែលត្រូវគេឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត។

ការដែលស្រីទេពអប្សរ មានតែក្រណាត់មួយចំអាម សម្រាប់គ្របកេរ្តិ៍ខ្មាស់ និងទុកដើមទ្រូវនៅទទេ ដោយ​គ្មាន​​អាវ​ដណ្តប់ខ្លួននោះ ធ្វើឲ្យយើងយល់ថា នាង គឺជាជនជាតិភាគតិច កំពុងរស់នៅក្នុងទីក្រុងដ៏រុងរឿង ថ្កើត​ថ្កានមួយ គឺរាជបុរី ឬទីក្រុងយសោយធរបុរៈ។ នេះជាសក្ខីភាពមួយបង្ហាញ ឲ្យឃើញនូវទំនាក់ទំនង វប្ប​ធម៌ និង ជាតិពិន្ធុវិទ្យា រវាងខ្មែរកាន់វប្បធម៌ឥណ្ឌា និងកុលសម្ព័ន្ធមន-ខ្មែររស់នៅក្នុងតំបន់ នៃខេត្តសៀមរាប នាសម័យនោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here