សម្ព័ន្ធប្រជាជាតិរំលាយខ្លួន ក្នុងសម័យសង្គ្រាម លោកលើកទី២ ក៏បានផ្លាស់ប្តូរទៅជាអង្គការសហប្រជាជាតិ

0
60

ដោយ៖ សេង ស៊ីដារ៉ូ

សម្ព័ន្ធប្រជាជាតិ បានរំលាយខ្លួន នៅសង្គ្រាមលោកលើកទី២ ហើយត្រូវបារនផ្លាស់ប្តូរទៅជាអង្គការស​ហ​ប្រជា​ជាតិ យកតាមរូបមន្តចាស់ បើយើងក្រលែកមើល អំពីបញ្ហានយោបាយ នាពេលបច្ចុប្បន្នវិញ នៅពេល​ដែល​​​អង្គការសហប្រជាជាតិ ត្រូវបានរំលាយខ្លួន​ ដោយសារមហាអំណាចលើលោកទាំង ៤វិញ តើមានបញ្ហា​អ្វីកើតឡើង ចំពោះ​ប្រទេសស្ថិតនៅក្រោមមហាអំណាច?​

ចុះប្រទេសកម្ពុជា យើង នឹងមានអ្វីកើតឡើង! តើវាសនានៃជនជាតិខ្មែរ ត្រូវរងទុកអ្វីខ្លះ? ហើយប្រទេស​កម្ពុជា អាចបាត់ស្រមោល នៅលើលោកនេះ ដែលឬទេ? សូមជួយផ្តល់យោលបល់ និងវិភាគទាំងអស់គ្នា នៃបញ្ហាទាំងអស់នេះ!

សម្ត័ន្ធប្រជាជាតិនេះ ត្រូវបានរំលាយខ្លួន នាសម័យសង្គ្រាមលោកលើកទី២ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ​២៩៤៦ ហើយក៏បានផ្លាស់ប្តូរទៅជា អង្គការសហប្រជាជាតិវិញម្តង។

ហើយរចនាសម្ព័ន្ធប្រជាជាតិ គឺមានក្រុមប្រឹក្សាមួយ ត្រូវបានចាប់ផ្តើមជាមួយនឹងសមាជិតអចិន្ទ្រៃយិ៍ទាំង៤ ដែល​មានចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងជប៉ុន ព្រមទាំងមានសមាជិកមិនមែនអចិន្ទ្រៃយិ៍ជាច្រើនទៀត

បើនិយាយពីប្រវត្តិសាស្ត្រ នៃសម្ព័ន្ធប្រជាជាតិនេះ គឹជាអង្គការអន្តរជាតិ មួយត្រូវបានបង្កើតឡើងនៅ ថ្ងៃទី​២៥ ខែមករា ឆ្នាំ១៩១៩ ដែលជាផ្នែកដំបូង នៃសន្ធិសញ្ញាវែរសៃ និងបានស្ថាបនាឡើង ដោយមាន​គោល​បំណង​កាត់បន្ថយគ្រឿងបរិក្ខាយោធា ដោយការរកមធ្យោបាយដោះស្រាយជម្លោះ រវាងប្រទេសទាំង​ឡាយនៅ​លើ​សកលលោកទាំងមូល។

បញ្ហានេះ ត្រូវបានគេបង្ហាញហេតុផលយ៉ាងទូលំទូលាយ ដោយសារតែការធ្វើសង្គ្រាមបង្ហូរឈាមគ្នា ក្នុង​អំ​ឡុងពេលសង្គ្រាមលោកលើកទី១។ នៅពេលដែលសម្ព័ន្ធប្រជាជាតិ បរាជ័យ និងដើម្បីទប់ស្កាត់សង្គ្រាម លោក​​លើ​​ទី២ ពោលគឺ វាជាការជោគជ័យក្នុងការរកមធ្យោបាយ ដោះស្រាយជម្លោះតូចតាចនៃទសវត្ស ឆ្នាំ១៩២០ ខ្លះប៉ុណ្ណោះ។

សម្ព័ន្ធប្រជាជាតិ បានបើកអង្គប្រជុំរបស់ខ្លួន ជាលើកដំបូងនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩២០ ហើយបន្តនៅ​ថ្ងៃ​ជាមួយគ្នា ដែលបានអនុម័ត្រសន្ធិសញ្ញាវែរសៃ។ ដូច្នេះ ជាផ្លូវការដែលបានបញ្ចប់សង្គ្រាមលោកលើទី១ និង​ម្យ៉ាង​ទៀតសម្ព័ន្ធប្រជាជាតិ បានរំលាយខ្លួនឯងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០៤៦ ហើយបានផ្លាស់ប្តូរ​បេសកកម្មរបស់ខ្លួន​ ទៅជាអង្គការសហប្រជាជាតិ។

លក្ខខ័ណ្ឌចម្បងនៃសន្ធិសញ្ញាវែរសៃ គឺ

១ បញ្ហាកំហុសសង្គ្រាម៖ ប្រទេសអាល្លឺម៉ង់ ត្រូវបានទទួលយល់ព្រមស្តីបន្ទោស ចំពោះការចាប់ផ្តើមសង្គ្រាម លោកលើទី១។

២ ការទូទាត់សំណង៖ ប្រទេសអាល្លឺម៉ង់ ត្រូវបានបង់សំណង ចំនួន ៦.៦០០ផោន ចំពោះការខូចខាតដែល បង្កដោយសង្គ្រាម។

៣ ការទម្លាក់អាវុធ៖ ប្រទេសអាល្លឺម៉ង់ ត្រូវអនុញ្ញាតិ​ឲ្យមានកង់ទ័ពចំនួនតូច និងមាននាវាចំនួន ៦គ្រឿង គ្មានរថក្រោះ គ្មានកងកម្លាំងអាកាស គ្មានកប៉ាល់ជ្រមុជទឹកក្នុងប្រទេសឡើយ។

៤ បញ្ហាព្រំដែន៖ ដីដែលអាល្លឺម៉ង់ កាន់កាប់ត្រូវប្រគល់ទៅឲ្យប្រទេសនានា ហើយទឹកដី Anschluss ដែល​ជា​សហភាពជាមួយ Austria ត្រូវហាមឃាត់។

ប្រជាជាតិអាល្លឺម៉ង់ មិនសប្បាយចិត្ត អំពីសន្ធិសញ្ញានេះទេ ហើយពួកគេគិតថា វាជាការធ្ងន់ធ្ងរខ្លាំងពេក។ រដ្ឋា ភិបាលអាល្លឺម៉ង់មិនអាចរកប្រាក់បង់សងបានទេ ក្នុងអំឡុងពេលឆ្នាំ១៩២០។ សម័យកាលនោះ ប្រទេសអា ល្លឺម៉ង់ក្រីក្រ ឥតមានការងារធ្វើ តម្លៃអាហារ​ និងរបស់របរថ្លៃពេក ដែលជាការប្រឈមបញ្ហា ដ៏ធ្ងន់ធ្ងរបំផុត។

រចនាសម្ព័ន្ធរបស់សម្ព័ន្ធប្រជាជាតិ៖

សម្ព័ន្ធប្រជាជាតិ​ មានក្រុមប្រឹក្សាមួយ ត្រូវបានចាប់ផ្តើមជាមួយនឹងសមាជិកអចិន្ទ្រៃយិ៍ទាំង៤ ដែលមានចក្រ​ ភពអង់គ្លេស បារាំង អ៊ីតាលី ជប៉ុន ហើយនឹងសមាជិកមិនមែនអចិន្ទ្រៃយិ៍ ជាច្រើនទៀត។ ព្រមទាំងមានអង្គ មហាសន្និបាត កាលដែលសមាជិកនីមួយៗ មានតំណាងរបស់ខ្លួននៅទីនោះ។ ការបោះឆ្នោតជាឯកច្ឆ័ន្ទដែល​ បានតំរូវឲ្យមានតំណាងទាំងនេះ ក្នុងចំណោមការបោះឆ្នោត ទាំងឡាយសំរាប់សកម្មភាពណាមួយ គឺត្រូវបាន ធ្វើឡើង ដោយសារតែសមាជិកទាំងអស់ មិនត្រូវបានឲ្យធ្វើជាតំណាង នៅក្នុងក្រុងហ្សឺណេវនោះទេ។

សម្ព័ន្ធប្រជាជាតិ ត្រូវបានជាប់ពាក់ព័ន្ធផងដែល ជាមួយភ្នាក់ងារដទៃទៀត ហើយនឹងតុលាការអចិន្ទ្រៃយិ៍យុត្តិ ធម៌អន្តរជាតិ ដែលក្រោយមកបានប្រែក្លាយទៅជា តុលាការយុត្តិធម៌អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here