ក្រុមហ៊ុនសែលកាត រៀបចំកម្មវិធីផ្តល់រង្វាន់ដល់អតិថិជន សរុបទឹកប្រាក់ជាង ២០ម៉ឺនដុល្លារ

0
23

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

ក្រុមហ៊ុន​ សែលកាត​ (Cellcard) រៀបចំកម្មវិធីផ្តល់រង្វាន់ដល់អតិថិជនរបស់ខ្លួន ដែលមានទាំងសាច់ប្រាក់ និង​រង្វាន់ផ្សេងៗជាច្រើនទៀត សរុបជាង ២០ ម៉ឺនដុល្លារ នាល្ងាចថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខសាលា​បាក់​ទូក។

កម្មវិធីនេះ បានប្រារព្ធឡើងជាលើកទី១០ សម្រាប់ផ្តល់ជូនដល់អតិថិជន ដែលមានសំណាងឈ្នះរង្វាន់ជា​ច្រើន ក្នុងកំឡុងខែសីហា កន្លងមកនេះ។

ការប្រគល់រង្វាន់ចាប់ផ្តើមពីម៉ោង ៤ល្ងាច​ នៅសាខាក្រុមហ៊ុនម៉ូតូយ៉ាម៉ាហា ជិតសាលាបាក់ទូក ដែលមានសា​ធា​រណៈជន និងបណ្តាអ្នកសារពត៌មានចូលរួមយ៉ាងច្រើនកុះករ។

អតិថិជនដែលមានសំណាងទាំងនេះ បានឈ្នះរង្វាន់ពីកម្មវិធីដូចជា  កម្មវិធី iKnow iKnow កម្មវិធី ស្ទូចយក​ម៉ូតូ​​រដូវកាលទី៧ និង កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។

អតិថិជនដែលឈ្នះរង្វាន់សរុបមាន ១៦រូប ដែលរួមទាំងអ្នកមានសំណាងឈ្នះរង្វាន់ធំ ១០ម៉ឺនដុល្លារ និង ៩ម៉ឺន​ដុល្លារ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ នៅក្នុងខែសីហា កន្លងមក។

រង្វាន់សម្រាប់អ្នកដែលបានឈ្នះរង្វាន់ទាំង ១៦រូប រួមមាន៖

  • ម៉ូតូ Yamaha QBIX 2019 អ្នកឈ្នះរង្វាន់ចំនួន ៨ រង្វាន់ (កម្មវិធី ស្ទូចយកម៉ូតូ រដូវកាលទី៧)
  • ម៉ូតូ Yamaha QBIX 2019 អ្នកឈ្នះរង្វាន់ចំនួន ៥ រង្វាន់ (កម្មវិធី iKnow iKnow)
  • ទូរស័ព្ទ iPhone XS Max អ្នកឈ្នះរង្វាន់ចំនួន ១ រង្វាន់ (កម្មវិធី iKnow iKnow)
  • ទឹកប្រាក់សុទ្ធ ១៩ម៉ឺនដុល្លារ អ្នកឈ្នះចំនួន ២ រង្វាន់ (កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ)

ការផ្តល់ជូនពិសេសពីក្រុមហ៊ុន សែលកាត (Cellcard) នឹងបន្តផ្តល់ជូនអតិថិជនរបស់ខ្លួននូវការភ្ញាក់ផ្អើល និងសប្បាយរីករាយ ជាមួយនឹងការផ្តល់ឱកាសដល់ អតិថិជន ក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យជារៀងរាល់ថ្ងៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here