ពូជឪឡឹកសាច់លឿង កំពុងមានឈ្មោះលើទីផ្សារ ខេត្តមណ្ឌលគីរី

0
33

ខេត្តមណ្ឌលគីរីៈ

ដោយ៖ សេង​ ស៊ីដារ៉ូ

ពូជឪឡឹកសាច់លឿង ដែលនាំយកពីប្រទេសជប៉ុន មកដាំរយៈពេល៣ឆ្នាំ នៅកសិដ្ឋានដំណាំ ក្នុងភូមិទួល​មណ្ឌល​គីរីនេះ អាចទទួលបានលទ្ធផលល្អប្រសើរ ចាប់ពី២០ ទៅ៣០តោន ក្នុង១ ហិកតា។

លោក រ៉ាដូ ម្ចាស់កសិដ្ឋានភូមិទួល បានឲ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំមកនេះ​ មានការដាំដុះដំណាំចម្រុះ​មានដាំឪឡឹកសាច់លឿង ដែលនាំចូលពូជពីជប៉ុន ឥឡូវនេះ កំពុងមានឈ្មោះនៅលើទីផ្សារ​ក្នុងខេត្ត​មណ្ឌល​គីរី តែប៉ុណ្ណោះ។

លោក រ៉ាដូ បានបន្តទៀតថា ឪឡឹកសាច់លឿងនេះ លក់ចេញក្នុង១គីឡូ ថ្លៃ៤០០០រៀល ហើយនិយាយ​ពី​រស់ជាតិវិញនោះ គឺផ្អែមឆ្ងាញ់ គ្មានជាតិគីមីឡើយ។ ឪឡឹកនេះ ភាគច្រើននាំចេញទៅកាន់ទីផ្សារ ភ្នំពេញ សៀមរាប និងកំពង់ចាម។ លោក រ៉ាដូ មានគម្រោង និងពង្រីកផ្ទៃដីដាំដុះ​ឪឡឹកលឿងនេះ ទៅដល់ខេត្តកំ ពង់សោមចំនួន ១០ហិកតាបន្ថែមទៀត ដើម្បីតម្រូវការទីផ្សារក្នុងស្រុកខ្មែរ ទាំងភ្ញៀវជាតិ និងអន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here