អ្នកដាំម្រេច ទឹកដីពោធិសាត់ថា ចំការម្រេចដាំជាប់ជើងភ្នំក្រវ៉ាញ ពិតជាមានសម្រស់ស្រស់ត្រកាល និង​ទទួលបានទិន្នផលខ្ពស់

0
58


ខេត្តពោធិ៍សាត់ៈ

ដោយ៖ សេង ស៊ីដារ៉ូ

ក្រុមហ៊ុនខេស៊ីស៊ីវី KCCV ផ្លេនថេសិន ជាក្រុមហ៊ុនដំបូងគេ ​ដែលបានយកពូជម្រេចមកដាំនៅឃុំវាលវែង

ស្រុកអូរសោម ខេត្តពោធិ៍សាត់នេះ នៅឆ្នាំ២០១៦។

ការម្រេចនេះ គឺទទួលបានទិន្នផលខ្ពស់គួរសម ដោយក្នុង ១ហិកតា ទទួលបានជាង ២តោន ដែលជា​បរិមាណ ប្រហាក់ប្រហែលទៅនឹងខេត្តកំពតផងដែរ។

លោក គឹម សួគ័ ជាម្ចាស់ចំការម្រេចនៅឃុំវាលវែង បានសម្តែងនៅទឹកចិត្តស្រលាញ់មុខរបរកសិកម្ម ក្នុង​ការដាំម្រេចនេះណាស់ ដោយមិនគិតថា ផ្លូវជិត ឬផ្លូវឆ្ងាយនោះទេ ឲ្យតែដីមានអំណោយផល ដោយ​អាកាសធាតុមិនក្តៅ ហើយក៏មិន​ត្រជាក់​ពេក និងមានទេសភាពដ៏ស្រស់ត្រកាល ជាទីទាក់ទាញភ្ញៀវ​ទេស​ចរណ៍ផង ​ទើបរូបលោកសម្រេចចិត្តជ្រើសរើសយក​តំបន់វាលវែង ជាប់ជើងភ្នំក្រវ៉ាញនេះ ដាំម្រេចដំបូង​គេតែម្តង។ ម្យ៉ាងទៀត ម្រេចងាយឲ្យផល និងមានទីផ្សារទៅក្រៅប្រទេសថែមទៀត។

នៅក្នុងផ្ទៃដីជាង ១០ហិកតា ដែលជាកម្មសិទ្ធិផ្ទាល់របស់​លោក គឹម សួគ័ ក្នុងការដាំម្រេចនេះ ក៏មាន​អ្នក​ដាំម្រេចជិតនោះ ដែលមានចំនួនប្រមាណ ១០នាក់ ដែលសុទ្ធតែជាចម្ការម្រេចទាំងអស់។ ម្រេចខ្មែរ​ពូជ​ខេត្ត​កំពត់នេះ  មានម្រេចខ្មៅ ម្រេចស និងម្រេចពណ៌ក្រហម ដែលមានរស់ជាតិម្លែកៗ ពីគ្នា ដោយ​ម្រេច​ស មានរស់ជាតិឆ្ងាញ់ ដោយសារបណ្តូលវា និងម្រេចក្រហមមានរស់ជាតិផ្អែមតិចៗ ហើយឈ្ងុយ។​

កន្លងមក រូបលោក បានធ្វើការនាំចេញម្រេចទៅប្រទស​បារាំង និងអឺរ៉ុប ក្នុងឆ្នាំ២០១៦ បានប្រមាណ ៤០តោន។ លោក​​​ គឹម សួគ័ បានបន្តថា ម្រេចវាលវែងស្ងួត លក់ក្នុងតំលៃ ១០ដុល្លារ ក្នុង១គីឡូក្រាម។ ដំណាំម្រេចដាំរយៈពេល១ឆ្នាំដំបូង សម្រាប់ធ្វើពូជបន្តទៀត ហើយក្នុងរយៈពេល ៤ឆ្នាំមកនេះ​ត្រូវបាន​ប្រមូល​ផល ទន្ទឹមទៅនឹងទិន្នផលម្រេច មានការកើន​ឡើងជាលំដាប់។ ហើយ ភូមិសាស្ត្រចម្ការម្រេចវាល​វែង មានចម្ងាយពីទីរួមខេត្តពោធិ៍សាត់ ៦០គីឡូម៉ែត្រ ក៏ប៉ុន្តែបើឆ្លងកាត់​មក​តាមខេត្តកោះកុងវិញ គឺមាន​ចម្ងាយតែ ៣០គីឡូម៉ែត្រប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

Please enter your comment!
Please enter your name here