ក្រុម​ហ៊ុន​ Cellcard បាន​​​ប្រារព្ធ​ពិធី​ផ្តល់រង្វាន់ លើក​ទី៨ ដល់​​អតិថិជន​ នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ

0
55

ភ្នំពេញៈ ​

ដោយ៖ ឌឹម គឹមហាក់

ក្រុម​ហ៊ុន​ Cellcard បាន​​​ប្រារព្ធ​ពិធី​ផ្តល់រង្វាន់​លើក​ទី៨ ដល់​​អតិថិជន​​របស់​ខ្លួន​ ដែល​បាន​ឈ្នះ​រង្វាន់​​ ​ក្នុង​ខែ​មិថុនានេះ​ ​ដែលស្ថិតនៅ​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​តែម្តង។​

លោក ហ៊ាង មេត្តា មកពីខេត្តកំពង់ចាម ដែលជាអតិថិជន​មហាសំណាង​ ​បាន​ឈ្នះ​រង្វាន់១០ម៉ឺន​ដុល្លារ ក្នុង​​កម្ម​វិធី​ឈ្នះ១ម៉ឺន​ដុល្លារ​ជា​រៀង​រាល់​ថ្ងៃ​ បាន​ឲ្យ​ដឹងថា គាត់​ពិត​ជា​មិន​ដែលនឹក​ស្មាន​ដល់ថា រូបគាត់​មាន​សំ​ណាង​​​បាន​ឈ្នះ​រង្វាន់​នេះ​ ហើយ​គាត់​ពិត​ជា​រំភើប​ខ្លាំងណាស់ ​ដែល​បាន​ទទួល​​រង្វាន់​នៅ​ថ្ងៃ​នេះ​។​

លោកបន្តថា «ក្រុម​ហ៊ុន​ Cellcard បាន​ទូរស័ព្ទ​មក​ខ្ញុំ​ ហើយ​ប្រាប់​ថា ​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ប្រាក់​សុទ្ធចំនួន​ ១០​ម៉ឺន​​​​ដុល្លារ ប៉ុន្តែ​​ពេល​នោះ​​ខ្ញុំ​បាន​ប្រាប់​ទៅ​ក្រុម​ហ៊ុន​វិញ​ថា ខ្ញុំ​មិន​ត្រូវ​ការ​ទេ ពីព្រោះ​ខ្ញុំ​គិត​ថា​ វា​ជា​ការ​ឆបោក​»។

នៅ​ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា​ វា​ជា​ការពិត​មែន ខ្ញុំ​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ភ្លាមៗ​។​ ទឹក​ប្រាក់​នេះ​​ បាន​ជួយ​​ឲ្យ​ដល់​ក្រុម​គ្រួសារ​ខ្ញុំ​ច្រើន​ណាស់។​ ខ្ញុំ​​គ្រោង​នឹង​​ពង្រីក​អជីវកម្ម​របស់​ពួក​ខ្ញុំ​ ហើយ​ទុក​ខ្លះ​សម្រាប់​សាងសង់​ផ្ទះ និង​សម្រាប់​ការ​សិក្សា​របស់​កូន​ៗ នៅថ្ងៃខាងមុខ។

«អរគុណ​ក្រុម​ហ៊ុន Cellcard ជាខ្លាំង​!»

រង្វាន់​សម្រាប់​​អ្នក​ដែលបាន​ឈ្នះ​រង្វាន់​ទាំង ៣១ ​រូប​រួម​មាន​៖

១ ម៉ូតូ Yamaha Mio​៖ អ្នក​ឈ្នះ​រង្វាន់ចំនួន ​៩ រង្វាន់​ (កម្ម​វិធី​ iKnow iKnow)

២ ម៉ូតូ​ Yamaha QBIX ២០១៩​៖ អ្នក​ឈ្នះ​រង្វាន់ចំនួន ២០រង្វាន់​ ​ (កម្ម​វិធី​ស្ទូច​ម៉ូតូ​យក​រង្វាន់​)

៣ ទឹក​ប្រាក់​សុទ្ធ​ ១៩0,000 ដុល្លារ៖ អ្នក​ឈ្នះចំនួន 2 ​រង្វាន់(កម្ម​វិធី10K Raffle ​)

ការ​ផ្តល់​ជូន​ពិសេស​ពី​ក្រុម​ហ៊ុន​ Cellcard នឹង​បន្ត​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​ នូវ​ការ​ភ្ញាក់​ផ្អើល ​និង​សប្បាយ​រីករាយ​ ជា​មួយ​នឹង​​ការ​ផ្តល់​ឱកាស​ដល់​អតិថិជន ​​ក្នុង​ការ​ឈ្នះ​រង្វាន់​​ដ៏អស្ចារ្យ​ជារៀង​រាល់​ថ្ងៃ​។

សម្រាប់​ព័ត៌មាន​បន្ថែម​ លើ​ការ​ផ្តល់​ជូន​ពិសេស​របស់​ក្រុម​ហ៊ុន​ Cellcard រង្វាន់​ និង​របៀប​ក្នុង​ឈ្នះ​រង្វាន់​ សូម​ចូល​ទៅ​កាន់​៖ www.cellcard.com.kh  ​និង​តាមដាន ​ Facebook ​ និងInstagram របស់​ក្រុម​ហ៊ុន​ Cellcard៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here