ឆ្នាំ២០២០ ទីផ្សារទេសចរណ៍អាស៊ាន ទាំង១០ មានការកើនឡើងនៅកម្ពុជា

0
45

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ទីផ្សារទេសចរណ៍ដ៏សំខាន់ របស់អាស៊ាន ទាំង១០ប្រទេស មាន​ដូចជា ប្រទេសប្រ៊ុយណេ ប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសមីយ៉ាន់ម៉ា ប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណជាង ៥៥០លាននាក់ គឺជាទីផ្សារ​ដ៏សំ​ខាន់បំផុតសម្រាប់កម្ពុជា។

ទីផ្សារទេសចរណ៍អាស៊ាននេះ  គឺបានបញ្ចូលគ្នាទៅជាសហគមន៍តែមួយនៅឆ្នាំ២០១៥ ដែលធ្វើឲ្យប្រជាជន​ក្នុងសហគមន៍អាស៊ាន ចេះធ្វើដំណើរទេសចរណ៍ ទៅវិញទៅមកនៅតំបន់អាស៊ានបានដោយងាយស្រួល និង​ចាំ​​បាច់​បំផុត ដើម្បីតម្រូវឲ្យមានទិដ្ឋាការរួមជាមួយ នឹងមធ្យោបាយតភ្ជាប់ការធ្វើដំណើរក្នុងតំបន់យ៉ាងរលូន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយទីតាំងភូមិសាស្ត្រនៃប្រទេសនីមួយៗ ក្នុងតំបន់អាស៊ាន ​ជាមួយ​កម្ពុជា ​គឺនៅជិតគ្នា។ ហើយចលនាទេសចរណ៍ ក្នុងតំបន់អាស៊ាន (Intra-ASEAN travel) និងមានសកម្ម​ភាព​កាន់តែខ្លាំងឡើងៗនៅឆ្នាំ២០១៦  ដែលតំបន់នេះក្លាយទៅជា “សហគមន៍អាស៊ាន ឬសហគមន៍​តែមួយ វាសនាតែមួយ” (One Community One Destiny) និង សមាហរណកម្មអាស៊ាន ២០១៥ (ASEAN Ingration2015) នៅពេលនេះមានការបើកទូលាយ នូវការធ្វើសមាហរណកម្មរួមគ្នា លើគ្រប់វិស័យ។

នៅឆ្នាំ២០១៤ អាស៊ានទទួលបានទេសចរណ៍អន្តរជាតិចំនួន ១០៥ ០៤៦ ១២២នាក់ កើនឡើង២,៨% ក្នុង​នោះការធ្វើដំណើរក្នុងរង្វង់អាស៊ានមានរហូតដល់ ៣៧លាននាក់ ស្មើនឹង៥៥%។ ដោយឡែក ទេស​ចរណ៍ដែល​​មកទស្សនាកម្ពុជាក្នុងឆ្នាំ២០១៤ មានប្រមាណជិត២លាននាក់ ស្មើនឹង៤៤.២% នៃចំណែក​ទីផ្សារ​សរុប និងមានកំណើន ៨,៨% ក្នុងនោះទេសចរដែលមានចំនួនច្រើនគឺមកពីប្រទេសវៀតណាម ឡាវ ថៃ ហ្វីលីពីន និងម៉ាឡេស៊ី។ ដូចនេះ វិស័យទេសចរណ៍អាស៊ាន កំពុងក្លាយជាកម្លាំងចលករ រួមចំណែក​ជំរុញ​កំណើនទេសចរណ៍កម្ពុជាយ៉ាងឆាប់រហ័ស ដោយសារកិច្ចសហការគ្នាល្អ ​នៃអាស៊ាន ក្នុងយុទ្ធសាស្ត្រទាក់​ទាញ​​ទេសចរ “អាស៊ីអាគ្នេយ៍ផ្តល់ភាពកក់ក្តៅ (Southeast Asia Feel ASEAN)” និង “សមាហរណកម្ម​អាស៊ាន ២០១៥ (ASEAN integration 2015)” ព្រមជាមួយយុទ្ធនាការផ្សព្វផ្សាយ (GO ASEAN) ដែល​ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការល្អលើវិស័យទេសចរណ៍ និងធុរកិច្ចក្នុងអាស៊ាន ធ្វើអោយអាស៊ាន ទទួល​បាន​​ទេសចរផ្ទៃក្នុងអាស៊ាន ក៏ដូចជាអន្តរជាតិកាន់តែច្រើនថែមទៀត។

ក្នុងសៀវភៅយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អាស៊ាន នៅកម្ពុជា(២០១៦-២០២០) នៅឆ្នាំ២០២០ កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរណ៍ពីអាស៊ាន ចំនួនប្រមាណជាង ៣,៥លាននាក់ ដែលមកពី​ប្រទេស​វៀតណាម ចំនួន ១,៥លាននាក់, ថ្ងៃចំនួន ១លាននាក់, ឡាវចំនួន ៧០ម៉ឺននាក់, ម៉ាឡេស៊ីចំនួន ៣០ម៉ឺននាក់, ហ្វីលីពីនចំនួន ១៥ម៉ឺននាក់, សិង្ហបុរីចំនួន ១២ម៉ឺននាក់ និងឥណ្ឌូនេស៊ីចំនួន ១០ម៉ឺននាក់។

តំបន់អាស៊ានជាតីផ្សារដ៏មានសក្តានុពលធំសម្រាប់កម្ពុជា ព្រមទាំងជាច្រកទ្វារដ៏សំខាន់សម្រាប់ ទេសចរណ៍​ប្រទេសទី៣ យើងត្រូវបង្កើតការផ្សព្វផ្សាឲ្យបានខ្លាំងក្លា តាមគ្រប់រូបភាពទៅកាន់ទីផ្សារនេះ ពិសេស​ទីផ្សារ​ដែលមានការតភ្ជាប់ជាមួយកម្ពុជាបច្ចុប្បន្ន ដូចជា វៀតណាម ថៃ ភូមា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី។

ចំពោះទីផ្សារឥណ្ឌូនេស៊ី យើងត្រូវជំរុញឲ្យមានជើងហោះហើរត្រង់ពីទីក្រុងចាកាតា និងកោះ បាលីមកកាន់​តំបន់​​វប្បធម៌អង្គរព្រះរាជាណាចក្រកម្ពុជា និងបង្កើនជើងហោះហើរផ្លូវអាកាស ​ដែលមានស្រាប់ឲ្យកាន់តែ ច្រើន​ថែមទៀត ជាមួយប្រទេសដទៃទៀតក្នុងតំបន់។ ក្រៅពីការតភ្ជាប់តាមផ្លូវអាកាសនេះ កម្ពុជាត្រូវតែជំរុញ​ឲ្យកាន់តែមានភាពងាយស្រួល នូវការតភ្ជាប់ការធ្វើដំណើរ និងដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។ ជំរុញការផ្សព្វ​ផ្សាយតាមរយៈការរៀបចំផលិតផលខ្សែទស្សនកិច្ចរួម ជាមួយប្រទេសនីមួយៗ ពិសេស​ជាមួយប្រទេស​ក្នុង​មហាអនុតំបន់មេគង្គ កម្ពុជា វៀតណាម ឡាវ ថៃ ដូចជាខ្សែទស្សនកិច្ចមួយ គោលដៅទេសចរណ៍ពីរឬបី (One Package Two/Three Destinations) ឬប្រទេសពីឬបីគោលដៅទេសចរណ៍មួយ (Two/Three Countries One Destination) និងជំរុញការផ្សព្វផ្សាយរួមគ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជា​ណា​ចក្រ​ថៃ។

Two Kingdom One Destination តាមរយៈការរៀបចំសកម្មភាពផ្សេព្វផ្សាយ Roadshow រៀបចំសិក្ខា​សាលា​ស្តីពីសក្តានុពលទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍​ការបង្កើត​ស្ថាន​​តំណាងទេសចរណ៍ ការរៀបចំ FAM Trip សម្រាប់យុវជន អ្នកសារព័ត៌មាន និងក្រុមហ៊ុនទេសចរណ៍ ការសម្តែងសិល្បៈរួមជាមួយប្រទេសក្នុងតំបន់ ការផ្សព្វផ្សាយតាមប្រព័ន្ធ media ក្នុងស្រុកនៃទីផ្សារទាំងនោះ ការចូលរួមព្រឹត្តិការណ៍ទេសចរណ៍នានា និងលើកកម្ពស់ការផ្សព្វផ្សាយតាមគេហទំព័រអាស៊ាន និងគេហទំព័រ GO ASEAN ដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី។

យើងត្រូវពង្រីកការផ្សព្វផ្សាយគ្រប់រូបភាព ទៅកាន់ទីក្រុងនានា​ នៃប្រទេសទាំងនោះ​ក្រៅពីទីក្រុងរាជធានី​របស់​គេ។ ឧទាហរណ៍៖ ប្រទេសវៀតណាម យើងត្រូវពង្រីកការផ្សព្វផ្សាយទៅកាន់ភូមិភាគខាងត្បូង និងភូមិ​ភាគកណ្តាល ដូចជា ខេត្ត កាន់ធឺរ គៀងយ៉ាង អាងយ៉ាង ឡុងអាង និងខេត្តដាណាង ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here