សែលកាត ចាប់ដៃគូឈានមុខគេ ជាមួយធនាគារ កាថេយូណៃធីត នៅកម្ពុជា មានទ្រព្យសម្បត្តិ​សរុបជាង ៣០៩ ពាន់លានដុល្លារអាមេរិក

0
41

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

ក្រុមហ៊ុនសែលកាត ប្រកាសចាប់ដៃគូ​លើកម្ចីទិញទូរស័ព្ទ ជាមួយធនាគារកាថេយូណៃធីត នៅកម្ពុជា និង​Cathay Financial Holdingsក្នុងគោលបំណងបង្រួមគម្លាតផ្នែកឌីជីថល ដល់អតិថិជនជាពិសេស​នៅតាម​ជនបទ។

ការចាប់ដៃគូរបស់សែលកាតនេះ នឹងជួយសម្រួលដល់ការផ្តល់ប្រាក់កម្ចីផ្ទាល់ខ្លួនដល់អតិថិជន របស់ខ្លួន។ ចំពោះការផ្តល់ប្រាក់កម្ចីទិញ ទូរស័ព្ទនេះ  គឺជាដំណោះស្រាយដែលមិនតម្រូវឲ្យ អតិថិជនបង្ហាញខ្លួនដោយ​ផ្ទាល់​នៅធនាគារ ក្នុងអំឡុងពេល​ដាក់ពាក្យសុំខ្ចីនោះទេ។ ផ្ទុយទៅវិញ ការស្នើសុំប្រាក់កម្ចីអាចធ្វើបាន នៅ​ការិ​​យា​​​ល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត ដែលមានទីតាំងនៅលើមហាវិថីព្រះសីហនុ។

កម្ចីទិញទូរស័ព្ទ នឹងកាត់បន្ថយពេលវេលារង់ចាំយ៉ាងច្រើន សម្រាប់អតិថិជន បើប្រៀបធៀបទៅនឹង ធនាគារ​ធម្មតា រួមជាមួយការគាំទ្រផ្នែកហិរញ្ញប្បទាន តាមតម្រូវការផងដែរ។

លោក  Ian Watson នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា ចក្ខុវិស័យរបស់យើង គឺជួយ​រៀប​​ចំ​ឲ្យប្រទេសកម្ពុជា មានការផ្លាស់ប្តូរផ្នែកឌីជីថល ដើម្បីពន្លឿនការគ្របដណ្តប់ផ្នែកហិរញ្ញវត្ថុ និងផ្តល់ ភាពងាយស្រួលដល់អតិថិជនសែលកាតទាំងអស់ ដែលរស់នៅក្នុងទីក្រុង និងក៏ដូចជានៅតំបន់ជនបទ។

លោក Marcus Lopez អនុប្រធាននាយកប្រតិបត្តិ និងជាប្រធានផ្នែកឌីជីថល ទិន្នន័យ និងបច្ចេកវិទ្យានៅ​ក្រុមហ៊ុន Cathay Financial Holdingsបានមានប្រសាសន៍ថា យើងរីករាយណាស់ ​ដែលបានសហការ​ជាមួយសែលកាត ក្នុងការកែប្រែជីវភាពរបស់អតិថិជនជាច្រើន របស់សែលកាត។

ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យយើងបង្កើត គំរូ ឥណទានស្វាហាប់តាមរយៈវិធីសាស្រ្ត ដែលអាស្រ័យ​លើទិន្ន​ន័យ និងការជួយរកដំណោះស្រាយដល់អតិថិជន។ ដោយមានការិយាល័យជាង ២១៤កន្លែង​នៅទូទាំង​ពិភព​​លោក និងវត្តមានច្រើនក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក យើងខ្ញុំ បើករាល់ឱកាស ក្នុងការបង្កើតបរិយាកាសធុរ​កិច្ច ឲ្យកាន់តែរំភើបនៅក្នុងតំបន់។

លោក Alice Chuangនាយកប្រតិបត្តិ នៃធនាគារកាថេយូណៃធីត  មានប្រសាសន៍ថាក្នុងនាមជាធនាគារ​ក្រៅស្រុក យើងមានកិត្តិយស ណាស់​ដែលបានចូលរួម និងសហការជាមួយក្រុមហ៊ុនសែលកាត ដែលជាក្រុម​ហ៊ុនទូរគមនាគមន៍ឈានមុខគេ នៅក្នុងប្រទេសកម្ពុជា។ យើងទន្ទឹងរង់ចាំ នាំមកនូវសេវាកម្មហិរញ្ញវត្ថុ ប្រកប​ដោយភាពច្នៃប្រឌិតបន្ថែមទៀត​ នៅក្នុងតំបន់ ​តាមមាគ៌ានៃការផ្លាស់ប្តូរឌីជីថល របស់ធនាគារកាថេយូណៃ​ធីត។

ភាពជាដៃគូនេះ គូសបញ្ជាក់ពីការផ្លាស់ប្តូរដែលធនាគារកាថេយូណៃធីត មានឆន្ទៈក្នុងការធ្វើ និងការប្តេជ្ញា​ចិត្ត​​​របស់យើង ចំពោះប្រជាជនកម្ពុជា តាមរយៈការទទួលយកបច្ចេកវិទ្យា ដែលបង្កើតតម្លៃដល់អតិថិជន របស់​យើង។ យើងមានសេចក្តី សោមនស្សរីករាយ នៃការសហការនេះ​នឹងបម្រើដល់អតិថិជន កាន់​តែច្រើន ពីក្រុមហ៊ុនសែលកាត នៅក្នុងប្រទេសកម្ពុជា។

អំពី Cathay Financial Holdings

Cathay Financial Holdingsគឺជាក្រុមហ៊ុនហិរញ្ញវត្ថុធំជាងគេនៅតៃវ៉ាន់ និងជាអ្នកផ្តល់ផលិតផល និង​សេវា​កម្ម ហិរញ្ញវត្ថុ ឈានមុខគេ។ បុត្រសម្ព័ន្ធធំៗរបស់ក្រុមហ៊ុនរួមមានធានារ៉ាប់រងអាយុជីវិតCathay,ធនា​គារ​Cathay United,ធានារ៉ាប់រង Cathay Century, Cathay Securities Investment TrustនិងCathay Securities។ គិតត្រឹមថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៩ Cathay Financial Holdings មានទ្រព្យសម្បត្តិ​សរុបជាង ៣០៩ ពាន់លានដុល្លារអាមេរិក និងអតិថិជនជាង ១៣លាននាក់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Cathay Financial Holdingsបានបង្កើនវត្តមានរបស់ខ្លួននៅអាស៊ី ដែលរួមទាំងនៅប្រទេសចិន និងតំបន់​អាស៊ីអាគ្នេយ៍។ លើសពីនេះក្រុមហ៊ុនក៏បានពង្រីកកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ បច្ចេក​​វិទ្យា ឌីជីថលថ្មី និងគម្រូអាជីវកម្មខាងសេវាកម្មហិរញ្ញវត្ថុ។

ក្រុមហ៊ុនសែលកាត ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨  តំណាងឲ្យស្តង់ដារគុណភាព គុណតម្លៃ និងសេវា​កម្ម នៅប្រទេសកម្ពុជា ហើយតែងតែបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍវិធីថ្មីៗ ដើម្បីគាំទ្រ និងលើក​ស្ទួយ​មធ្យោបាយ ទំនាក់ទំនងរបស់អតិថិជន តាមរយៈការកែលំអគុណភាពបណ្តាញ ដើម្បី ការអភិវឌ្ឍន៍ផែន​ការ និងផលិតផលប្រកបដោយភាពច្នៃប្រឌិត និងការផ្តោតការយកចិត្តទុកដាក់ខ្លាំង ទៅលើអតិថិជនរបស់​ខ្លួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here