ក្រុមហ៊ុន Cellcard ​ប្រកាស​ពី​ការ​ឈ្នះ​ពាន​រង្វាន់ផ្ទួនៗ​គ្នា​ចំនួន​៣ នៅ CMO អាស៊ី

0
22

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់

ក្រុម​ហ៊ុន Cellcard ​​ បាន​ប្រកាស​ពី​ការ​ឈ្នះ​ពាន​រង្វាន់ផ្ទួនៗ​គ្នា​ចំនួន​៣ ​ពី​​ CMO អាស៊ី ​​​ក្នុង​ប្រទេស​សិង្ហបុរី​​ ​​នៃ​ពាន​រង្វាន់​ Employer Brand Awards ពាន​រង្វាន់ Best Marketing Campaign of the Year ប្រចាំ​ឆ្នាំ​ និង​ពាន​រង្វាន់ Marketing Excellence Awards។

កម្ម​វិធី​ប្រគល់​ពាន​រង្វាន់​នេះ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅឯសណ្ឋាគារ Pan Pacific Hotel ប្រទេស​សិង្ហបុរី​​ដែល​​ជា​កម្មវិធី​មួយ​នៃ​​កម្មវិធី​ប្រារព្ធ​ខួប​១០​ឆ្នាំ ​​របស់ CMO ​អាស៊ី​​ ក្រោមការ​​​ការ​ចូល​រួមជាកិត្តិយស​ពី​អ្នក​ជំនាញ​​ផ្នែក​ទីផ្សារ ​និងម្ចាស់​​ម៉ាកផលិត​ផល​​ល្បី​ៗរាប់​រយ​នាក់​។​

ពាន​រង្វាន់​ទាំង​នេះ​រួម​មាន​៖

១ ពាន​រង្វាន់​ Dream Company to Work For

២ ពាន​រង្វាន់​ Best HR Strategy in Line with Business

៣ ពាន​រង្វាន់​ Best Marketing Campaign for Super Data Race

​​លើក​ទី​៨​ហើយ ​​ដែល​ក្រុម​ហ៊ុន Cellcard ​បាន​ឈ្នះ​ពាន​រង្វាន់​ Best Employer Awards នៅ​ថ្នាក់​តំបន់​ ក៏ដូច​ជា​ពាន​រង្វាន់​ថ្នាក់​ជាតិ​​​​កាល​ពី​ឆ្នាំ​មុន​។​ ពាន​រង្វាន់ The Marketing Campaign Award ​​​ត្រូវ​បាន​ឈ្នះ​ទៅ​លើ​កម្ម​វិធី Super Data Race ​របស់​ក្រុម​ហ៊ុន​ Cellcard ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ខេត្តចំនួន​​៤ ​នៃ​ប្រទេស​កម្ពុជា​​ក្នុង​ឆ្នាំ​នេះ​ និង​បាន​ទាក់​ទាញ​អ្នក​ប្រើប្រាស់​រាប់ពាន់​នាក់។​

លោក​ Ian Watson នាយក​​ប្រតិបត្តិ​​ក្រុម​ហ៊ុន​​ Cellcard បាន​មាន​ប្រសាសន៍​ថា​​ ពាន​រង្វាន់​នេះ​​​ គឺ​ជាការ​ទទួល​​ស្គាល់​យ៉ាង​ធំ​បំផុត​ដល់ក្រុម​ការងារ​របស់លោក ​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ក្នុ ង​ការ​កសាង​​​កេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន Cellcard ​​ឲ្យ​កាន់​តែ​រីក​ចម្រើន​សម្រាប់​ទាំង​បុគ្គលិក ​និង​អតិថិជន​។​ ​ ពាន​រង្វាន់​ទាំង​៣​នេះ​ បាន​ស​បញ្ជាក់​ឲ្យឃើញកាន់តែ​ច្បាស់​ពី​ការ​​ពុះពារ​របស់​ក្រុម​ហ៊ុន​​ Cellcard ក្នុង​ការ​ត​ភ្ជាប់ និង​កសាងជា​មួយ​បុគ្គលិក​ និង​អតិថិជន​របស់​ខ្លួន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here