ដូងព្រៃ ជារុក្ខជាតិកម្រ អាចធ្វើជាជំរក និងការពារអេកូឡូស៊ី

0
110


ខេត្តមណ្ឌលគីរីៈ

ដោយ៖ សេង ស៊ីដារ៉ូ

ដើមដូងព្រៃ ឬ(ដើមជក់) និងតាមភាសាជនជាតិដើមភាគតិចនិយម ហៅឈ្មោះថា​ តឹមចាក​ជាប្រភេទរុក្ខជាតិ​ដែល​ដុះក្នុងព្រៃស្រោង ដែលនៅក្នុងខេត្តមណ្ឌលគីរី អាចពិបាករកបន្តិចហើយ អាចរកឃើញភាគច្រើនទៅតាម​រយៈ​​បងប្អូនជនជាតិដើមភាគតិច យើងយកមកលក់ក្នុងទីផ្សារ​ជាគមដូងព្រៃ​ សម្រាប់តម្រូវលើ​ម្អូបអាហារ​ដូចជា​សម្លរជាដើម ។

គេអាចឃើញមាននៅក្នុងព្រៃទឹកធ្លាក់ ព្រៃធំ ដែលប្រភេទដូងព្រៃ តាលព្រឹក្ស មិនបែកមែក​មានកម្ពស់ ខ្ពស់ៗ ហើយបើពិនិត្យទៅដល់ឬសវា មានពណ៌ខ្មៅលូតចេញពីដើម និងចាក់ជ្រៅដល់ប្រវែង៣ម៉ែត្រ។  តាមរូប​សណ្ឋា​ន​​តួដើមដូងព្រៃ គ្របដណ្តប់ដោយស្រទាប់ស្លឹកងាប់ៗ រួមនឹងមានស្រកីវែងៗ ពណ៌ប្រផេះក្រម៉ៅ។ ដោយ​ឡែក​ចំពោះស្លឹកវាតម្រៀបស្និត និងមានស្លឹកតម្រៀបយ៉ាងញឹក មិនស្ថិតនៅតាមជួរ គឺនៅលើធាងស្លឹក។ បើនិយាយ​ទៅ​​ដល់គល់វា ដំបូងមានពណ៌ប៉ៃតង ក្រោយមកប្រែពណ៌ទៅជាពណ៌លឿងវិញ និងពណ៌ក្រម៉ៅ ។

ប្រភេទតាលព្រឹក្សនេះ មានការដាំដុះច្រើននៅក្នុងតំបន់ត្រូពិក ជាទីជំរក និងអេកូឡូស៊ី      ខណៈព្រៃបឋម (ព្រៃ​​ដែល​​មិនទាន់​ការកាប់ទន្ទ្រាន) វាដុះតាមទីកន្លែងណាដែលពុំសូវមានជីជាតិ និងតាមក្បែរព្រៃដូចជាជំរាលភ្នំ​គ្មានដើមដើរដុះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here