បើជនបរទេស ចង់បានសញ្ជាតិខែ្មរស្វាយប្រវត្តិ ត្រូវគោរពលក្ខខ័ណ្ឌ និងវិធានផ្សេងៗរបស់កម្ពុជា

0
75

ដោយ៖ សេង ស៊ីដារ៉ូ

ជនជាតិខ្មែរតែងតែ ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ។ ចំណែកឯជនបរទេស ដែលបានចាប់កំណើត​នៅក្នុងទឹកដឹកម្ពុជា ក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដូចគ្នា។ ម៉្យាងវិញទៀត ចំពោះជនបរទេស​ដែលចង់បានជាសញ្ជាតិខ្មែរពេញលេញនេះ គឺត្រូវគោរពតាមលក្ខខណ្ឌ និងវិធានផ្សេងៗដែលប្រទេសកម្ពុជា​បាន​កំណត់ឡើង ដើម្បីឲ្យជនបរទេស អាចទទួលបានសញ្ជាតិជាខ្មែរ ដោយយោងទៅតាម ច្បាប់ស្តីពី​សញ្ជាតិ និងអនុក្រឹត្យផ្សេងៗទៀតរបស់រាជរដ្ឋា​ភិបាល។ 

ដោយអនុលោមទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី  នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងអនុម័តកាល​ពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៨ បានចែងថា ជនបរទេសដែលមានបំណងចង់សុំសញ្ជាតិខ្មែរ ត្រូវអនុវត្តន៍ទៅតាម​គោល​ការណ៍ដូចជា៖ 

១. ការទទួលបានសញ្ជាតិខ្មែរ ដោយការស្មុំកូនពេញលេញ

២. ការទទួលបានសញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍

៣. ការទទួលបានសញ្ជាតូបនីយកម្ម

៤.​ការទទួលបានស​ញ្ជា​តិ​ពី​កំណើត ( កូន ដែល​កើត​ពី​ឪពុកម្ដាយ​ជា​ជនជាតិខ្មែរ )

១. ការទទួលបានសញ្ជាតិខ្មែរ ដោយការស្មុំកូនពេញលេញ

យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា កូនជនបរទេស ​ដែលត្រូវ​បានសុំជាកូន​ស្មុំពេញ​លេញ​ដោយសហព័ទ្ធពលរដ្ឋខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញ​ត្រូវបានបង្កើត​ឡើងស្របតាមច្បាប់ជាធរមាន។         

២. ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍

យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា​ ស្រ្តី ឬបុរសដែលយកប្តី ឬប្រពន្ធពលរដ្ឋខ្មែរ​ ដោយ​​​បាន​រៀប​អាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្រ្តី ឬបុរសនោះ​បានរស់ នៅជា​មួយគ្នារយៈពេលបីឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ ​និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ខែ ពេញ​លេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រូវបានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរ​ជាចង្កោមគ្រួសារចំពោះ​ជន​បរទេសជាម្តាយ ឬឪពុកដែលមានកូនជាអនីតិជន។

យោងតាមមាត្រា ១២ នៃច្បាប់សញ្ជាតិ ឆ្នាំ២០១៨ ជនបរទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរ ដោយ អាពាហ៍ពិពាហ៍បាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ (១) មានគំនិត មាយាទ និងសីលធម៌ល្អ (២) ពុំដែល​មាន​​ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ (៣) មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិតប្រាកដ ​នៅ ពេលដាក់​ពាក្យ​សុំ​ទាមទារសញ្ជាតិខ្មែរ ដោយអាពាហ៍ពិពាហ៍ (៤) ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និង​យល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ (៥) មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមាន​បន្ទុក​​ដល់ជាតិ។

បែបបទ​ និង​នីតិវិធី​នៃ​ការទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ ការផ្តល់​សញ្ជាតិ​ខ្មែរ តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។​ ជាការ​កត់សម្គាល់ ច្បាប់​បាន​បញ្ជាក់ថា នៅក្នុង​ករណីនេះ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាត់​សញ្ជាតិ​ខ្មែរ ដោយសារតែ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ឡើយ​។

៣. ការទទួលបានសញ្ជាតូបនីយកម្ម

យោងទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី ជនបរទេស ជាគោលការណ៍អាចសុំចូលសញ្ជាតិខ្មែរបាន ដោយសញ្ជាតូប​នីយកម្ម។ សញ្ជាតូបនីយកម្ម មិនមែនជា​សិទ្ធិ​របស់​អ្នកស្នើសុំ​ឡើយ គឺជា​ការអនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ ក្នុងការ​សម្រេច​ឲ្យ​ជនបរទេស​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​។ ទោះ​ក្នុង​ប្រការ​ណាក៏ដោយ ពាក្យសុំ​នោះ​អាច​ត្រូវ​បដិសេធចោល​បាន ​តាម​អំណាច​ឆន្ទានុសិទ្ធិ ​របស់ប្រទេសកម្ពុជាបាន។

ម្យ៉ាងវិញទៀត ជនបរទេសដែលមានសហព័ទ្ធ ឬកូនជាអនីតិជន ដែលមានបំណងស្នើសុំចូលសញ្ជាតិខ្មែរ  ដោយសញ្ជាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ។ លើសពីនេះទៀត ជនបរទេសអាចសុំដូរ​ផ្លាស់​ឈ្មោះជាខ្មែរបាន ដោយក្នុងករណីនេះ ត្រូវសរសេរបញ្ជាក់ឈ្មោះ នោះក្នុងពាក្យសុំសញ្ជាតូបនីយកម្ម​របស់​​ខ្លួន។​

ជនបរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន ត្រូវបំពេញ​លក្ខខណ្ឌ​ដូចតទៅ៖

  • ត្រូវមាន​លិខិត​បញ្ជាក់ថា មានគំនិត​មារយាទ​និង​សីលធម៌​ល្អ
  • ត្រូវមាន​លិខិត​ថ្កោលទោស​បញ្ជាក់ថា ពុំដែល​មានទោស​ពីបទ​ព្រហ្មទណ្ឌ​ណាមួយ
  • ជន​នោះ​មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅជាប់​ចំនួន ៧ឆ្នាំ ដោយ​គិតពី​ថ្ងៃ​ដែល​បានទទួល​បណ្ណ​ស្នាក់នៅ ចេញ​ឲ្យ​ក្នុង​ក្របខណ្ឌ​នៃ​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​
  • ត្រូវមាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និងមានបណ្ណស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ ស្តីពីអន្តោប្រវេសន៍ នៅពេល​ដាក់ពាក្យ​សុំ​ស​ញ្ជា​តូប​នី​កម្ម​
  • ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះអក្សរ​ខ្មែរ និង​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះ​។ ហើយ​បង្ហាញ ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុងសង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលបាន​នូវ​ទំនៀមទម្លាប់​ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ
  • ត្រូវមាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ​។​

ចំពោះជនបរទេសដែល រស់នៅដោយស្របច្បាប់ នៅលើទឹកដីនៃប្រទេសកម្ពុជា អស់រយៈពេល ៧ឆ្នាំ អាច ដាក់ពាក្យចូលជាសញ្ជាតិខ្មែរបាន តាមរយៈសញ្ជាតូបនីយកម្ម ដោយថែមទាំងត្រូវបំពេញលក្ខខណ្ឌមួយចំនួន ដែលច្បាប់តម្រូវ ទើបអាចទទួលសញ្ជាតិខ្មែរបាន។ ចំពោះជនបរទេសអន្តោប្រវេសន្តណា ដែលកើតក្នុងព្រះ រាជាណាចក្រកម្ពុជា រយៈពេលស្នាក់នៅជាប់ចំនួន ៧ឆ្នាំ ត្រូវបន្ថយមកនៅ ៣ឆ្នាំវិញ។

រីឯ ជនបរទេសដែលបានទទួលលិខិតអនុញ្ញាត ឲ្យវិនិយោគត្រឹមត្រូវតាមច្បាប់ ពីស្ថាប័នមានសមត្ថកិច្ច (ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា) ហើយបានចំណាយទុនអនុវត្តន៍​គម្រោង ​វិនិយោគជាក់ស្តែង នៅក្នុងព្រះ​រាជា​ណា​ចក្រកម្ពុជា ជន​បរទេសនោះ អាចដាក់ពាក្យសុំចូលសញ្ជាតូបនីយកម្មបាន ក្នុងករណីជនបរទេសនោះ បានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ ទី៥ និងទី៦ មាត្រា១៩ នៃច្បាប់នេះ និងបាន​ស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ១២ខែ ពេញលេញក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំនួនទឹកប្រាក់ វិស័យអាទិភាព និងប្រភេទគម្រោង វិនិយោគ ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវកំណត់ដោយអនុក្រឹត្យ។

ជនបរទេសណា ដែលបានធ្វើអំណោយជាសាច់ប្រាក់ ដល់ថវិកាជាតិ សម្រាប់ជាផលប្រយោជន៍ ដល់ការអភិ​វឌ្ឍសេដ្ឋកិច្ច ឬវិស័យមនុស្សធម៌ នៅព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះ អាចដាក់ពាក្យសុំចូលសញ្ជាតិ​ខ្មែរបាន ក្នុងករណីដែលជននោះ បានបំពេញលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ ទី២ ទី៤ និងទី៦ មាត្រា ១៩ នៃច្បាប់នេះ និងបានស្នាក់នៅស្របច្បាប់យ៉ាងហោចរយៈពេល ៦ខែពេញលេញ ក្នុងព្រះរាជាណាចក្រ​កម្ពុជា។ ចំនួនទឹកប្រាក់អំណោយជាសាច់ប្រាក់ ដល់ថវិកាជាតិ ឬវិស័យមនុស្សធម៌​ត្រូវកំណត់ដោយ​អនុ​ក្រឹត្យ​។

ចំពោះ​ជនបរទេស ​ដែល​បានបង្ហាញ​នូវ​ភស្តុតាង​ថា បានផ្តល់​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ​ជា​ប្រយោជន៍​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ និងបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់​ពាក្យ​ស្នើសុំចូលសញ្ជាតិ​ខ្មែរ ដោយសញ្ជាតូបនីយកម្ម។

ច្បាប់សញ្ជាតិថ្មី៖ តើជនបរទេសអាចសុំចូល …bizdoctors.asia/ច្បាប់សញ្ជាតិថ្មី៖-តើជន/

Translate this page

Jul 18, 2018 – (១). ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ. យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី …

ច្បាប់​សញ្ជាតិ​ថ្មី កំណត់​លក្ខខណ្ឌ ៤ ចំណុច …https://www.swiftnewsdaily.com/articles/209055

Translate this page

May 31, 2018 – (​ភ្នំពេញ​)៖ សេចក្ដីព្រាងច្បាប់ ស្តីពី សញ្ជាតិ មាន ១០ ជំពូក និង ៣៨ មាត្រា ត្រូវបាន​រដ្ឋសភា …

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here