ការស្លៀកប៉ឹងនាសម័យបុរេប្រវត្តិសាស្ត្រ គឺមានអាយុកាល ២៥០០ឆ្នាំ

0
107

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ

ការប្រើប៉ឹងនាសម័យបុរេប្រវត្តិសាស្ត្រខ្មែរ គឺជាប្រពៃណី​ របស់ជនជាតិដើមភាគតិច តែងតែស្លៀកប៉ឹងនេះ  ជាប្រចាំ ហើយ​តាមរយៈឯកសារជាច្រើន បង្ហាញឲ្យដឹងថា ការស្លៀកប៉ឹងនេះ​ មានអាយុកាលរាប់ពាន់ឆ្នាំ​មក​ហើយ និងបានឆ្លុះបញ្ចាំងឲ្យដឹងពីភាពចំណាស់ នៃប្រពៃណីស្លៀកប៉ឹងនេះ ថាមិនចាញ់ជនជាតិឯទៀតនោះ​ទេ​។​

ភស្តុតាងរូបភាព និងឯកសារជាច្រើន នាពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា ប្រពៃណីស្លៀកប៉ឹងរបស់ជន​ជាតិ​ខ្មែរភាគតិច ត្រូវបានសំអាងលើគំនូរពណ៌នាកាលពីសម័យលោហៈធាតុ ដែលគេបានរកឃើញ នៅក្នុងខេត្ត​នគរ​រាជសីមា​ នៃប្រទេសថៃសព្វថ្ងៃនេះ រួមទាំងចម្លាក់ធ្វើអំពីសំរឹទ្ធ នៅក្នុងប្រទេសខ្មែរយើងផងដែរ។ ភស្តុ​តាង​ខាងបុរាណវត្ថុវិទ្យាទាំងអស់នេះ ត្រូវបានចាត់ទុកថា ជាសមិទ្ធិផលសង្គមខ្មែរបុរាណ។ ការស្លៀកប៉ឹង​របស់​​ជនជាតិខ្មែរយើង មានអាយុកាលប្រមាណ ២៥០០ឆ្នាំមកហើយ។​

ឯកសារ និងភស្តុតាង ចំពោះការស្លៀកប៉ឹងនេះ គេក៏បានយកចម្លាក់ សំរឹទ្ធតូចៗ ចំនួន៣ ដែលលោក ដាំ ឈឿន បានឃើញនៅព្រីងទុំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីឆ្នាំ១៩៦៩ មកធ្វើការសិក្សា​បន្ថែម​ទៀត។

តាមឯកសាររូបភាពសម័យអាណានិគមបារាំង បានឲ្យដឹងថា សូម្បីតែប្រជាជនក្រីក្រ អំឡុងស.វទី ១៩ និង​ដើម​ស.វទី២០ ក៏ពួកគឹ នៅបន្តស្លៀកប៉ឹង ដូចសម័យរាប់ពាន់ឆ្នាំនោះដែរ។ មានតែជនជាតិខ្មែរយើងទេ ដែល​មានភាពចំណាស់ជាងគេ ក្នុងការស្លៀកពាក់ប៉ឹងនេះ រីឯជនជាតិវៀតណាម ដែលជា ប្រទេសមានភូមិសាស្ត្រ ជាប់ជាមួយ​​ប្រទេសខ្មែរយើង ក៏គេមិនចេះស្លៀកប៉ឺង ដូចកុលសម្ព័ន្ធខ្មែរលើ និងជនជាតិខ្មែរយើងឡើយ។ យើងអាចនិយាយបន្ថែមទៀតថា ក្រៅពីឯកសារ និងភស្តុតាង រូបចម្លាក់ស្លៀកប៉ឹង រួមទាំងប្រពៃណីស្លៀកប៉ឹង គឹជនជាតិខ្មែរយើង ដែលបានចងក្រង ជារបាំនៃការស្លៀកប៉ឹងនេះ ហើយជាក់ស្តែងជនជាតិខ្មែរដើមភាគតិច​នៅក្នុងភូមិភាគឥសាន្ត ក៏នៅតែមាន ការស្លៀកប៉ឹងរហូតមកដល់បច្ចុប្បន្ននេះ នៅឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here