អ្នកចិញ្ចឹមសត្វត្រចៀកកាំ ត្រូវចំណាយកាសាងសង់អគារធំ ហើយខ្ពស់ទៅតាមស្ថានភាពភូមិសាស្ត្រទឹកដី

0
37

ខេត្តបាត់ដំបងៈ

ដោយ៖ ហុង ចំណាប់

សំណង់អគាររបស់អ្នកចិញ្ចឹមត្រចៀកកាំ ពុំសំដៅទីកន្លែងមាត់សមុទ្រនោះទេ ទីណាដែលស្ងាត់ ក៏អាចចិញ្ចឹម ច្រចៀកកាំបានដែរ។ នេះជាការលើកឡើងរបស់លោក សូ ណាល់ អ្នកបច្ចេកទេស សំណង់ និងទឹកមាត់​ត្រចៀក​កាំខ្មែរ ​ដែលមានដើមកំណើតមកពីខេត្តបាត់ដំបង។

លោក សូ ណាល់ បានប្រាប់ថា មកដល់ពេលនេះ អ្នកដែលមានគម្រោងសាងសង់អគារចិញ្ចឹម ត្រចៀកកាំ​យក​ទឹក​មាត់ត្រចៀកកាំ មាននៅតាមបណ្តាខេត្តផ្សេងៗទៀត ហើយក្រៅពីខេត្តមាត់សមុទ្រ មាន ខេត្តសៀម​រាប កំពង់ធំ កំពង់ចាម កណ្តាល បាត់ដំបង ។ល។

លោក សូ ណាល់ បានមានប្រសាសន៍បន្តទៀតថា ផ្ទះ ឫអគារដែលសាងសង់សម្រាប់យកទឹកមាត់​ត្រចៀក​កាំ ឬទាក់ទាញត្រចៀកកាំ​ ឲ្យមកនៅ ​មានកម្ពស់២ទៅ៣ជាន់​វាអាស្រ័យទៅតាមលទ្ធភាពអ្នកសាងសង់ ដោយតម្រូវ​ការមិនទាបពេក តែបើខ្ពស់កាន់តែប្រសើរ។ ក្នុអគារដែលសាងសង់នោះ ដែលមានកម្ពស់២ជាន់ មានប្រវែង៨ម៉ែត្រ គុណនឹង ២៤ម៉ែត្រ អាចចំណាយទុន ១១ម៉ឺនដុល្លារ ឬអាចខ្ពស់ជាងនេះ ហើយបើទំហំ​ផ្ទះ​​ប្រវែង ១២ម៉ែត្រ គុណនឹង ២៤ម៉ែត្រ តម្លៃប្រហែល ១៧ម៉ឺនដុល្លារ។

លោកសូ ណាល់ បន្ថែមទៀតថា បើតាមបច្ចេកទេស សាងសង់របស់លោក អគារដែលសាងសង់ហើយភ្លាម ក៏មានសត្វត្រចៀកកាំមករស់នៅភ្លាមដែរ តែចំពោះការសាងសង់ខ្លះ ពេលដែលសាងសង់រួចហើយ​ត្រូវចំណា​យ​ពេល​២ទៅ៣ខែ ទើបមានត្រចៀកកាំមករស់នៅ អាស្រ័យទៅដោយស្ថានភាពខ្លះ មានអំណោយផលច្រើន កន្លែងខ្លះអាចពុំមានសោះក៏មានដែរ។

នៅក្នុងការទាក់ទាញដើម្បីឲ្យសត្វត្រចៀកកាំ មករស់នៅអគារដែលសាងសង់រួចហើយទាំងនោះ គឺត្រូវប្រើ​ប្រាស់ឧបករណ៍បង្ករសម្លេងសត្វត្រចៀកកាំ ហើយនៅក្នុងពេលថ្ងៃត្រូវដាក់ ឧបករណ៍សម្លេងសត្វត្រចៀកកាំ​ទាំងនោះពេញ១ថ្ងៃ ដើម្បីទាក់ទាញ់ឲ្យសត្វត្រចៀកកាំទាំងនោះមករស់នៅ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here