ថ្ងៃទី២១ ខែមីនា ជាព្រឹត្តិការណ៍ថ្ងៃរះ ចំកណ្តាលកំពូលប្រាសាទអង្គរ ក្នុងមួយឆ្នាំពីរដង (សមរាត្រី)

0
49


ខេត្តសៀមរាបៈ

ដោយ៖ សេង​ ស៊ីដារ៉ូ

សមរាត្រី​ សំដៅពេលវេលាយប់ និងថ្ងៃស្មើគ្នា ក្នុងពេលតែមួយ ដោយខែខ្លះមានរយៈពេលថ្ងៃវែង ហើយខ្លះ​ទៀត​ពេលយប់មានរយៈពេលខ្លីទៅវិញ នៅក្នុងតំបន់អាស៊ី ។

ចំណែកសមរាត្រី នៃព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរ ជាពេលវេលាស្មើគ្នា ត្រូវនឹងថ្ងៃ២១ ខែមីនា ឆ្នាំ២០១៩ សម្រាប់ខែប្រាំង និងចំថ្ងៃទី២៣ ខែកញ្ញា ដោយក្នុងមួយឆ្នាំកើតឡើងនូវព្រឹត្តិការណ៍នេះ ចំនួន២ដង ។

យោងតាមការផ្សាព្វផ្សាររបស់អាជ្ញាធរអប្សរា បានឲ្យដឹងថា ភ្ញៀវទេសចរណ៍អាចមើលឃើញពីក្លោងទ្វារកណ្តាល ក្លោងទ្វារចំខាងលិច ចាប់ពីពីម៉ោង៥:៣០ ដល់ម៉ោង៧ព្រឹក​អាចមើលឃើញនូវព្រឹត្តិការណ៍ថ្ងៃរះ ចំកណ្តាល​កំពូល​​ប្រាសាទអង្គរនេះ ចំថ្ងៃទី២១ មីនា ២០១៩នេះ។

តាមការសិក្សាល្អិតល្អន់​ព្រឹត្តិការនេះ ​កើតឡើងដោយអ្នកប្រាជ្ញនៅសម័យអង្គរ រួមផ្សំនឹងគណិតសាស្ត្រវិស្វកម្ម និងតារា​សាស្ត្ររបស់បុព្វបុរសយើង។ មុននឹងក្រោយថ្ងៃទី២១ ខែមីនា ភ្ញៀវទេសចរណ៍មិនអាចឃើញនូវថ្ងៃរះ​នេះបានឡើយ ពីព្រោះមានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរទេ ទាល់តែដល់ថ្ងៃទី២១ ខែមីនា ទើប​យើង​អាចឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គល្អឥតខ្ចោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here