សែលកាត ចាប់ផ្តើមដាក់សម្ភោធន៏កម្មវិធី Super Data Race ជាថ្មីនៅវិទ្យាល័យឥន្ទ្រទេវី

0
105


ភ្នំពេញ

ដោយ៖ ហុង ចំណាប់

សិស្សវិទ្យាល័យរាប់រយនាក់ នឹងជួបជុំគ្នានៅវិទ្យាល័យឥន្ទ្រទេវី សម្រាប់កម្មវិធី Super Data Races ជាលើក​ដំបូង​របស់ Cellcard ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩

Super Data Race គឺជាប្រភេទកម្មវិធីហ្គេមកំសាន្តមួយ ដែលបានបង្កើតឡើងដើម្បីសំរាប់យុវវ័យ និងផ្តល់​ឲ្យពួកគេសាកល្បង និងទទួលបានបទពិសោន៏ នៃប្រពន្ធ័អ៊ីនធឺណិត ដែលមានល្បឿនលឿន។

ភាពជោគជ័យលើបណ្តាញសេវារបស់ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ពីស្ថាប័នជាច្រើន ទាំងក្នុង ស្រុក ទាំងក្នុងតំបន់ និងពិភពលោក រហូតដល់ទទួលបានពានរង្វាន់ជាច្រើនជាបន្តបន្ទាប់ និងផ្ទួនៗ​ គ្នាពី​Ookla និងOpensignal ដែលជាស្ថាប័នជំនាញ និងឈានមុខគេក្នុងពិភពលោក លើការធ្វើតេស្តលើ​បណ្តាញ​សេវា។

ពានរង្វាន់ចុងក្រោយបំផុតបានបង្ហាញថា បណ្តាញ4G LTE របស់ក្រុមហ៊ុន Cellcard មិនត្រឹមតែ​លឿន​ជាង​គេនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅខេត្តសៀមរាប និងព្រះសីហនុផងដែរ។

ការប្រណាំង Super Data Races នឹងផ្តល់ឲ្យសិស្សនូវបទពិសោធផ្ទាល់ នៃល្បឿនទិន្នន័យចល័ត ខណៈ​ដែល ផ្តល់ឲ្យពួកគេនូវឱកាសដើម្បីរីករាយ ជាមួយមិត្តភក្តិ និងឈ្នះរង្វាន់ដ៏អស្ចារ្យ។

កម្មវីធីនេះ គឺធ្វើតាមកម្មវិធី Super Data Race វគ្គមុនរបស់សែលកាត​ដែលត្រូវបានធ្វើឡើងនៅក្នុ​ង​ទីក្រុង​ភ្នំពេញ និងសៀមរាប ដែលបានទាក់ទាញអ្នកចូលរួមលេង ជាពិសេសយុវ័យរហូតដល់ជិត២០០០ នាក់។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុន Cellcard បានមានប្រសាសន៍ថា យើងបានផ្តល់ហ្គេម Super Data Race ដែលមានរូបរាងថ្មី យ៉ាងល្អឥតខ្ចោះនៅឆ្នាំនេះ​ និងកែឆ្នៃហ្គេមនេះ ឲ្យកាន់តែមានភាពសប្បាយ រីករាយ និងប្រកួតប្រជែងសម្រាប់សិស្សានុសិស្ស។

យើងនឹងផ្តល់នូវរង្វាន់ តាមបែបការរស់នៅលក្ខណៈឌីជីថល របស់ពួកគេដែលមានដូចជា Iphone 10S Max, iPad, Huawei Nova 3i, AirPod និងMiFis ។

បន្ទាប់ យើងក៏មានការប្រគុំតន្រ្តីខ្នាតតូច ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យរួមទាំងសិល្បករ សិល្បការិនី និង អ្នកដំណាងសំខាន់ៗ នៅក្នុងបណ្តាញសង្គម  Facebook

លោក Watson បានបន្តទៀតថា អ្នកដែលមានចំណាប់អារម្មណ៍គ្រាន់តែស្វែងរក Super Data Race នៅលើ​App store របស់ពួកគេទាញយកកម្មវិធី និងចុះឈ្មោះលេង។

អ្នកចូលរួមប្រកួតត្រូវមាន Cellcard ស៊ីមកាត ដើម្បីចុះឈ្មោះ  ហើយនឹងទទួលបានកញ្ចប់សំរាប់​អ្នកប្រកួត​

អ្នកចូលរួមប្រកួត ត្រូវមកដល់ទីតាំងនៅវិទ្យាល័យឥន្ទ្រទេវី នាម៉ោង១រសៀល​ ដើម្បីទទួលបានកញ្ចប់​សំរាប់​ការប្រកួត និងពិនិត្យការចុះឈ្មោះ។

ការប្រកួតចាប់ផ្តើមនៅវេលាម៉ោង៣រសៀល​ ហើយនឹងត្រូវបានផ្សាយបន្តផ្ទាល់ នៅលើសែលកាតហ្វេសប៊ុក សម្រាប់សិស្សានុសិស្ស នៅតាមបណ្តាខេត្តនានា ដែលចង់ចូលរួមក្នុងវគ្គបន្ទាប់ ដែលនឹងមកដល់ឆាប់ៗនេះ!

កម្មវីធី: Super Data Race1

ទីកន្លែង: វិទ្យាល័យឥន្ទ្រទេវី (ផ្លូវលេខ592 រាជធានីភ្នំពេញ)

ពេលវេលា:1 :00 – 2:45 រសៀល ប្រមូលផ្តុំកញ្ចប់ និងការចុះឈ្មោះចុងក្រោយ

            2:45 – 3:00 រសៀល ការណែនាំរបៀបលេងហ្គេម និងការសម្តែងដោយកញ្ញា Tey

            3:00 រសៀល        ការរាប់ថយក្រោយដោយប៊ុនឡេង និងការចាប់ផ្តើមការប្រណាំង

            ម៉ោង4 រសៀល      ការប្រកាសអ្នកឈ្នះ

            ម៉ោង4:15 រសៀល  កម្មវិធីកំសាន្តដោយមានការបង្ហាញ Khmer New Year App និងការប្រគុំតន្ត្រី​

             ខ្នាត​តូច៕   

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here