អង្គការ Water Aid ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួប រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ

0
19

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់

លោក James Wicken នាយកអង្គការ Water Aid ប្រចាំព្រះរាជាណាចក្រកម្ពុជា​ បានចូលជួបសម្ដែងការ​គួរសម និងពិភាក្សាការងារជាមួយ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង​ កាល​​ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

ទោះរូបលោក James Wicken នឹងត្រូវបានបញ្ចប់អាណត្តិ ​ក្នុងខែ​ សីហា ឆ្នាំនេះក៏ពិតមែន តែអង្គការ Water Aid នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ​លើវិស័យផ្គត់ផ្គង់ទឹកស្អាត និង អនា​​ម័យជនបទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។​

លោក James Wicken បាន​ស្នើសុំឲ្យ លោករដ្ឋមន្រ្ដី ជួយពង្រឹងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដល់​ថ្នាក់ក្រោមជាតិបន្ថែមទៀត។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលយក ហើយក្រសួងនឹងចូលរួមជាមួយក្រុម​ការ​ងារ​ថ្នាក់ខេត្ត ក៏ដូចជាអាជ្ញាធរថ្នាក់ជាតិ ដើម្បីជំរុញការងារផ្គត់ផ្គង់ទឹកស្អាត រស់នៅស្អាត និងអនាម័យជន​បទ ឲ្យកាន់តែល្អប្រសើរឡើង ព្រមទាំងរៀបចំឲ្យមានការលើកទឹកចិត្តបន្ថែមទៀត ផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញ​វិស័យ​ផ្គត់ផ្គង់ទឹកស្អាត រស់នៅស្អាត និងអនាម័យនៅជនបទឲ្យកាន់តែប្រសើរឡើង។

ក្រសួងមានវិធានការចំនួន៣ គឺទី១ វិធានការរដ្ឋបាល តាមរយៈការលើកទឹកចិត្ត ចេញជាលិខិតបទដ្ឋាន ដូចជាបណ្ណសរសើរជាដើម។ វិធានការទី២ គឺផ្នែកអប់រំ បណ្ដុះបណ្ដាលបំផុស ​ឲ្យមានការយល់ដឹងពីសារ​សំ​ខាន់​​នៃការផ្គត់ផ្គង់ទឹកស្អាត រស់នៅស្អាត និងអនាម័យជនបទ។ វិធានការទី៣ គឺ ផ្ដល់ជារង្វាន់ជាថវិកា​ដើម្បី លើកទឹកចិត្តដល់សហគមន៍៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here