ប្រវត្តិបង្កើតរដ្ឋធម្មនុញ្ញ និងនៅឆ្នាំ១៩៤៧ កម្ពុជា បានបង្កើតរដ្ឋធម្មនុញ្ញមុនគេ ដើម្បីការពារបូរណភាពទឹកដី

0
56

ដោយ៖ សេង ស៊ីដារ៉ូ

រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ ព្រះរាជាណាចក្រកម្ពុជា។ រាល់ច្បាប់ ​និងឯកសារគតិយុត្តទាំងឡាយ​របស់​ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅ តាមរដ្ឋធម្មនុញ្ញ បើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំង​នោះ​នឹងអធម្មនុញ្ញភាព។

រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៤៧ មកម្លេះ ហើយបើគិតមកដល់ពេល​បច្ចុប្បន្ននេះ​កម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញដល់ទៅ៦ដងរួចមកហើយ។

រដ្ឋធម្មនុញ្ញលើកទីមួយៈ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ដែលមាន ១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧នេះ​ ជារដ្ឋធម្មនុញ្ញ អាស្រ័យធម្មនុញ្ញ តែរដ្ឋធម្មនុញ្ញនេះ មិនមានផ្លាស់បប្តូរទម្រង់នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែ​ប្រួលខ្លះៗ យោងទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។

រដ្ឋធម្មនុញ្ញលើកទីពីរៈ គឺជារដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង១២១មាត្រា ហើយត្រូវ​បាន​អនុម័តនៅថ្ងៃទី១០ ខែឧសភា ១៩៧២។ រដ្ឋធម្មនុញ្ញនេះ ធ្វើឲ្យមាន ការផ្លាស់ប្តូររបបនយោបាយ ពី​រាជា​និយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋ បែប សហរដ្ឋអាមេរិកវិញ។

រដ្ឋធម្មនុញ្ញលើកទីបីៈ គឺជារដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យ ដែលមានតែ២១មាត្រា ចែកចេញជា១៦​ជំពូក ហើយត្រូវបានអនុម័តនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យនេះ ដែលធ្វើឲ្យមានការផ្លាសស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសខ្មែរ ពីរបបសារធារណរដ្ឋ ប្រែទៅជារបស​កុម្មុ​នីស​ផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុងកំឡុងពេលបីឆ្នាំ ៨ខែ និង ២០ថ្ងៃ។

រដ្ឋធម្មនុញ្ញលើកទី៤ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រជាធិបតេយ្យ មាន៩៣មាត្រា និង​១០ ជំពូក ហើយត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យ លេខ ០១ក្រ ចុះថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ១៩៨១។

រដ្ឋធម្មនុញ្ញលើកទីប្រាំៈ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយកែឈ្មោះប្រទេសកម្ពុជាពី សាធារណរដ្ឋប្រជាមានិតកម្ពុជា មកជា​រដ្ឋកម្ពុជាវិញ នៅក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញនេះ ចែងថា រដ្ឋកម្ពុជាអនុវត្តិរបបនយោបាយពហុបក្ស។ រដ្ឋធម្មនុញនេះ មាន៩៣ មាត្រា និង១០ ជំពូក។

រដ្ឋធម្មនុញ្ញលើកទីប្រាំមួយៈ គឺជារដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយពី ព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរ​នៅទូទាំង​ប្រទេសបាននាំគ្នាទៅបោះឆ្នោត ជ្រើសរើសសភាធម្មនុញ្ញចំនួន ១២០រូប​តំណាងឲ្យទូទាំងប្រទេស ដោយ​តាម​ប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលនាពេលនោះ មានគណបក្សចំនួន២០ ចូលរួមក្នុងការដណ្តើម​សន្លឹក​ឆ្នោត។ ជាលទ្ធផល ចុងក្រោយ គឺ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ៥៨អាសនៈ គណបក្ស​ប្រជា​ជន​ទទួលបានចំនួន ៥១អាសនៈ គណបក្សសេរីនិយមព្រះពុទ្ធសាសនាទទួលបាន ១០អាសនៈ និង គណបក្ស​មូលី​ណាការ​ទទួលបាន០១ អាសនៈ។

បន្ទាប់ពីបោះឆ្នោតរួចសភាធម្មនុញ្ញ បានដំណើរការយ៉ាងសកម្ម រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានអនុម័តរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្លេង ៩៧% គាំទ្រ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបាទនរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

នៅពេលនោះរដ្ឋធម្មធម្មនុញ្ញនេះ មាន១៣៩មាត្រា ចែកចេញជា១៤ជំពូក និងឧបសម្ព័ន្ធចំនួន៦។

ច្បាប់ – ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញ …https://www.facebook.com › posts

Translate this page

រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧នេះជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញតែរដ្ឋធម្មនុញ្ញនេះមិនមានផ្លាស់បប្តូរ …

ប្រវត្ដិនៃការបង្កើតរដ្ឋធម្មនុញ្ញខ្មែរ – ចែក …sharingsocialaction.blogspot.com › blog-post_7

Translate this page

Mar 7, 2014 – រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវបាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ១៩៤៧​មក​ម្លេះ​ហើយ​ …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here