រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ចូលកាន់តំណែង

0
58

ខេត្តព្រៃវែងៈ

ដោយ៖ ហុង ចំណាប់

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឲ្យ លោក ឡុក វុឌ្ឍី អតីតអនុប្រធាន​មន្ទីរ​​អភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែងឲ្យចូលកាន់តំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង​ជំនួស​លោក ​​តូច សេដ្ឋា ដែលត្រូវចូលនិវត្តន៍ កាលពីថ្ងៃទី​១៦ ខែកក្កដា​ ឆ្នាំ​ ២០១៩។

លោក  តូច សេដ្ឋា អតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង បានអានរបាយការណ៍របស់រួចមក លោក លាភ សំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអានប្រកាសរបស់​ក្រសួង​​អភិ​​វឌ្ឍន៍​​ជនបទ លេខ ១៧១/១៩ ក.អ.ជ.ប្រ.ក ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ សម្រេចតែងតាំង លោក ឡុក វុឌ្ឍី មន្រ្ដីក្របខណ្ឌ  ក.១.៦ ពីអតីតអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ទៅជាប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ជំនួសលោក តូច សេដ្ឋា ដែលត្រូវចូលនិវត្តន៍។

លោក ឡុក វុឌ្ឍី ​ប្រធានមន្ទីរអភវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ដែលទទួលតំណែងថ្មី បានថ្លែងអំណរគុណ​ចំពោះ​ថ្នា​ក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្ដមអភិបាលខេត្ត ដែលបានផ្ដល់នូវសេចក្ដីទុកចិត្តតែងតាំង​រូបលោក​ ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង និងបានប្ដេជ្ញាចិត្តថា នឹងខិតខំឲ្យអស់ពីកម្លាំងកាយ​ចិត្ត បន្តសហការជាមួយក្រសួងមន្ទីរជុំវិញខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គការដៃ​គូរអភិវឌ្ឍន៍នានា ដើម្បីជម្រុញការងារអភិវឌ្ឍន៍ជនបទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍​ជនបទ ខេត្តព្រៃវែង ដែលកន្លងមកបានហការគ្នាល្អជា មួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្ដីមន្ទីរពាក់​ព័ន្ធជុំវិញខេត្ត និងអង្គការដៃគូអភិវឌ្ឃន៍នានា ធ្វើឲ្យខេត្តព្រៃវែង មានការរីកចម្រើនយ៉ាងខ្លាំង។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ផែនការយុទ្ធសាស្រ្ដរបស់ក្រសួងអភិវឌ្ឍន៍ជនប​ទសម្រាប់អភិវឌ្ឍន៍សេដ្ឋ​កិច្ច សង្គមកិច្ច ជូនប្រជាពលរដ្ឋនៅតាមទីជនបទ មានយុទ្ធសាស្រ្ដសំខាន់ៗចំនួន ៤ ដែលក្រសួង​អភិវឌ្ឍន៍​ជន​បទបានរៀបចំ គឺ ទី១ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ,ទី២ ការអប់រំលើកកម្ពស់សុខុមាល​ភាពប្រជា​ពល​រដ្ឋ​​​នៅតាមតំបន់ជនបទ ,ទី៣ ការបង្កើតឱកា​សកាងារ ឬមុខរបរផ្សេងៗ តាមរយៈការបណ្ដុះបណ្ដាល​មុខ​​​​​វិជ្ជា​​ជីវភាពប្រជាពលរដ្ឋក្រីក្រតាមជនបទ និងទី៤ ការពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បី​លើក​ស្ទួយ​ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច។

ទាក់ទិនទៅនឹងវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ លោករដ្ឋមន្រ្ដី បានបន្ថែមថា ក្រសួងអភិវឌ្ឍន៍​ជន​​​បទ បាននឹងកំពុងអនុវត្តន៍ការងារវិមជ្ឈការ និងវិសហមជ្ឈការផង ក្នុងនោះបានប្រគល់ភារកិច្ចជូនទៅ​មន្ទីរ​​អភិ​វឌ្ឍន៍​​​ជនបទរាជធានី ខេត្ត សហការជាមួយរដ្ឋបាលស្រុក​ ដើម្បីរៀបចំផែនការឆ្លើយតប​ទៅនឹងតម្រូវ​ការរបស់ប្រជាពលរដ្ឋផ្នែកទឹកស្អាត និងអនាម័យ។ 

លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានតែងតាំងថ្មី​ត្រូវគោរពនូវរាល់បទបញ្ជា​របស់​​​រាជរដ្ឋភិបាល  និងត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ​កិច្ចសហប្រតិបត្តិការ​ឲ្យបានល្អជាមួយអាជ្ញាធរ​​ដែន​ដីគ្រប់លំដាប់ថ្នាក់ មន្ទីរ ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ​ធ្វើយ៉ាងណាអនុវត្តន៍ភារកិច្ចរបស់ខ្លួន ​ឲ្យស្របតាម​គោល​នយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​ដែលមានសម្ដេចតេជោ​ជាប្រមុខដឹកនាំ៕      

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here