ដើមក្រវ៉ាញ ជាបន្លែដ៏ឆ្ងាញ់ និងអាចផ្តល់អត្ថប្រយោជន៍ច្រើន ទៅដល់សុខភាពរាង្គកាយ

0
60

ខេត្តប៉ៃលិនៈ

ដោយ៖ សេង ស៊ីដារ៉ូ

ដើមក្រវ៉ាញជាប្រភេទបន្លែម្យ៉ាង ដែលផ្សំនៅក្នុងសម្លរ វានឹងធ្វើឲ្យសម្លនោះ មានរសជាតិឆ្ងាញ់បន្ថែមទៀត ព្រោះ​បន្លែនេះ វាដុះតាមបែបធម្មជាតិ ដូចជាដុះព្រៃ ឬព្រៃភ្នំជាដើម ហើយ​មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នក​ស្រុក​​ចូលចិត្តដាំដុះវាច្រើនផងដែរ បើនិយាយពិប្រភពរបស់បន្លែប្រភេទនេះ គឺមកពីព្រៃភ្នំ តែម្តង។

អ្នកស្រី គឹម អេង ជាកសិកររស់នៅក្នុងសង្កាត់បរយ៉ាខា ខេត្តប៉ៃលិន បានឲ្យដឹងថា មុខរបរដាំបន្លែប្រភេទ​ដើម​ក្រវ៉ាញនេះ មានរយៈពេល ៣ឆ្នាំមកហើយ នៅក្នុងផ្ទៃដី១រ៉ៃ ហើយក៏មានការកម្មង់ពី​បណ្តាភោជនីយដ្ឋាន​ធំៗជាច្រើនទៀតផង។

អ្នកស្រី បានបន្តថា​ប្រភេទបន្លែនេះ ទទួលបានការគាំទ្រច្រើន ពិសេសអ្នកភ្នំពេញច្រើនកម្ម៉ង់យកទៅធ្វើម្ហូប ដោយសារតែបន្លែនេះ មានរស់ជាតិហឹរតិចៗ អាចផ្តល់អត្ថប្រយោជន៍ច្រើន ទៅដល់សុខភាពរាង្គកាយ។

ដើមក្រវ៉ាញជាប្រភេទបន្លែអាចស្ល ឬឆា​បានទៅតាមតម្រូវការ ព្រោះបន្លែនេះ ផ្តល់នូវរសជាតិហឹរតិចៗ ជួយ ដល់​ភាពតឹងច្រមុះ ធ្វើឲ្យអ្នកទទួលទានទៅធូរស្រាលច្រើន។

ការដាំដំណាំដើមក្រវ៉ញនេះ នៅក្នុងផ្ទៃដី១រ៉ៃ អាចទទួលបានផលចាប់ពី២០ទៅ៣០គីឡូ ដោយក្នុង​១គីឡូ​អាចលក់បាន៨០០០រៀល ហើយដើមក្រវ៉ាញនេះ មានអាយុកាល៥ ទៅ៦ខែប៉ុណ្ណោះ។

សញ្ញាបញ្ជាក់ក្នុងពេលប្រមូលផលដើមក្រវាញនេះ គឺនៅពេលដែលដើមវាចេញត្រួយសន្លឹក ២ឬ៣ សន្លឹក យើង​នឹងអាចប្រមូលផលកាច់យកលក់បានហើយ។

នាពេលកន្លងមក មានមន្ត្រីជំនាញបន្ទីរកសិក​ម្ម ​ខេត្តប៉ៃលិន បានបង្ហាញថា នៅក្នុងគុណភាពដី ខេត្តប៉ៃលិន មានអំណោយផលច្រើន ក្នុងការដាំដើមក្រវ៉ាញនេះ ដែលអាចទទួលបានចំណូលបានច្រើន បើប្រជាកសិករ​យើងនាំគ្នាដាំដុះដំណាំនេះ ក្រៅពីដំណាំកសិកម្ម ដូចជា ពោត សណ្តែក ដំឡូង ល្ង រួចមក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here