តើសមុទ្ទ ថ្នាក់វាជាអ្វី និងមានន័យដូចម្តេច?

0
241

ដោយ៖ សេង ស៊ីដារ៉ូ

សូមជួយស្រាវជ្រាវបន្ថែម​ នូវអ្វីដែលខ្វះចន្លោះ និងសូមផ្តល់យោបល់មកវិញផង ដើម្បីរូបខ្ញុំបំពេញកន្លែងខ្វះ ខាត។

សមុទ្ទ វាស្នើនឹងពាក្យ សៈម៉ុត បា. ឬ សំ. ( ន. ) មានន័យថា អន្លង់​ទឹក​ធំធេង​ជ្រាលជ្រៅ​ល្ហល្ហេវ ​សន្លឹម​បាត់​ត្រើយ ដែល​មាន​អំបិល ឬ​រស​ជាតិ​ប្រៃ​ស្មើ​ភាគ​គ្នា​នឹង​ទឹក, សាគរ : ឆ្នេរ​សមុទ្ទ, មាត់​សមុទ្រ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សៈម៉ុត-ទៈ ឬ–ទ្រៈ, ដូច​ជា សមុទ្ទ​កន្តា ឬ សមុទ្រ​កាន្តា សម្លាញ់​របស់​សមុទ្រ គឺ ទន្លេ, នទី។ សមុទ្ទ​កន្តារ ឬ សមុទ្រ– ផ្លូវ​ឆ្ងាយ​ព្រោះ​ការ​ឆ្លង​ទឹក​សមុទ្រ: ការ​ជិះ​មហា​នាវា​ក្នុង​សមុទ្ទ​កន្តារ ត្រូវ​ ផ្គត់ផ្គង់​ស្បៀង​អាហារ​ និង​ទឹក​សាប​ឲ្យ​មាន​ជានិច្ច។ សមុទ្ទ​ជាត អ្វី​ៗ​ដែល​កើត​ក្នុង​សមុទ្ទ, របស់​សមុទ្ទ។ សមុទ្រ​បត្នី ប្រពន្ធ​សមុទ្រ គឺ​ទន្លេ, នទី។ សមុទ្រ​មាលិនី កម្រង​សមុទ្រ ​គឺ​ផែន​ដី។ សមុទ្រ​មេខលា (–ខៈល៉ា) ខ្សែ​ក្រវាត់​សមុទ្រ​ គឺ​ផែន​ដី, ពិភព​លោក។ សមុទ្រ​យាត្រា ការ​ដើរ​សមុទ្រ។ សមុទ្រ​យាន ទូក, សំពៅ, កប៉ាល់ សម្រាប់​ដើរ​សមុទ្រ។ សមុទ្រ​សារ ខ្លឹម​សមុទ្រ ​គឺ​ខ្យង​សមុទ្រ, ខ្យង​ស័ង្ខ។ សមុទ្ទ​សុប័ដ្ដន៍ (–បុ័ត) កំពង់​មាត់​សមុទ្ទ៕

https://km.wiktionary.org/wiki/សមុទ្ទ

Translate this page

សៈម៉ុត-ទៈ ឬ–ទ្រៈ, ដូច​ជា សមុទ្ទ​កន្តា ឬ សមុទ្រ​កាន្តា សម្លាញ់​របស់​សមុទ្រ គឺ ទន្លេ, នទី ។ សមុទ្ទ​កន្តារ ឬ …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here