រដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា គឺជា ច្បាប់គ្រឹះ​ ឬច្បាប់កំពូល ប៉ុន្តែហាក់បីដូចជា គ្មានប្រសិទ្ធភាព

0
214

ដោយ៖ សេង ស៊ីដារ៉ូ

ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងច្បាស់ហើយថា គ្មានប្រទេសណាមួយ អាច​រំលោភបំពាន​បានជាដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទី ខ្នាត ១/១០០.០០ និងទទួលស្កាល់ជា​អន្តរជាតិ ក្នុងឆ្នាំ១៩៦៣-១៩៦៩។

ហើយប្រទេសកម្ពុជា គោរពតាមលទ្ធិប្រជធិបតេយ្យ សេរីពហុបក្ស និងក៏ជារដ្ឋឯករាជ្យ​ អធិបតេយ្យ សន្តិភាព និងអព្យាក្រឹត្យ អចិន្ទ្រៃយិ៍ មិនចូលបក្សាសម្ព័ន្ធឡើយ។

តើហេតុអ្វីបានជាប្រទេសកម្ពុជា នៅតែទទួលរងសំពាធពីមហាអំណាច ក្នុងលោកទាំងនោះដដែរ ជាពិសេស បញ្ហាទឹកដី និងវិស័យក្នុងសង្គមផ្សេងៗទៀត នៅតែមានបញ្ហាចោទ មិនចេះឈប់មិនឈរដូច្នេះទៅវិញ?

ឬមួយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ហាក់បីដូចជាគ្មានប្រសិទ្ធភាព ក្នុងការអនុវត្តនៅលើទឹកដីរបស់ ខ្លួន ព្រោះកន្លងមកតែងតែមាន ការជ្រៀតជ្រែកពីសំណាក់ប្រទេសជិតខាង និងមហាអំណាច ទោះបីរដ្ឋធម្ម នុញ្ញទទួលស្គាល់ជាអន្តរជាតិក៏ដោយ?

អំពីអធិបតេយ្យភាព របស់កម្ពុជា

មាត្រា ១ នៃរដ្ឋធម្មនុញ្ញា បានចែងថា៖

ប្រទេសកម្ពុជា ជា ព្រះរាជាណាចក្រ ដែលមានព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងគោរពលទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស។ ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ។

មាត្រា ២ បានចែងថា៖

បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមាន​កំណត់​ក្នុងផែនទី ខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣ -១៩៥៣ ដែលត្រូវបានទទួលស្គាល់​ជា​អន្តរ​​ជាតិនៅចន្លោះឆ្នាំ ១៩៦៣ -១៩៦៩។

មាត្រា ៣ បានចែងទៀតថា៖

ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដែលមិនអាចបំបែកបាន ។

មាត្រា ៤ បានចែងបន្តថា៖

បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺ  ជាតិ សាសនា ព្រះមហាក្សត្រ។

មាត្រា ៥ បានចែងបញ្ជាក់ថា

ភាសា និង អក្សរ ដែលប្រើជាផ្លូវការ គឺ ភាសា និង អក្សរខ្មែរ។

ចំពោះ​ មាត្រា ៦ បានកំណត់ថា៖

ភ្នំពេញជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា។ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិ មានកំណត់នៅក្នុង​ឧប​សម្ព័ន្ធ ១.២ និង ៣។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here