សិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តថវិកា របស់ក្រសួងអភិវឌ្ឍន៍ជនបទ

0
38

ខេត្តសៀមរាបៈ

​ដោយ៖ ហុង ចំណាប់

នាយកដ្ឋាន​ផ្គត់ផ្គង់​ និងហិរញ្ញវត្ថុ​នៃក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាស្តីពី​​ ការផ្សព្វផ្សាយលទ្ធ​ផល នៃការអនុវត្តថវិកា កម្មវិធីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ​ ក្រោមការចូលរួមពី លោក ហួត​ សារឹម​ អនុរដ្ឋ​លេ​ខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ លោក​បណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ នៅសណ្ឋាគារ​ ខេមរាអង្គរ​ ខេត្តសៀមរាប​ កាលពីថ្ងៃទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០១៩។

លោក បាន សុម៉ារ៉ា ប្រធាននាយកដ្ឋាន​ផ្គត់ផ្គង់​ និងហិរញ្ញវត្ថុ​នៃក្រសួងអភិវឌ្ឍន៍ជនបទ បាន​ធ្វើរបាយការណ៍​បូក​​សរុប​លទ្ធផលនៃអង្គសិក្ខាសាលា ដែលបានប្រព្រឹតទៅរយៈពេលពេញមួយថ្ងៃ ដោយមានសិក្ខាមចូលរួម​សរុប ១៧៣នាក់​ មកពីនាយកដ្ឋានទាំង ១១ ចំណុះទីស្ដីការក្រសួង ក្រុមការងារយេនឌ័រ ជនពិការ គណៈកម្មា​ធិការប្រយុទ្ធជំងឺអេដស មន្ទីរអភិវឌ្ឍន៍ជនបទ ២៥រាជធានី-ខេត្ត និងមកពីមជ្ឈមមណ្ឌលបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ចំនួន១២  ក្នុងគោល​បំណង​ជួយជម្រុញឲ្យអង្គភាពនានា ចំណុះឲ្យក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំ និង​អនុ​វត្តន៍ឲ្យមានប្រសិទ្ធភាពអំពីយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈសម្រាប់ ឆ្នាំ២០១៩ -២០២៥ ប្រកបដោយភាពជឿទុក​ចិត្ត ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ។

អង្គសិក្ខាសាលាបានផ្ដោតទៅលើប្រធានបទសំខាន់ៗ រួមមាន៖ យុទ្ធសាស្ត្រនៃការកែទម្រង់​លទ្ធកម្មសាធារណៈ​ឆ្នាំ២០១៩-២០២៥ ក្នុងនោះមានការរៀបចំ និងអនុម័ត​ផែន​ការ​ លទ្ធកម្មប្រចាំឆ្នាំ ​ការអនុវត្តកិច្ចលទ្ធកម្ម​សាធា​រណៈ ការត្រួតពិនិត្យ និង​​វាយតម្លៃលើការអនុវត្តកិច្ចលទ្ធកម្ម ការពង្រឹងឯករាជ្យនៃយន្តការដោះស្រាយ​​​បណ្តឹង​តវ៉ា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់ការកែទម្រង់ ការកែទម្រង់ប្រព័ន្ធលទ្ធ​កម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការ​ចំ​ណាយតាមនីតិវិធីលទ្ធកម្ម។

លោក ហួត​ សារឹម​​ បានរំលឹកថា កាលពីឆ្នាំ២០១៨ កន្លងទៅនេះ គណៈ​រដ្ឋ​មន្ត្រីបានអនុម័ត “យុទ្ធសាស្ត្រ​នៃ​ការ​កែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥” ក្នុងគោលដៅធ្វើការកែប្រែជាជំហានៗ នូវប្រព័ន្ធគ្រប់គ្រង់​ហិរញ្ញ​​វត្ថុសាធារណៈ​របស់រាជរដ្ឋាភិបាល ជាពិសេស ដើម្បីឈានឆ្ពោះ​ទៅអនុវត្តថវិកាសមទ្ធិកម្ម ដែលជាយុទ្ធ​សាស្ត្រ​នៃការភ្ជាប់ថវិកាទៅនឹង គោល​នយោបាយ និងគណនេយ្យភាព សមទ្ធិកម្មនៅឆ្នាំ២០២៥។ ដើម្បីរួមចំ​ណែក​​សម្រេចឲ្យបាន តាមគោលដៅនៃយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥ ។

លោក អនុរដ្ឋលេខាធិការ​​ បានបន្តថា ​ “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធ​លទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥”​ ដែលមានគោលដៅឆ្លើយតបទៅនឹង​បញ្ហាប្រឈមទាំងឡាយ ដែលតម្រូវឲ្យក្រសួងសេដ្ឋកិច្ច និងហិ​រញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ ក្នុងគោលដៅប្រែក្លាយប្រព័ន្ធលទ្ធកម្មសាធារណៈរបស់កម្ពុជា ឲ្យ​ទៅ​​​ជា​ប្រព័ន្ធមួយកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្រប​តាមអន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here