សិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំថ្នាក់ជាតិ ស្តីពីអនាម័យក្នុងបរិស្ថានប្រឈមសម្រាប់គ្រួសារនៅ ជនបទ

0
117

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

សិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ណែនាំថ្នាក់ជាតិ ដែលមានការចូលរួមពីសំណាក់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ​​នៅសណ្ឋាគារ Great Duke ភ្នំពេញ នាថ្ងៃទី ១០ កញ្ញា ២០១៩។  

គោលបំណងនៃអង្គសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយទៅដល់អ្នកចូលរួម ឲ្យមានការយល់ដឹងអំពីគោល​ការណ៍​​ណែនាំថ្នាក់ជាតិ ស្តីពីអនាម័យក្នុងបរិស្ថានប្រឈម និងបង្ហាញពីគំនិត ឬឧបករណ៍ប្រកប ដោយភាព​ច្នៃប្រឌិតនាពេលបច្ចុប្បន្ន សម្រាប់ដំណោះស្រាយបញ្ហាអនាម័យនៅក្នុងបរិស្ថានប្រឈម សម្រាប់​គ្រួសារនៅ​ជនបទ។

លោកស្រី Heidi Michael ប្រធានកម្មវិធីសហគមន៍អូស្ត្រាលី និងអន្តរជាតិ នៃអង្គការវិស្វកម្មគ្មានព្រំដែន អូស្ត្រាលី បានថ្លែងក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ ស្តីពីអនាម័យក្នុងបរិស្ថានប្រឈម សម្រាប់គ្រួសារជនបទ ថា អង្គការវិស្វកម្មគ្មានព្រំដែនអូស្រ្តាលីរីករាយ និងសហការជាមួយរដ្ឋាភិបាល ជាតិ​កម្ពុជា ដើម្បីសំរេចគោលដៅផ្គត់ផ្គង់ទឹកស្អាត និងងអនាម័យសម្រាប់ប្រទេសកម្ពុជា នៅឆ្នាំ២០២៥។

ហើយ​យើង​សូម​ថ្លែងអំណរគុណចំពោះ រដ្ឋាភិបាលអូស្រ្តាលី នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជ​កម្ម​បានផ្តល់មូលនិធិដល់សកម្មភាពនេះ តាមរយៈកម្មវិធីសហប្រតិបត្តិការ អង្គការក្រៅរដ្ឋាភិបាលអូស្រ្តាលី។​គោល​​​បំណង គឺបានព្រមព្រៀងលើនិយមន័យសម្រាប់អនាម័យ ក្នុងបរិស្ថានប្រឈម ព័ត៌មានដែលមានលើ បច្ចេកវិទ្យាសមស្រប និងការយល់ដឹងជារួមនៃការធ្វើផែនការ និងការអនុវត្ត ដែលចាំបាច់ត្រូវពិចារណា នៅក្នុងវិធីសាស្រ្តរបស់យើងចំពោះអនាម័យ ក្នុងបរិស្ថានប្រឈម បន្ទាប់មកយើងអាចធ្វើការឆ្ពោះ ទៅរក គោលដៅអនាម័យជាសកល។

នៅក្នុងគោលការណ៍ណែនាំនេះ បរិស្ថានប្រឈម គឺបានកំណត់ជាតំបន់ ដែលពិបាកសាងសង់រណ្តៅចាក បេតុង​បង្គន់ ឬបង្គន់ប្រភេទធម្មតា នេះទំនងជាបំពុលបរិស្ថាន។ សំរាប់ឧទាហរណ៍ សហគមន៍អណ្តែត តំបន់​ទឹក ជំនន់តាមរដូវកាល ទឹកក្រោមដីមានរីវ៉ូខ្ពស់ ដីរឹង និងតំបន់ខ្វះខាតទឹក។ ដោយសាររណ្តៅបង្គន់​ធម្មតា​មិន​អាចត្រូវបានប្រើប្រាស់ប្រកបដោយចីរភាព នៅក្នុងតំបន់ទាំងនេះ យើងត្រូវការដំណោះស្រាយបច្ចេក វិទ្យា​ថ្មី ដែលសមស្របទៅនឹងបរិស្ថានប្រឈម។ នៅក្នុងតំបន់បរិស្ថានប្រឈមទាំងនោះ គឺយល់ឃើញថា​ជា​រឿយៗ ភាគរយខ្ពស់នៃប្រជាជនក្រីក្រ និងសហគមន៍បានបាត់បង់ឱកាស។ ដូច្នេះ យើងត្រូវការទាំង​បច្ចេក​វិទ្យា ក៏ដូចជាត្រូវស្វែងរកតំដោះស្រាយហិរញ្ញប្បទានអនាម័យ ការបណ្តុះបណ្តាល ការអប់រំ និងការគ្រប់គ្រង​កាកសំណល់លាមក។

តម្រូវការទាំងនេះ គឺត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយលទ្ធផលគោលដៅ និងគោលបំណងរបស់អង្គការ វិស្វកម្មគ្មាន​​ព្រំដែនអូស្រ្តាលី។ លទ្ធផលគោលដៅ នៃអង្គការវិស្វកម្មគ្មានព្រំដែនអូស្រ្តាលី គឺថាប្រជាជននៅ ក្នុងកាលៈទេសៈលំបាក មានគុណភាពជីវិតប្រសើរ។ យើងមានភាពរីករាយ បានធ្វើការជាមួយក្រសួង​អភិ​វឌ្ឍន៍​ជនបទ ដូច្នេះយើងអាចជួយពង្រឹងសមត្ថភាពវិស័យផ្គត់ផ្តង់ទឹកស្អាត និងអនាម័យនៅកម្ពុជា តាមវិធី​ផ្សេងៗគ្នា។

ទីមួយធ្វើការជាមួយដៃគូពាក់ព័ន្ធ ទៅពង្រឹងជំនាញបច្ចេកទេស ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាសមរម្យ និរន្តរភាព និងសមធម៌។ ទីពីរ ត្រូវប្រកាន់យកនូវវិធីសាស្រ្តការចូលរួមពីសហគមន៍ ដើម្បីធានាថា បច្ចេកវិជ្ជាសមរម្យ សម្រាប់តំបន់បរិស្ថានប្រឈម នឹងត្រូវបានប្រើប្រាស់ និងមាននិរន្តរភាពដោយសហគមន៍។ ហើយទីបី ធ្វើការ​ទូទាំងវិស័យ ដើម្បីគាំទ្រគោលនយោបាយ ចែករំលែកចំណេះដឹង និងការកសាងសមត្ថភាព ដូច្នេះមាន​ប្រព័ន្ធនៅនឹងកន្លែង អាចអភិវឌ្ឍដំណោះស្រាយវិស្វកម្មសមរម្យ។

លោក ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ បានលើកឡើងថា រយៈពេលផែនការសកម្មភាព​សម្រាប់​​ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដំបូង គេឃើញមានសមិទ្ធិផលគួរឲ្យកត់សម្គាល់។ ការគ្របដណ្តប់​លើអនាម័យនៅជនបទបានកើនឡើង ៣០.៣ ភាគរយ ពីទិន្នន័យគ្រាដំបូងនៃ ៤០.៩ ភាគរយ។ នៅឆ្នាំ ២០១៧ វាមានចំនួន ៧១.២ ភាគរយ ដែលធ្វើឲ្យប្រជាជនប្រមាណ ៤លាននាក់ ឬ៩០៩​,០៩០ គ្រួសារ អាច​ទទួលបានអនាម័យប្រសើរឡើង។ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈម​នៅតែមានការបែងចែក​សេវាកម្ម​​គឺមិនស្មើភាពគ្នា ដូចមានជាភស្តុតាងកម្រិតទាប នៃការទទួលបានសេវានៅតាមឃុំ និងខេត្តដាច់ស្រយាល គ្រួសារក្រីក្រ និងប្រជាជនរស់នៅក្នុងបរិស្ថានប្រឈម គឺតំបន់រងផលប៉ះពាល់ដោយទឹកជំនន់តាមរដូវកាល ទឹកក្រោមដីមានរីវ៉ូខ្ពស់ សហគមន៍អណ្តែតទឹក ខ្វះខាតទឹកតាមរដូវកាល និងដីរឹង។ ឯកសារភ្ជាប់​មានគោល​ការណ៍​ណែនាំថ្នាក់ជាតិ ដើម្បីដោះស្រាយគម្លាតអនាម័យយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជាចំនួន ២៧% កំពុងរស់នៅក្នុងបរិស្ថានប្រឈម នឹងផលប៉ះពាល់លទ្ធភាព​របស់ពួកគេ ក្នុងការទទួលបានដំណោះស្រាយ​អនា​ម័យសមស្រប និងប្រសើរឡើងគ្រប់ពេល។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ជាលទ្ធផល​ជាភាពនៃអ្នកដឹកនាំ​យុទ្ធសាស្ត្រ និងយោងតាមការអនុវត្តនេះ ប្រទេសកម្ពុជាមានការរីកចម្រើន​គួរ ឲ្យកត់សម្គាល់​ក្នុងការសម្រេច បាននូវការប្រើប្រាស់បង្គន់បានប្រសើរឡើងសម្រាប់ ៧១.២ ភាគរយ នៃគ្រួសារជនបទទាំងអស់។​

ទោះយ៉ាងណា វារំពឹងថា ការគ្របដណ្តប់លើអនាម័យមានកម្រិតទាបជាង សម្រាប់ប្រជាជនរស់នៅ​ក្នុង​បរិ​ស្ថាន​ប្រឈម គឺតំបន់រងផលប៉ះពាល់ដោយទឹកជំនន់តាមរដូវ ទឹកក្រោមដីមានរីវ៉ូខ្ពស់ សហគមន៍អណ្តែតទឹក ខ្វះខាត​ទឹកតាមរដូវ និងដីរឹង។ល។

ឯកសារភ្ជាប់មានគោលការណ៍ណែនាំ ដើម្បីដោះស្រាយគម្លាតអនាម័យ យ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា ចំនួន២៧% ដែលរស់នៅក្នុងបរិស្ថានប្រឈមនឹងផលប៉ះពាល់ លទ្ធភាពរបស់ពួកគេ ក្នុងការទទួលបាន​ដំ​ណោះស្រាយអនាម័យសមស្រប និងប្រសើរឡើងគ្រប់ពេល ។

ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់វិធានការជាក់ស្តែង ដើម្បីបង្កើតយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំជាតិ ដើម្បី​កែលំអអនាម័យ នៅក្នុងបរិដ្ឋានប្រឈមសម្រាប់គ្រួសារ នៅជនបទ ក្រោមការផ្តល់បច្ចេកទេសធាតុចូល និងការណែនាំពីក្រុមបច្ចេកទេសអនាម័យ ក្នុងបរិស្ថានប្រឈម ​នៃអនុកុ្រមអនាម័យ (RuSH) របស់ក្រុមការ​ងារ   វិស័យទឹកស្អាត និងអនាម័យ (WATSAN)។ គោលការណ៍ណែនាំគាំទ្រ ​ដល់ការអនុវត្តផែនការសកម្ម​ភាព​​ជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (NAPII-RWSSH) សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសហការគ្នា ដោយក្រសួងអភិវឌ្ឍន៍ជនបទ​សហការ​ជាមួយដៃគូពាក់ព័ន្ធទឹកស្អាត និងអនាម័យ។ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានកំណត់សូចនាករលទ្ធ​ផល​ចំនួនពីរនៅក្នុងផែនការ សកម្មភាពជាតិសម្រាប់ទឹកស្អាត និងអនាម័យនៅជនបទ (NAPII- RWSSH) ២០១៩-២០២៣ នោះគឺ៖

១. ៧០% នៃគ្រួសាររស់នៅក្នុងបរិស្ថានប្រឈម នឹងទទួលបានសេវាអនាម័យជាមូលដ្ឋាន

២. ស្រុកចំនួន៣៦ មានសហគ្រិនផ្តល់ផលិតផលអនាម័យ និងសេវាកម្មសម្រាប់តំបន់ក្នុងបរិស្ថាន ប្រឈម។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here