អ្នកចិញ្ចឹមទា យកសាច់ និងពង អាចរកចំណូលបានខ្ពស់ ព្រោះមានតម្រូវការច្រើន លើទីផ្សារ

0
68

ខេត្តកំពង់ចាម-កណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ

ក្នុងការចិញ្ចឹមទាយកសាច់ និងពង ដើម្បីលក់នៅក្នុងទីផ្សារជាច្រើន នាពេលបច្ចុប្បន្ននេះ គឺបណ្តាលមកពី​មាន​តម្រូវ​ការ​ខ្ពស់ ហើយនិយាយពីតម្លៃវិញ ក៏សមរម្យផងដែរ។

ការចិញ្ចឹមទាយកសាច់ និងពងនេះ គឺមានស្ថានភាពខុសគ្នា​ខ្លះក៏ពិតមែន ប៉ុន្តែដំណើរការទៅមុខ​យ៉ាង​​រលូន​​​។

លោក កែវ សារឿន កសិករក្នុងភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលចិញ្ចឹមទា យក​សាច់នេះ រូបគាត់ ពិតជាទទួលបានចំណូលខ្ពស់ ផងដែរ។ លោក សារឿន បាន​បន្តថា កត្តានៃការ​ចិញ្ចឹម​ទា​ខាតបង់ច្រើន គឺការចិញ្ចឹមទាយកពង​ ក្នុងគ្រាដែលទីផ្សារសំបូរច្រើន ពងទាក៏ចុះថោក អាចនឹងខាតបង់។

ដោយឡែកនៅពេលបច្ចុប្បន្ន គ្រួសារគាត់ចិញ្ចឹមទា យកសាច់ ហើយទា ដែលមានអាយុចាប់ពី ៣ ទៅ ៤ខែ ទើបអាចលក់ក្នុងតម្លៃមួយក្បាល ១០០០០រៀល ទៅដល់ ២០០០០រៀល។

លោក ក៏បានបញ្ជាក់ទៀតថា តម្លៃទាក្នុងមួយឆ្នាំៗពុំទៀងទាត់ទេ អាស្រ័យដោយឈ្មួញ  កណ្តាលប្រមូល​ទិញ។ នៅកសិដ្ឋានចិញ្ចឹមទារបស់គាត់ មានចំនួនជាង ៨០០ក្បាល ដោយចំណាយលើចំណីទានេះ ​អស់ប្រហែល ២០ម៉ឺនរៀលក្នុងមួយថ្ងៃ។ កសិដ្ឋានចិញ្ចឹមទារបស់គាត់ អាចលក់ចេញបានក្នុងមួយថ្ងៃ ៨០% ដោយមានម៉ូយមកទិញដល់ផ្ទះតែម្តង។

ដោយឡែកលោក ផាត ជាកសិករ រស់នៅភូមិអំពៅព្រៃ ឃុំកន្ទួត ស្រុកកណ្តាលស្ទឹង បានរៀបរាប់ពីការចិញ្ចឹម​ទា​យកពង ថា ក្នុងកសិដ្ឋានរបស់គាត់មានចំនួន ១៧០០០ក្បាល សុទ្ធតែជាមេ ដែលទើបតែទិញចូលក្នុង រយៈពេលពីរខែប៉ុណ្ណោះ។ លោក ផាត បានបន្តទៀតថា ក្នុងមួយថ្ងៃៗ មេទាទាំងនោះអាចពងបាន ៧០០​គ្រាប់ ដោយលក់ចេញបានមួយគ្រាប់ ៤០០រៀល។ ហើយតម្លៃពងទានេះ អាចនឹងប្រែប្រួល ច្រើននៅលើទី​ផ្សារ។ ប្រសិនបើក្នុងមួយថ្ងៃ ទាអាចពងបានរហូតទៅដល់ ១៥០០គ្រាប់ យើងឃើញថា អាចចំណេញច្រើន គួរសមដែរ។

ការចិញ្ចឹមទាយកពង និងយកសាច់ មានភាពខុសគ្នា ហើយកត្តាដែលចិញ្ចឹមទាយកពងលក់ គឺអាស្រ័យ​លើ​ការ​ចំណាយ​ទិញចំណីទាច្រើន ដើម្បីជម្រុញឲ្យវាពងបានច្រើន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here