អ្នកដំាបន្លែសុវត្ថិភាព ត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់គាំទ្រ និងបំផុលបំផុស​ឲ្យប្រជាកសិករដាំ​ឲ្យបាន​ច្រើន

0
63

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

បន្លែធម្មជាតិ ដែលមិនប្រើប្រាស់សារធាតុគីមី គឺបានផ្តល់ដល់អ្នកទទួលទាន មានសុខភាពល្អ ហើយនា​ពេល​ថ្មីៗនេះ ក្រសួងកសិកម្ម​ ចាប់ផ្តើមមានគម្រោងបង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំ​ ផ្នែកកសិកម្ម ដើម្បីត្រួតពិនិត្យ​បន្លែឲ្យមានសុវត្ថិភាព។

លោក ឱក ពេជ្រ អនុប្រធានការពារអនាម័យ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ បានមានប្រសាសន៍ថា ការ​បង្កើត​ឡើងនូវមណ្ឌលប្រមូលផ្តុំ ដើម្បីធ្វើការត្រួតពិនិត្យបន្លែឲ្យមានសុវត្តិភាព ដោយសារកំណើន ប្រជាពល រដ្ឋ និងតម្រូវការច្រើន ក្នុងការទទួលទានបន្លែធម្មជាតិ និងដើម្បីរក្សាសុខភាពប្រជាពលរដ្ឋ។

ការ​នាំបន្លែចូលពីក្រៅប្រទេស ដែលមានបន្លែ១៩ប្រភេទ  មានបញ្ហា​ប្រឈមមួយចំនួន​ ដែលទាក់ទង​ទៅនឹង​សារ​ធាតុគីមី ដែលបណ្តាលឲ្យប៉ះពាល់សុខភាពអនាម័យនោះ រដ្ឋបានចាត់វិធានកាលកែតម្រូវលើបន្លែ​ទាំង​នេះផងដែរ។ លោក ឱក ពេជ្រ បានបញ្ជាក់​ថា បន្លែកម្ពុជា ដែលបានផ្គត់ផ្គង់ក្នុងទីផ្សារ ទាំង១៩មុខនេះ​ មាន​ប្រភេទបន្លែ ដូចជា ត្រយូងចេក ត្រប់ ជី ល្ហុង ជីវ៉ាន់ស៊ុយ ។ល។ ហើយប្រភេទបន្លែ​នាំចេញទៅលក់​ក្នុងទីផ្សារ​ ត្រូវឆ្លងកាត់មន្ទីរពិសោធន៍ ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់ ពីសារធាតុគីមី និងមានសត្វល្អិតចង្រៃ ជាប់នឹង​បន្លែនោះអត់។

ក្រសួងកសិកម្មបានដាក់ចេញ នូវការនាំចេញបន្លែមានសុវត្ថិភាព និងភាពជឿជាក់ ទាំងអ្នកទទួលទាន ព្រម​ទាំង​ស្វែងរកដៃគូរទីផ្សារផងដែរ។ បន្លែសុវត្ថិភាព ត្រូវមានទីផ្សារ​ និងលើកទឹកចិត្តអ្នកដាំឲ្យបានច្រើន ដោយ មិន​​បាច់ប្រើប្រាស់ផ្ទៃដីធំនោះទេ គ្រាន់តែដាំលើធ្នើក៏បានដែរ បច្ចុប្បន្នកន្លែងបន្លែសុវត្ថិភាព មានរហូតដល់​ជាង ១៣០ក្រុម និងគ្រោងពង្រីកទីតាំងថ្មី ១០០កន្លែងផ្សេងទៀត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here