ហេតុអ្វីបានជា ជនបរទេសមានសិទ្ធិគ្រប់គ្រង ធ្វើជាម្ចាស់កម្មសិទ្ធិ លើទឹកដីខ្មែរបាន? ដែលរដ្ឋធម្មនុញ្ញ បាន​ចែងថា មានតែខ្មែរទេ មានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើទឹកដីខ្លួន

0
81

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូល ឬជាច្បាប់គ្រឹះ របស់ប្រទេសជាតិ ហើយ​ច្បាប់នេះ​​ គឺទុកសម្រាប់​អភិ​វឌ្ឍន៍ ឲ្យមានភាពរីកចម្រើន គ្រប់វិស័យទាំងអស់នៅក្នុងប្រទេស។ ប៉ុន្តែនាពេល​បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ហាក់បីដូចជាប្រទេសសម្រាប់ដាក់លក់ ដូចឥវ៉ាន់នៅលើទីផ្សារសេរីអញ្ជឹង។

ជាក់ស្តែង ប្រទសកម្ពុជាឥឡូវនេះ មានការហៀរចូលជនបរទេសគ្រប់រូបភាព មិនថា ​ អ្នកជំនួញ​ ស្របច្បាប់​ ឬ​ខុសច្បាប់ ជនអន្តោប្រវេសន៍ និងជនសង្គមងងឹង ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ជនបរទេសទាំងនោះ បានធ្វើឲ្យ ប្រទេសខ្មែរមានភាពវឹកវល់ ដល់សន្តិសុខជាតិ ដូចជា ការបាញ់បោះ កាប់សម្លាប់គ្នាដោយសេរី មិនថា ជនជាតិខ្មែរ ឬជនជាតិដូចគ្នានោះទេ គ្រាន់តែអាជ្ញាធ័រ ពួកគេមិនខ្លាចផង ជាងនេះទាំងទៀត​ ការជួញ ដូរថ្នាំញឿន អាវុធគ្រប់ប្រទេស ជួញដូរផ្លូវភេទ ចាប់ជំរិតគ្រប់ប្រព័ន្ធ  ចរន្តលុយខ្មៅចូលមកកម្ពុជា ជាពិសេស វិស័យអចលនទ្រព្យ ដែលបច្ចុប្បន្ន ធ្វើឲ្យដីឡើងថ្លៃកប់ពពក ដែលធ្វើឲ្យប្រជាជនខ្មែរវង់វេងស្មារតី ដោយសារ​ទឹក​លុយរបស់​ឈ្មួញទាំងនោះ ដូច្នេះហើយទើបពួកគេគ្រប់គ្រងសេដ្ឋកិច្ចខ្មែរទាំងស្រុង និងក្លាយជាម្ចាស់កម្ម សិទ្ធិដោយស្រប់ច្បាប់ នៅលើទឹកដីខ្មែរ ដោយទទួលស្គាល់ពីសំណាក់អាជ្ញាធ័រគ្រប់លំដាប់ថ្នាក់។

បើនិយាយពីរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា មានតែជនជាតិខ្មែរទេ ជាម្ចាស់កម្មសិទ្ធលើ ទឹកដីរបស់ខ្លួន តែឥឡូវបែរជាជនបទេសមានសិទ្ធិគ្រប់គ្រាន់ ក្លាយទៅម្ចាស់កម្មសិទ្ធិទឹកដីខ្មែរទៅវិញ។

មាត្រា​ ៤៤. នៃរដ្ឋធម្មនុញ្ញ បានចែងថា៖

ជន​ណា​ក៏​ដោយ​ ទោះ​ជា​បុគ្គល​ក្ដី​ ជា​សមូហភាព​ក្ដី​ មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ។ មាន​តែ​រូបវន្តបុគ្គល​ ឬ​នីតិ​បុគ្គល​​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ ​ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​ធ្លី។

កម្ម​សិទ្ធិ​ឯកជន​ស្រប​ច្បាប់​ ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់។

ដែល​នឹង​ដក​ហូត​កម្មសិទ្ធិ​ អំពី​ជន​ណា​មួយ​បាន​នោះ​ លុះ​ត្រា​តែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឱ្យ​ធ្វើ​ ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក​ ហើយ​ត្រូវ​​ផ្ដល់​សំណង​ជា​មុន​ ដោយ​សមរម្យ​ និង​ យុត្តិធម៌។

មាត្រា​ ៤៦.

អំពើ​លក់​ដូរ​មនុស្ស​ អំពើ​ធ្វើ​អាជីវកម្ម​ផ្នែក​ពេស្យាកម្ម​ និង​ អំពើ​អាសអាភាស​ ដែល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​នារី​ ត្រូវ​ហាមឃាត់។

ត្រូវ​ហាមឃាត់​មិន​ឱ្យ​មាន​ការ​បញ្ឈប់​នារី​ពី​ការងារ​​ ដោយ​មូល​ហេតុ​មាន​គភ៌។ នារី​មាន​សិទ្ធិ​ឈប់​សំរាក​នៅ​ពេល​សំរាល​កូន​ដោយ​ទទួល​ប្រាក់​បៀវត្ស​ និង​ ដោយ​មាន​កា​ធានា​រក្សា​សិទ្ធិ​អតីតភាព​ក្នុង​ការងារ​ និង​អត្ថ​ប្រយោជន៍​សង្គម​ផ្សេងៗ​ទៀត។

រដ្ឋ​ និង​សង្គម​យក​ចិត្ត​ទុក​ដាក់​បង្ក​លក្ខណៈ​ឱ្យ​នារី​ ជា​ពិសេស​នារី​នៅ​ជនបទ​ ដែល​គ្មាន​ទី​ពឹង​បាន​ទទួល​ការ​ឧបត្ថម្ភ​ ដើម្បី​មាន​មុខរបរ​ មាន​លទ្ធភាព​ព្យាបាល​ជំងឺ​ ឱ្យ​កូន​ទៅ​រៀន​ និង​ មាន​ជីវភាព​រស់នៅ​សមរម្យ។

មាត្រា​ ៤៧.

មាតាបិតា​ មាន​កាតព្វកិច្ច​ចិញ្ចឹម​ថែរក្សា​ និង​ អប់រំ​កូន​ឱ្យ​ទៅ​ជា​ពលរដ្ឋ​ល្អ។ កូន​មាន​ករណីយកិច្ច​ចិញ្ចឹម​ និង​ បី​បាច់​ថែរក្សា​មាតាបិតា​ ដែល​ចាស់​ជរា​តាម​ទំនៀមទម្លាប់​ខ្មែរ។

មាត្រា​ ៤៨.

រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​របស់​កុមារ​ ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដី​ពី​កុមារ​ ជា​ពិសេស​សិទ្ធិ​មាន​ជីវិត​រស់​នៅ​ សិទ្ធិ​ទទួល​ការ​អប់រំ​រៀន​សូត្រ ​សិទ្ធិ​ត្រូវ​​បាន​ទទួល​ការ​គាំពារ​ ក្នុង​ស្ថានការណ៍​មាន​សង្គ្រាម​ និង​ ការ​ការពារ​​ប្រឆាំង​​នឹង​អាជីវកម្ម​ សេដ្ឋកិច្ច​ ឬ​កាម​គុណ​លើ​កុមារ។

រដ្ឋ​គាំពារ​ប្រឆាំង​នឹង​ការងារ​ទាំងឡាយ​​ ដែល​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ការ​អប់រំ​ និង​ការ​រៀន​សូត្រ​របស់​កុមារ​ ឬ​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​សុខភាព​​ ឬ​សុខុមាលភាព​របស់​កុមារ។

មាត្រា​ ៤៩.

ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​​ ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ​ និង​ គោរព​ច្បាប់។

ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ មាន​កាតព្វកិច្ច​រួម​ចំណែក​កសាង​ប្រទេស​ជាតិ​ និង​ ការពារ​មាតុភូមិ។

កាតព្វកិច្ច​ការពារ​មាតុភូមិ​ ត្រូវ​អនុវត្ត​តាម​បញ្ញត្តិ​ច្បាប់។

មាត្រា​ ៥០.

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ត្រូវ​គោរព​គោលការណ៍​អធិបតេយ្យ​ជាតិ​ និង​ លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ត្រូវ​គោរព​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ឯកជន។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here