សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ បានបង្កើតឡើងនូវសិប្បកម្មត្បាញកន្ត្រកឫស្សី ដើម្បីងាយ​ស្រួល វេចខ្ចប់ទំនិញជូនភ្ញៀវ

0
109


ខេត្តក្រចេះ

ដោយ៖​ ហុង ចំណាប់

សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ ខេត្តក្រចេះ បានបង្កើតឡើងនូវសិប្បកម្មត្បាញកន្ត្រកឫស្សី សម្រាប់​ដាក់ក្រូចថ្លុង និងក្រឡាន ដើម្បីឲ្យមានអនាម័យ និងសោភ័ណ្ឌភាពល្អ។

លោក សុស ជាសមាជិកក្នុងសហគមន៍ទេស​ចរណ៍ ធម្មជាតិកោះទ្រង់ បានមានប្រសាសន៍ថា ក្នុង​ការ​បង្កើតឡើងនូវសិប្បកម្មកន្ត្រកឬស្សីនេះ គឺសំដៅបម្រើឲ្យការវេចខ្ចប់ក្នុងស្រុកបានល្អ នៃទំនិញក្រូចថ្លុង និងក្រឡាន ដែលមានលក្ខណៈខុសប្លែក ពីខេត្តដទៃ។

កន្ត្រកឫស្សីដែលត្បាញដោយនេះ គឹប្រើវត្ថុធាតុដើមពីឫស្សី ​ដែលលោកសុស ដើរប្រមូលទិញតាមផ្ទះ​សមាជិកសហគមន៍ក្នុងមួយដើមតម្លៃ ៥០០០រៀល ហើយក្នុងឫស្សីមួយដើមនោះ អាចត្បាញបាន​កន្ត្រក​​ចំនួន ០៣។  រីឯចំណែកតម្លៃកម្មង់របស់សហគមន៍មូលដ្ឋាន គឺបានកំណត់ថា ៧០០០រៀល​ប៉ុណ្ណោះ ក្នុងកន្ត្រកមួយ។ លោក សុស បានបន្តថា ចំពោះតម្លៃកម្មង់នេះ នៅមានកម្រិតនៅឡើយ​ដោយ​​លោកទាមទារឲ្យតម្លៃកន្ត្រកមួយបានថ្លៃ ១០០០០រៀល ហើយការកម្មង់ទៀតសោត ក៏តម្រូវ​ចាំបាច់​​របស់សហគមន៍ទេសចរណ៍ធម្មជាតិតែប៉ុណ្ណោះ ចំពោះទីផ្សារខាង​ក្រៅលោកមិន​បាន​ធ្វើ​ឲ្យ​នោះ​ឡើយ​៕ 

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here