អាជ្ញាធរ និងប្រជាពលរដ្ឋ ស្រុកប្រាសាទបាគង បានសហការគ្នា ដាំព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាប​

0
34

ខេត្តសៀមរាបៈ

ដោយ៖ ហុង ចំណាប់

ពិធីដាំដើមឈើលិចទឹកឡើងវិញ ស្ថិតនៅវាលក្រោម ក្នុតំបន់បឹងទន្លេសាប ដោយមានការចូលរួមពីលោក សូរ ប្លាតុង គណៈអភិបាលស្រុក ប្រាសាទបាគង ខេត្តសៀមរាប រួមនឹងមន្ត្រីសាលាស្រុក មន្ត្រីបរិស្ថាន ជលផល​សិស្ស ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋជាង ៤០០នាក់ថែមទៀត។

លោក សូរ ប្លាតុង គណៈអភិបាលស្រុក ប្រាសាទបាគង បានឲ្យដឹងថា ដីជិត៣០ហិកតា ត្រូវបានដាំកូនឈើ​ឡើងវិញ ហើយកូនឈើ ដែលត្រូវដាំ គឺជាប្រភេទឈើលិចទឹក។

ចំពោះប្រជាពលរដ្ឋ ក្នុងឃុំកណ្តែក បានឲ្យដឹងទៀតថា ពួកគាត់មានការព្រួយបារម្ភខ្លាចតំបន់នេះ ធ្លាក់ទៅ​លើ​បុគ្គល ឬជនខិលខូចទៅទន្ទ្រានធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដូច្នេះពួកគាត់ទទូចឲ្យមេឃុំ និងអភិបាលស្រុក រួម​នឹង​ស្ថា​ប័នពាក់ពាន់ជួយការពារឲ្យខាតតែបាន ជៀសវាងការបាត់បង់បន្តទៀត។

លោក ពុត វណ្ណដេត តំណាំងឲ្យមន្ត្រីជលផល បានបញ្ជាក់ថា ប្រភេទដើមឈើលិចទឹកនេះ គឺជាប្រភេទដើម​ឈើធនទ្រាំទៅនឹងទឹកលិច ហើយវាងើបរស់ឡើងវិញ នៅពេលទឹកស្រក ខុសពីឈើនៅលើដីទួល ឬដីព្រៃភ្នំ ។

ចំណែកលោកស្រី ម៉ិល សុគង្គា មេឃុំកណ្តែក ស្រុកប្រាសាទបាគង បានបន្តប្រាប់ថា​កូនឈើដែលត្រូវ ដាំ​នោះ​រួមមានដើមរាំង និងដើមផ្ទូល ចំនួនជិត ១០០០កូន និងគ្រាប់ពូជសំរាប់បាចបន្ថែម ៥០គីឡូទៀតផង។ លោកស្រីបន្តថាដីដែលដាំព្រៃលិចទឹកជិត៣០ហិកតា នៅវាលក្រោម ក្នុងតំបន់បឹងទន្លេសាបនេះ​ជាប់នឹងភូមិ​ចំនួន៥ គឺភូមិគោលធ្លក ភូមិត្រពាំងទឹម ភូមិឃុនមោឃ ភូមិល្អក និងភូមិច្រេស នៅក្នុងឃុំកណ្តែក ស្រុកប្រា​សាទបាគង។

លោក សូរ ប្លាតុង គណៈអភិបាល ស្រុកប្រាសាទបាគង បានសង្កត់ធ្ងន់ៗថា មិនលើកលែងឲ្យជនខិលខូច​ទាំងឡាយណា ដែលមកទន្ទ្រានយកដីព្រៃលិចទឹក ឬដីសាធារណៈរបស់រដ្ឋ ត្រូវទទួលទោសតាមផ្លូវច្បាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here