ព្រះបាទជយវម៌្មទី៨ បានធ្វើចំបាំង រុញច្រានពួកចាមចេញពីទឹកដី នៅក្នុងសតវត្សទី១២

0
74


ដោយ៖ សេង ស៊ីដារ៉ូ

(តពីលេខមុន៖ ព្រះបាទជយវម៌្មទី៨ បានធ្វើចំបាំង រុញច្រានពួកចាម)

ខ្មែរកាន់អាវុធជាមួយ និងដំរីចំបាំង បានរុញច្រានពួកចាមចេញពីទឹកដី នៅក្នុងសតវត្សទី១២។ ពួក ចាមនៅទីបំផុតត្រូវបានរុញច្រានចេញពីទឹកដីខ្មែរ ដោយព្រះបាទជយវម៌្មទី៨ ដែលក្នុងរជ្ជកាលរបស់ទ្រង់ (១១៨១-រ.១២១៨) បានកត់សំគាល់ឃើញនូវចំណុចកំពូល នៃអំណាចរបស់កម្ពុជា។

មិនដូចរាជ្យស្ដេចពីមុនរបស់ព្រះអង្គទេ ដែលជាអ្នកគោរពលើលទ្ធិទេវរាជ បែបព្រហ្មញ្ញ ព្រះបាទជយ​វម៌្មទី​៨ គឺជាអ្នកទំនុកបំរុងយ៉ាងក្លៀវក្លា លើព្រះពុទ្ធសាសនាមហាយាន។ ដោយឆ្លាក់ខ្លួនព្រះអង្គ ជាពោធិសត្វ ព្រះអង្គបានដាក់រាជបញ្ជា ឲ្យសកម្មភាពសំណង់មានភាពមមាញឹក ដែលរួមបញ្ចូលសំណង់​ដ៏ស្មុគស្មាញ​នៃអង្គរធំ និងបាយ័ន ជាប្រាសាទមួយដែលគួរឲ្យកត់សំគាល់ នូវប្រាង្គថ្មជាច្រើនរបស់ប្រាសាទ​ បាន​ពិពណ៌​នា​​​អំពីព្រះភក្ត្រនៃព្រះពុទ្ធ ទេវ និងព្រះរាជា។ ទ្រង់ក៏បានសាងនូវសាលាសំណាក់ ២០០ និងមន្ទីរ​ពេទ្យ​​ទូទាំងព្រះរាជាណាចក្ររបស់ព្រះអង្គ។ ដូចព្រះចៅអធិរាជរ៉ូមដែរ ព្រះអង្គបានថែរក្សាទុក​នូវប្រព័ន្ធ​ផ្លូវ​រវាងរាជធានី និងទីរួមខេត្តនានា របស់ព្រះអង្គ។

តាមរយៈប្រវត្តិវិទូ ហ្សក-សឺដេស គ្មានស្ដេចខ្មែរអង្គផ្សេងណា បានអះអាងអំពីការរំកិលថ្មដ៏ច្រើនដូច្នេះទេ។ ជារឿយៗ គុណភាពនៃទំហំ និងសំណង់យ៉ាងលឿននៅពេលនោះ បានធ្វើឲ្យមានការព្រួយបារម្ភ ដោយ​ហេតុ​​នោះ ទើបប្រាសាទបាយ័នសាងសង់មិនសូវបានស្អាតល្អ។

ចំលាក់បង្ហាញថា សំណង់នៃអង្គរ និងសំណង់ឈើមិនប្លែកគ្នាច្រើន ពីសំណង់ដែលបានរកឃើញ​នៅ​កម្ពុ​ជា​​​បច្ចុប្បន្ននេះទេ។ សំណង់ថ្ម ដែលគួរឲ្យចាប់អារម្មណ៍ គឺមិនត្រូវបានប្រើជាដំណាក់របស់សមាជិក នៃគ្រួ​សារ​រាជវង្សឡើយ។ ផ្ទុយមកវិញ សំណង់ទាំងនេះគឺផ្ដោតទៅលើលទ្ធិព្រហ្មញ្ញ និងពុទ្ធសាសនា ដែល​ប្រារព្ធ​​ឡើងជាលក្ខណៈអាទិទេព ឬ ព្រះពុទ្ធិភាព នៃមហាក្សត្រ និងព្រះញាតិវង្ស។

លោកសឺដេស បានឲ្យយោបល់ថា ប្រាសាទទាំងនេះមានមុខងារពីរទាំងជាទីសក្ការៈបូជា និងជាព្រះ​សុសាន​ផង។ តួយ៉ាង ទ្រង់ទ្រាយរបស់ប្រាសាទទាំងនោះ គឺឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធចក្រវាឡ​ តាមបែប​ទេវកថាហិណ្ឌូ ឬព្រហ្មញ្ញ។

ជាឧទាហរណ៍ ប្រាង្គទាំងប្រាំនៅចំកណ្ដាលនៃគ្រឹះអង្គរវត្ត តំណាងឲ្យកំពូលភ្នំព្រះសុមេរុ ជាមណ្ឌល​នៃ​ចក្រ​​វាឡ កំពែងខាងក្រៅតំណាងឲ្យជួរភ្នំព័ទ្ធជុំវិញចុងបំផុត នៃពិភពលោក និងគោបុរៈពិពណ៌នា​ពីមហា​សមុទ្រលោកធាតុ។ ដូចនឹងមហាគ្រឹះបុរាណដទៃផ្សេងទៀតដែរ វិមានជាច្រើននៅតំបន់អង្គរ​បានស្រូប​ទាញ​ការរក្សាថែទាំ ទំនុកបំរុងដ៏ធំធេងនៃធនធាន និងការងារ​ ព្រមទាំងប្រយោជន៍របស់ប្រាសាទ នៅតែ លាក់​បំពួន អាថ៌កំបាំងដដែល។

សង្គមអង្គរ គឺប្រកបដោយឋានានុក្រមតឹងរឹង។ ស្ដេចត្រូវបានចាត់ទុកថា ជាអាទិទេព ដែលមានសិទ្ធិ ទាំង​លើដីធ្លី និងប្រជានុរាស្ត្រព្រះអង្គ។ ព្រះមហាក្សត្រ និងព្រះញាតិវង្ស គឺព្រាហ្មណ៍ និងវណ្ណៈមន្ត្រីតូចតាច ដែលពួកគេមានចំនួនប្រហែល ៤០០០នាក់ នៅសតវត្សទី១០។ បន្ទាប់មកទៀត​ គឺជនសាមញ្ញ​ជាអ្នក ដែលត្រូវទទួលបន្ទុកកិច្ចការកំណែនយ៉ាងធ្ងន់ធ្ងរ (ការងារពលកម្ម)។ ក៏មានវណ្ណៈទាសករដ៏ច្រើនដែរ ដែលជាអ្នកបានកសាងវិមានប្រាសាទនានា ជារៀងរហូតមក។

បន្ទាប់ពីការចូលទិវង្គត របស់ព្រះបាទជយវម៌្មទី៨មក កម្ពុជាបានឈានចូលដល់សម័យនៃការធ្លាក់ចុះ ​ដ៏​យូរ​អង្វែង ដែលបាននាំទៅដល់ការបែកបាក់គ្នា។

ពួកសៀម បានការគំរាមកំហែងមួយ កំពុងតែរីកធំឡើងនៅតាមព្រំដែនខាងលិច នៃអាណាចក្រ និងការ​រីក​រាលដាលនៃពុទ្ធសាសនាថេរវាទ ដែលបានមកដល់កម្ពុជា ផ្ដើមចេញពីប្រទេសស្រីលង្កា តាមផ្លូវម​ក​កាន់ព្រះនគរ ហើយក៏បានប្រជែងគ្នានឹងព្រហ្មញ្ញសាសនា ដែលជាសាសនារបស់ស្ដេច (ហិណ្ឌូ) និង​លទ្ធិពុទ្ធ​សាសនា មហាយាន។ ដោយផ្សព្វផ្សាយនូវការបដិបត្តិតឹងរឹង និងការជួយខ្លួនឯងតាម​រយៈការខិត​ខំ​ព្យាយាម​​ដោយខ្លួនឯង ពុទ្ធសាសនាថេរវាទ មិនបានផ្ដល់នូវការគាំទ្រដល់លទ្ធិសង្គមមួយគ្រប់គ្រង ដោយការបង្កើនភាពស្ដុកស្ដម្ភ ទៅដល់ព្រះរាជា ដែលបានទ្រទ្រង់ដោយរបបទាសភាព ដ៏ច្រើនសន្ធឹក​សន្ធាប់។

នៅឆ្នាំ១៣៥៣ កងទ័ពសៀម បានកាន់កាប់ក្រុងអង្គរ។ អង្គរត្រូវបានកាន់កាប់ឡើងវិញដោយខ្មែរ ក៏ប៉ុន្តែ​សង្គ្រាមនៅតែបន្ត និងរាជធានីត្រូវបានលួចប្លន់ឆក់ជាច្រើនលើកច្រើនសា។ កំឡុងពេលដូចគ្នានោះ ទឹកដី​ខ្មែរភាគខាងជើង នៃព្រំដែនលាវបច្ចុប្បន្ននេះ គឺត្រូវបានបាត់បង់ទៅនគរលាវលានជាង។ ក្នុងឆ្នាំ១៤៣១ ពួក​​សៀមបានកាន់កាប់អង្គរធំ។ តាំងពីពេលនោះមក តំបន់អង្គរក៏មិនត្រូវបានគេដាក់ជា​រាជធានីម្ដងទៀត​នោះទេ។

ដកស្រងចេញពីឯកសារ ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធ​ដោយត្រឹង ងា សាស្រ្ដាចារ្យ​បរិញ្ញាផ្នែកវប្បធម៌ និងអរិយ​ធម៌អាស៊ី និងប្រវត្តិសាស្ត្រខ្មែរដំបូង – វិគីភីឌាhttps://km.​wikipedia​.​org/wiki/​ប្រវត្តិ​សាស្ត្រខ្មែរដំបូង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here