តើកម្ពុជា បានរក្សាការពារ សម្បត្តិធម្មជាតិ និងប្រតិបត្តិតាម រដ្ឋធម្មនុញ្ញ ឬទេ?

0
83

ដោយ៖ សេង ស៊ីដារ៉ូ

ការបង្កើតរដ្ឋធម្មនុញ្ញ ឡើង ដើម្បីរក្សាការពារ​​ នូវផលប្រយោជន៍ជាតិទាំងមូល មិនបណ្តោយឲ្យបុគ្គលណា ក្រុមណា ប្រទេសណាមួយមកកេងចំនេញ និងបំផ្លាញ់ទ្រព្យនៃប្រទេសនោះបានឡើយ។

​បើយើងឆ្លុះបញ្ចាំងពីភាពជាក់ស្តែងរបស់ ប្រទេសកម្ពុជា តាំងពីសម័យអាណានិគមន៍បារាំង ដែលបានបង្កើត រដ្ឋធម្មឲ្យខ្មែរ នៅឆ្នាំ១៩៤៧ ដែលពេលនោះ ព្រះបាទសម្តេច សីហនុ ជាប្រមុខរដ្ឋកម្ពុជា ក្នុងគោលបំណង​ រក្សាការពារ អធិបតេយ្យភាព​(ដែលមានផ្ទៃក្រលា​ ១៨១០៣៥ គីឡូម៉ែត្រការេ)​និងផលប្រយោជន៍ទាំង​ស្រុង​នៃប្រទេស​កម្ពុជា។

ប៉ុន្តែការបង្កើតរដ្ឋធម្មនុញ្ញនេះ ហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ធ្វើឲ្យកម្ពុជាជួបបញ្ហាមិនចេះចប់ មិនចេះហើយ ពីមហាអំណាចទាំងនោះ តាំងពីសម័យដើម​ រហូតដល់បច្ចុប្បន្ននេះ។ បញ្ហានោះ មានដូចជា វិបត្តិនយោបាយ ការបាត់​បង់​ទឹក​ដី ការបាត់បង់សម្បត្តិធម្មជាតិ ដែលជាប្រយោជន៍ដ៏ធំរបស់ជាតិ…។

ដូច្នេះ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងវិស័យផ្សេងៗទៀត របស់កម្ពុជា ត្រូវបានមហាអំណាច​ក្តោបក្តាប់​ គ្រប់សម័យកាល។ តើឲ្យប្រទេសកម្ពុជា ទៅជាយ៉ាងណា នាពេលអនាគត? តើអ្នកណាជាអ្នករងគ្រោះ ដ៏ធំ​បំផុត?

នៅពេលមានបញ្ហានយោបាយជាប់គាំង​ម្តងៗ អ្នកនយោបាយ តែងតែយករដ្ឋធម្ម​មកការពារប្រយោជន៍ ដើម្បី​​​ដណ្តើមអំណាច និងមហិច្ចតា រៀងៗខ្លួន ពិសេស ការបោកបញ្ឆោត យល់ចិត្តប្រជាពលរដ្ឋ ដែលជា​ម្ចាស់​អំណាច​ និងជា​ម្ចាស់​វាសនា​ នៃ​ប្រទេស​ជាតិ ឲ្យគាំទ្រអំណាចរបស់ខ្លួន។

តើប្រជាពលរដ្ឋត្រូវធ្វើដូចម្តេច ដើម្បីឲ្យរួចផុតពី មនោគមន៍មហាអំណាច?

តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានចែងថា៖

មាត្រា​ ៥១ ថ្មី

ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្ត​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​ នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។

អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​ តាមរយៈ​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជ​រដ្ឋា​ភិបាល​ និង​ សាលា​ជម្រះ​ក្ដី។

អំណាច​បែង​ចែក​ដាច់​ពី​គ្នា​ រវាង​អំណាច​នីតិប្បញ្ញត្តិ​ អំណាច​នីតិ​ប្រតិបត្តិ​ និង​ អំណាច​តុលាការ។

មាត្រា​ ៥២​​

រាជរដ្ឋាភិបាល​កម្ពុជា​ ប្ដេជ្ញា​រក្សា​ការពារ​ឯករាជ្យ​ អធិបតេយ្យ​បូរាណ​ភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អនុ​វត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ​ ដើម្បី​ការពារ​ឯកភាព​ជាតិ​ រក្សា​ការពារ​ទំនៀមទម្លាប់​ និង​ ប្រពៃណី​ល្អ​របស់​ជាតិ។ រាជរដ្ឋាភិបាល​កម្ពុជា ​ត្រូវ​ការពារ​នីត្យានុកូលភាព​ ធានា​សណ្ដាប់ធ្នាប់​ និង​សន្តិសុខ​សាធារណៈ។ រដ្ឋ​យក​ចិត្ត​ទុកដាក់​ជា​អាទិភាព​ចំពោះ​ជីវភាព​រស់នៅ​ និង​ សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។

មាត្រា​ ៥៣​

ព្រះរាជាណាចក្រ​កម្ពុជា ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត​ អចិន្ត្រៃយ៍​ និង​ មិន​ចូល​បក្ស​សម្ព័ន្ធ។ ព្រះរាជា​ណាចក្រ​កម្ពុជា​ រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេស​ជិត​ខាង​ និង​ ប្រទេស​ដទៃ​ទៀត​ទាំង​អស់​​នៅ​លើ​សកលលោក។

ព្រះរាជាណាចក្រ​កម្ពុជា​ មិន​ឈ្លាន​ពាន​ប្រទេស​ណា​ដាច់​ខាត​ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ ទោះ​បី​ក្រោម​រូបភាព​ណា​ក៏​ដោយ​ ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី​ និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅ​វិញ​មក។

ព្រះរាជាណាចក្រ​កម្ពុជា​មិន​ចង​សម្ព័ន្ធ​យោធា​ ឬ​ ចូល​ក្នុង​កិច្ច​ព្រមព្រៀង​យោធា​ណា​មួយ​ ដែល​មិន​ស្រប​នឹង​អព្យាក្រឹត​ភាព​របស់​ខ្លួន​ឡើយ។

ព្រះរាជាណាចក្រ​កម្ពុជា​​ មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​ លើកលែង​តែ​ក្នុង​ក្របខ័ណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ។

ព្រះរាជាណាចក្រ​ រក្សា​សិទ្ធិ​ទទួល​យក​ជំនួយ​បរទេស​ជា​​សម្ភារៈ​យោធា​ អាវុធ​ គ្រាប់​រំសេវ​ ការ​ហ្វឹកហ្វឺន​ កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ ជំនួយ​ផ្សេងៗ​ទៀត​ ដើម្បី​ការពារ​ខ្លួន​ និង​ ធានា​សណ្ដាប់​ធ្នាប់​ និង​សន្តិសុខ​សាធារណៈ​​​នៅ​ផ្ទៃ​ក្នុង​ប្រទេស។

មាត្រា​ ៥៤​

ការ​ផលិត​ ការ​ប្រើប្រាស់​ ការ​រក្សា​ទុក​អាវុធ​បរមាណូ​ អាវុធ​គីមី​ ឬ​អាវុធ​វេត្រាណូ​ ត្រូវ​ហាមឃាត់​ដាច់​ខាត។

មាត្រា​ ៥៥​

សន្ធិសញ្ញា​ និង​ កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹតភាព​ និង​ឯកភាព​ជាតិ​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​លុប​ចោល។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here