សាធារណរដ្ឋប្រជាមានិតចិន បង្កើតចំណងជិតស្និទ កម្ពុជាប្រជាធិបតេយ្យ និងការប៉ះទង្គិច ជាមួយវៀតណាម ដែលមាន សូវៀត នៅពីក្រោយខ្នង (វៀតណាម)

0
53

ដោយ ៖ សេង ស៊ីដារ៉ូ

ទំនាក់ទំនងរបស់ កម្ពុជាប្រជាធិបតេយ្យ ជាមួយវៀតណាម និងថៃកាន់តែអាក្រក់ឡើងៗ ជាហេតុបណ្ដាលឱ្យមានការប៉ះទង្គិចគ្នាតាមព្រំដែន បូករួមទាំងការខុសគ្នា ខាងមនោគមវិជ្ជាផងនោះ។ កាលណោះ ពួកអ្នកកុម្មុយនិស្ត ប.ក.ក.ជាតិនិយម ដ៏កាចសាហាវ បានបន្សុទ្ធកម្មពួកសមាជិកខ្លូន ភាគច្រើនដែលធ្លាប់បានរស់នៅវៀតណាម។ កម្ពុជាប្រជាធិបតេយ្យ បានបង្កើតចំណងជិតស្និទ ជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយការប៉ះទង្គិចកម្ពុជា-វៀតណាម បានក្លាយជាផ្នែកនៃបដិវាដកម្មចិន-សូវៀត ដែលមានមូស្គូនៅពីក្រោយខ្នងវៀតណាម។ ការប៉ះទង្គិចគ្នាតាមព្រំដែនកាន់តែអាក្រក់ឡើងៗ នៅពេលដែលកងទ័ពកម្ពុជាប្រជាធិបតេយ្យ បានវាយប្រហារភូមិនានា នៅវៀតណាម។ របបនេះបានផ្ដាច់ទំនាក់ទំនងជាមួយហាណូយនៅ ខែ ធ្នូ ១៩៧៧ ប្រឆាំងនឹងការប៉ុនប៉ងរបស់វៀតណាមដែលបានលើកឡើងថា ចង់បង្កើតសហព័ន្ធឥណ្ឌូចិន។ នៅពាក់កណ្ដាលឆ្នាំ ១៩៧៨ កងកម្លាំងវៀតណាម បានលុកលុយកម្ពុជា កំពុងរុលចូលមកប្រហែល ៤៨ គម មុនពេលចូលរដូវវស្សា។

ជីវិតក្នុង ‘របបកម្ពុជាប្រជាធិបតេយ្យ’ តឹងតែង ដាច់ខាត ហើយនិង កាចសាហាវ ឃោរឃៅ។ នៅក្នុងតំបន់មួយចំនួននៃប្រទេស ប្រជាជនត្រូវបានគេកៀងគរ និងយកទៅសម្លាប់ចោល ដោយសារតែការនិយាយភាសាបរទេស ពាក់វ៉ែនតា (ស្នងភ្នែក) រកអាហារហូបចុក និងសូម្បីតែការយំសោក ចំពោះសពអ្នកជាទីស្រលាញ់ក៏ដោយ។ អតីតអ្នកជំនួញ និងអ្នករដ្ឋការត្រូវបានដេញតាមចាប់ខ្លួន និងសម្លាប់រួមគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់ ពួកខ្មែរក្រហមភ័យខ្លាច ដោយសារពួកគេគិតថា ពួកអ្នកទាំងនោះអាចនឹងដឹកនាំឲ្យមានការប្រឆាំង នឹងរបបរបស់ខ្លួន។ ពួកអ្នកស្មោះស្ម័គ្រ នឹងខ្មែរក្រហមមួយចំនួនតូច ក៏ត្រូវបានគេកាប់សម្លាប់ ដោយសារតែរកមិនឃើញ អ្នកប្រឆាំងបដិវត្តន៍ ដើម្បីយកទៅប្រហារជីវិត។

ប្រវត្តិសាស្ត្រខ្មែរ – វិគីភីឌា https://km.wikipedia.org/wiki/ប្រវត្តិសាស្ត្រខ្មែរ
Translate this page
របាកាល • Portal icon តោរណៈកម្ពុជា • ម • ព • ក. ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ … ១ បុរេប្រវត្តិសាស្ត្រ និង … • ‎២ នគរវ្នំ រឺ ហ៊្វូណាន .

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here