សែលកាត ឧបត្ថម្ភឲ្យអ្នកមាន​សមត្ថភាព ទៅប្រកួត Mobile Legends: Bang Bang លំដាប់ពិភពលោក​២០១៩ របស់កម្ពុជា

0
35

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

សែលកាតប្រកាស ថា នឹងបន្តការគាំទ្រដល់សហគមន៍ហ្គេមចល័តនៅកម្ពុជា ដោយការ​ឧបត្ថម្ភឲ្យ អ្នកមាន​សមត្ថភាពទៅប្រកួត Mobile Legends: Bang Bang ​ដំបូង​​បំផុត​លំដាប់ពិភពលោក​ ២០១៩។

អ្នកមានសមត្ថភាព នឹងត្រូវធ្វើការ​​ជ្រើសរើសពីក្រុមកំពូលទាំង៤នៅកម្ពុជា ដែលមួយក្នុងចំណោម នោះនឹង​ក្លាយជា ក្រុមតំណាងជាតិ ដើម្បីទៅប្រកួតនៅ ទីក្រុងកូឡាឡាំពួរ ក្នុងខែវិច្ជិកា ខាងមុខ។ ​ក្រុមទទួលបាន​ជ័យ​​លាភី នឹងទទួលបានរង្វាន់ចំនួន ៦០០០ដុល្លារ និង​ការទិញត្បូងនៅក្នុងហ្គេម។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងថា ក្រុមរបស់លោករំពឹងថាអ្នកលេង ហ្គេម​វ័យក្មេងប្រាកដជាអាចធ្វើបាន។​ ការប្រកួតជុំចុងក្រោយMobile Legends ដែលពួកយើងធ្វើឡើង​សម្រាប់ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម បានទាក់ទាញអ្នកចូលចិត្តលេងហ្គេមជាង ២០០០នាក់ក្នុងមួយថ្ងៃ។ 
 
ការបញ្ជូនអ្នកមានសមត្ថភាពតំណាងជាតិ ទៅចូលរួម World Championship នេះផងដែរ ពួក​យើងរំពឹងថា​នឹងមានអ្នកចូលរួម​ ក៏ដូចជាអ្នកទស្សនាយ៉ាងច្រើនកុះករ។ សហគមន៏ហ្គេមទូរស័ព្ទចល័ត បានកើនឡើន​ដល់ ចំណុចមួយ ដែលធ្វើឲ្យ ការប្រើប្រាស់ទិន្នន័យចល័តក៏កើនឡើងទន្ទឹមគ្នាផងដែរ។​ យើងជឿជាក់ថា​ មានអ្នកលេងហ្គេមប្រមាណជាង១.៥លាននាក់នៅកម្ពុជា ហើយ​យើងក៏រំពឹងទុកថា ចំនួននេះ​នឹងកើនឡើង​ទ្វេរដងនាពេលអនាគត។ សម្រាប់អ្នកដែលមិនបានចូលរួម​ទស្សនាការប្រកួត ពួកគេអាចទស្សនាសកម្មភាព​Highlightខ្លីៗ ពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គមហ្វេសប៊ុក Cellcard Play។

លោក ​ប៊ុនឡេង (Bunleng) និង  កញ្ញា មីណា (Mina) នឹងចូលរួមនៅស្តង់សែលកាត​ចាប់ពីម៉ោង៣​ឡើង​ទៅ ដើម្បីចែក​ជូន Epic Skins និងអាវយឺតរបស់Cellcard Play រួមជាមួយនឹងរបស់ល្អៗបំផុតពី Mobile Legends។​

សែលកាតសង្ឃឹមថា ក្រុមចូលរួមទាំងអស់ទទួលបានសំណាងល្អ និងទន្ទឹងរង់ចាំជួប​អ្នកឈ្នះដើម្បីធ្វើ ឲ្យ​កម្ពុជា​មានមោទនភាព​​ កម្មវិធីធំ M1 (វគ្គជម្រុះ) នៅទីក្រុង កូឡាឡាំពួរ​ ដែលនឹងចាប់ពីថ្ងៃទី ១១​ ដល់​ ១៤ ខែ​វិច្ជិកា ឆ្នាំ២០១៩។ 

ចំពោះជើងឯកពិភពលោក នឹងចូលរួមដោយក្រុម MLBB លំដាប់ ចំនួន១៦ ដែលមកពី ១៣ប្រទេស​ប្រកួតគ្នា ដណ្តើមយករង្វាន់ទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here