ពុទ្ធទំនាយ៖ សោឡនិម្មិត ឃើញពស់វែក ត្រូវ សត្វកង្កែបខាំលេបទៅវិញ របស់ព្រះបាទបសេនទិកោសល

0
213

ដោយៈ សេង ស៊ីដារ៉ូ

មានប្រភពមួយទៀតចែងថា ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តឃើញពស់វែកមួយក្បាលលូន​ ដេញចាប់កង្កែប។ លុះដេញទាន់កង្កែប ស្រាប់តែកង្កែប​ បែរជាលេបពស់នោះទៅវិញ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ព្យាករ តាមព្រះសុបិន្តនិម្មិតនេះថា អំណើះតទៅ នៅក្រឡាផ្ទៃក្រោម ពួកចៅក្រម ប្រព្រឹត្តិអំពើអយុត្តិធម៌ពេកណាស់ គេមិនកាន់ធម៌សុរិត បន្តិចណាឡើយ។ គេកាត់ក្តីឲ្យអ្នកដែលត្រូវឈ្នះ ទៅជាចាញ់ រីឯអ្នកដែលត្រូវចាញ់គេ ត្រូវមានទោសពិតប្រាកដ បែរជាចៅក្រមកាត់ឲ្យឈ្នះក្តីទៅវិញ ដោយ សារតែចៅក្រមនោះ​ ទទួលសំណូកពីអ្នកប្រព្រឹត្តិបទល្មើស។

សុបិន្តនេះវាស្រដៀង នឹងសុបិន្តប្រការទី១៤ ដែលព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិន្តនិម្មិត ឃើញ​សត្វកង្កែបតូចៗ លោតដេញ​ខាំពស់​​វែកធំៗ ហើយទំពាស៊ីលេបបាត់ទៅ។

ហើយព្រះសម្មាសម្ពុទ្ធបរមសាស្តា ទ្រង់ព្យាករតាមព្រះសុបិន្តនេះថា អំណើះ តទៅមុខ លោកនឹងអាប់​ឱន​ទៅ​ៗ នៅក្នុងគ្រាដែលមនុស្សទាំងឡាយសឹងក្រាស់ ទៅដោយកម្លាំងកាមរាគដ៏ខ្លាំងក្លា មានកិលេសតណ្ហា​គ្របសង្កត់ជាប់ បណ្តាលឲ្យប្តីសីសុខចិត្តនៅក្រោមអំណាចប្រពន្ធក្មេងៗ ទាំងទ្រព្យសម្បត្តិសព្វសារពើ ទៀត​​សោត​ក៏នៅក្នុងកណ្តាប់ដៃប្រពន្ធក្មេងៗ ទាំងនោះដែរ។ កាលបើប្តីសួរនាំពីទ្រព្យសម្បត្តិផ្សេងៗ ប្រពន្ធ​​​​ក្មេងៗ តែងតែស្តីបន្ទោស ជេរប្រមាថ តបតទៅវិញ កំហែងប្តីឲ្យលុះក្នុងអំណាចរបស់ខ្លួន ស្មើខ្ញុំ​កំដរ៕

ដកស្រង់ចេញពីសៀវភៅ សែម សារឿន ពុទ្ធទំនាយ ឥន្ទ្រទំនាយ ឥសីទំនាយ ប្រមូលចងក្រងដោយ សម្តេចព្រះពោធិវ័ង្ស នន្ទ ង៉ែត និងធន់ អ៊ិន។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here